ហ្វីលីពីន បានក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅតំបន់អាស៊ី ដោយសារការរាតត្បាតជំងឺគ្រុនឈាម ដែលបានឆក់យកជីវិតពលរដ្ឋ ជិត ១០០នាក់/សប្ដាហ៍ ចាប់តាំងពីខែកក្កដា ២០១៩។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ហ្វីលីពីន បានក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅតំបន់អាស៊ី ដោយសារការរាតត្បាតជំងឺគ្រុនឈាម ដែលបានឆក់យកជីវិតពលរដ្ឋ ជិត ១០០នាក់/សប្ដាហ៍ ចាប់តាំងពីខែកក្កដា ២០១៩។
តាមតួលេខចុងក្រោយ ប្រកាសដោយក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃនេះ មនុស្ស ៨០៨នាក់ បានស្លាប់ដោយជំងឺគ្រុនឈាម គិតត្រឹមថ្ងៃទី៣ ខែសីហា ខណៈគិតត្រឹមសប្ដាហ៍ទី៤ ខែកក្កដា មានមនុស្ស ៧២០នាក់ បានស្លាប់ និងគិតត្រឹមសប្ដាហ៍ទី៣ ខែកក្កដា មានមនុស្ស ៦២២នាក់ បានស្លាប់។ មានន័យថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានតួលេខអ្នកស្លាប់ ជិត ១០០នាក់/សប្ដាហ៍។
ចំណែកតួលេខអ្នកកើតជំងឺគ្រុនឈាមវិញ បានកើនឡើងដល់ ប្រមាណ ១៨៨.៥៦២នាក់ កើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៨ មានត្រឹម ៩៣.១៤៩នាក់។ ការរាតត្បាតជំងឺគ្រុនឈាមខ្លាំង កើតឡើងនៅតំបន់កណ្ដាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ហើយក្រុមក្មេងអាយុ ពី ៥-៩ឆ្នាំ រងគ្រោះខ្លាំងជាងគេ។
ក្រសួងសុខាភិបាលហ្វីលីពីន បានព្រមានថា ករណីជំងឺគ្រុនឈាម នឹងបន្ដកើនឡើងរហូតដល់ខែតុលា ខាងមុខ ដោយសាររដូវភ្លៀងធ្លាក់ នៅតែបន្ដ។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា ក្នុងតំបន់អាស៊ាន បន្ទាប់ពីហ្វីលីពីន គឺប្រទេសវៀតណាម ដែលមានតួលេខអ្នកកើតជំងឺគ្រុនឈាមយ៉ាងច្រើន ប្រមាណ ១៣០.០០០នាក់ តែមានអ្នកស្លាប់ត្រឹម ១៦នាក់។ នេះបើតាមតួលេសប្រកាសដោយអាជ្ញាធរសុខាភិបាលវៀតណាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕