ដូចដែលគ្រប់គ្នាបានដឹងហើយថា វីរុស COVID-19 អាចឆ្លងបានលឿន ហើយក៏អាចរស់នៅបានលើផ្ទៃវត្ថុផ្សេងៗបានយូរផងដែរ ចុះវីរុស COVID-19 នេះអាចរស់នៅលើអាហារ ហើយអាចចម្លងតាមអាហារបានអត់។
ឧបត្ថម្ភដោយ
ដូចដែលគ្រប់គ្នាបានដឹងហើយថា វីរុស COVID-19 អាចឆ្លងបានលឿន ហើយក៏អាចរស់នៅបានលើផ្ទៃវត្ថុផ្សេងៗបានយូរផងដែរ ចុះវីរុស COVID-19 នេះអាចរស់នៅលើអាហារ ហើយអាចចម្លងតាមអាហារបានអត់។

ទាក់ទងនឹងចម្ងល់នេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា តាមរយៈអាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ កំពុងសិក្សាបន្ថែមស្តីពីការស៊ូរស់នៅលើអាហាររបស់វីរុស COVID-19។ មកដល់សព្វថ្ងៃនេះ ករណីឆ្លងវីរុស COVID-19 តាមរយៈចំណីអាហារនៅមិនទាន់ត្រូវបានរាយការណ៍មួយករណីនៅឡើយទេ។
អង្គការសុខភាពពិភពលោក បានបន្តទៀតថា ទោះយ៉ាងនេះក្តី ការទទួលទានអាហារឆៅ ឬចម្អិនមិនឆ្អិនគួរតែជៀសវាង។ សាច់ឆៅ ទឹកដោះគៅឆៅ ឬគ្រឿងក្នុងសត្វឆៅត្រូវរៀបចំឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការឆ្លងមេរោគផ្សេងៗតាមរយៈអាហាររមិនឆ្អិនល្អ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
21/04/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ