តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បញ្ហាប្លោកនោម​មួយប្រភេទនេះ ធ្វើឲ្យឈឺបត់ជើងតូចញឹកញាប់

    បញ្ហាប្លោកនោម​មួយប្រភេទនេះ ធ្វើឲ្យឈឺបត់ជើងតូចញឹកញាប់

    គ្នា​យើង​ដែល​ជួប​បញ្ហា​​ត្រូវ​ទៅ​បន្ទប់​ទឹក​បត់ជើង​តូច​ញឹក​ញាប់ ពិត​ជា​មាន​ការ​រំខាន​ចិត្ត និង​ពេល​ខ្លះ​រំខាន​ដល់​ការ​ប្រកប​ការងារ​ទៀត​ផង​។ ការ​នោម​ញឹក​លើស​ពី​ប្រាំ​បី​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេងទៀត​នៃ​បញ្ហា​ប្លោក​នោម​ធ្វើការ​ខ្លាំង​ជ្រុល​។

    . តើ​អ្វី​ជា​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល?

    បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល(overactive bladder) ធ្វើ​ឲ្យ​យើង​ចង់​ទៅ​នោម​ភ្លាមៗ​ ហើយ​ក៏​អាច​ភ្ញោច​ឲ្យ​យើង​ពិបាក​ទប់​នោម​ផង​ដែរ​។

    បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល​​នេះ​អាច​ថា​ពិបាក​ក្នុង​ការ​គ្រប់​គ្រង ដោយ​ហេតុ​ថា​វា​ធ្វើ​ឲ្យ​យើង​ពិបាក​ស្មាន​ថា​ពេល​ណា​ត្រូវ​​ឈឺ​​នោម​។​ បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​សង្គម ឬ​ប្រកប​ការងារ​ជា​ដើម ព្រោះ​តែ​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់​ពេក​។ លើស​ពី​នេះ​ទៀត​បញ្ហា​នេះ​ ក៏​ធ្វើឲ្យ​មនុស្ស​យើង​ខ្លះ​ជួប​បញ្ហា​ផ្លូវ​អារម្មណ៍​ផង​ដែរ​។​

    យ៉ាងណា បញ្ហា​នេះ ក៏​មាន​វិធី​ព្យាបាល​ច្រើន​យ៉ាង អាច​ជួយ​គ្នា​យើង​ឲ្យ​អាច​គ្រប់​គ្រង​អាការៈ​ផ្សេងៗ​បាន​ដែរ​។​​​​​​

    នោមញឹក

    . រោគសញ្ញា​

    ពេល​ខ្លះ​បើ​គ្នា​យើង​គ្រាន់​តែ​យូរៗ​ម្ដង​ជួប​បញ្ហា​ពិបាក​រឿង​បត់ជើង​តូច​នេះ មិន​ទាន់​ចាត់​ថា​មាន​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុន​នោះ​ទេ។

    រោគ​សញ្ញា​ដែល​កំណត់​ថា​យើង​ជួប​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល គឺ​ត្រូវ​ទៅ​នោម​ញឹក​ញាប់ ឬ​ឈឺ​ជុះ​​នោម​ភ្លាមៗ រួម​មាន៖

    • ឈឺ​នោម​ពិបាក​ទ្រាំ ចង់​ទៅ​នោម​ភ្លាមៗ​
    • មិន​អាច​ទ្រាំ​ទប់​នោម​បាន​
    • នោម​ញឹក​ញាប់ ច្រើនជាង​ប្រាំបី​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​
    • ឡើង​បត់ជើង​តូច​លើស​ពី​ម្ដង​ក្នុង​មួយ​យប់​។​

    បញ្ហា​នេះ​អាច​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​ដែរ ដោយ​ហេតុ​នេះ​ចាំ​បាច់​ត្រូវ​មាន​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ វិធី​ព្យា​បាល​មួយ​ចំនួន​ដូច​ជា​ការហាត់​ប្រាណ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក ប្រើ​ប្រាស់​ថ្នាំ ឬ​វះកាត់​ជា​ដើម អាច​ជា​ជម្រើស​នៃ​ការ​ព្យា​បាល អាស្រ័យ​លើ​ការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​។​​

    . មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ

    តម្រង​នោម​របស់​យើង​ផលិត​ទឹក​នោម ហើយ​ទឹក​នោម​ចូល​ទៅ​ក្នុង​ប្លោក​នោម។ បន្ទាប់​មក​ខួរ​ក្បាល​ក៏​បញ្ជូន​សញ្ញា​ប្រាប់​រាង​កាយ​យើង​ថា​ដល់​ពេល​ទៅ​បត់ជើង​តូច​ហើយ។ សាច់​ដុំ​បាត​អាង​ត្រគាក​ក៏​បាន​បន្ធូរ និង​បើក​ផ្លូវ​ឲ្យ​រាង​កាយ​យើង​បញ្ចេញ​ទឹក​នោម។

    បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល​ធ្វើ​ឲ្យ​សាច់​ដុំ​ប្លោក​នោម​កន្ទ្រាក់​ដោយ​ឯកឯង​​ ដែល​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចង់​ទៅ​នោម​ញឹក​ញាប់ ទោះ​បី​ជា​ទឹក​នោម​មិន​ទាន់​ពេញ​ប្លោក​នោម​ក៏​ដោយ​។

    លក្ខខណ្ឌ និង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ប្លោក​នោម​ធ្វើការ​ខ្លាំង​ជ្រុល​ដែរ រួម​មាន៖

    • ផឹក​ទឹក​ច្រើន​ពេក
    • ប្រើ​ប្រាស់​ថ្នាំ​ដែល​នាំឲ្យ​បង្កើន​បរិមាណ​​ទឹក​នោម
    • ឆ្លង​មេរោគ​នៅ​ផ្លូវទឹក​នោម​
    • ផឹក​កាហ្វេ ឬ​គ្រឿង​ស្រវឹង​ច្រើន និង​​
    • ប្លោក​នោម​ខុស​ប្រក្រតី ដូច​ជា​មាន​ក្រួស​ក្នុង​ប្លោក​នោម ជា​ដើម។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthline.com/health/overactive-bladder#causes

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 15/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: