រឿងរ៉ាវដែលល្បីតៗគ្នាលើបណ្តាញសង្គម ពេលបុរសជនជាតិអូស្ត្រាលីម្នាក់បង្ហោះរូប និងពាក្យសម្តីថា បានលក់ក្រលៀននៅប្រទេសថៃ បានលុយ ៦ម៉ឺនដុល្លារអាមេរិក អាចទិញបានឡានឡង់គ្រីស័រ ១គ្រឿង នៅពេលនេះម្ចាស់សាមីខ្លួន បានប្រាប់ការពិតហើយ។
តាមសារព័ត៌មានអូស្រ្តាលី លោក Phillip Hill គឺជាអ្នកលក់ និងផ្គត់ផ្គង់សាច់ តាមភោជនីយដ្ឋានផ្សេងៗ ហើយអ្វីដែលលោកបានបង្ហោះនោះ ជារឿងលេងសើចប៉ុណ្ណោះ ពោលពុំមែនរឿងពិតនោះឡើយ។
មូលហេតុនាំឲ្យ លោកត្រូវបកស្រាយនៅពេលនេះ ក៏ព្រោះតែមានមនុស្សយល់ច្រលំ ហើយឆាតមកសួរលោក មែនទែន អំពីរបៀបលក់ក្រលៀន យកលុយ។ ដូចនេះ លោក Phillip Hill ជាអ្នកស្រុក រដ្ឋវីកតូរី ភាគខាងត្បូង ប្រទេសអូស្រ្តាលី បានបញ្ជាក់ច្បាស់ៗថា៖ ’រឿងខ្ញុំបង្ហោះ ថាបានលក់ក្រលៀននៅថៃ បានប្រាក់ ៦ ម៉ឺនដុល្លារ ពុំមែនជាការពិតទេ ចេតនា គឺគ្រាន់តែចង់លេងសើចប៉ុណ្ណោះ’។
បុរសជនជាតិអូស្រ្តាលីនេះ បញ្ជាក់ទៀតថា រូបក្រលៀនខាងលើនោះ គឺជាក្រលៀនសត្វចៀម ហើយរូបថតនៅមន្ទីរពេទ្យនោះ ជារូបលោកថត ពេលទៅលេងមិត្តភក្តិ ដែលជាគ្រូពេទ្យវះកាត់នៅទីនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕