រោគសញ្ញា

រោគសញ្ញា - មាតិកាមួយក្នុងចំណោមបណ្ដាមាតិកាសុខភាពសំខាន់ៗផ្សេងទៀត នឹងលម្អិតពីរោគសញ្ញាអត់ប្រក្រតីពីស្ថានភាពសុខភាពនានាឲ្យបងប្អូនបានដឹង អាចសម្គាល់ខ្លួនឯងបាន ដើម្បីស្វែងយល់បន្ថែម ដើម្បីស្វែងយល់ពីផលវិបាក ពីជំងឺ ពីដំណោះស្រាយ ឬការព្យបាលនៅមន្ទីរពេទ្យ ឬជាមួយគ្រូពេទ្យជំនាញ ឲ្យចំគោលដៅនិងឆាប់ជាសះស្បើយ

ចំណេះដឹងទូទៅ

រោគសញ្ញា

ស្រ្តីអង់គ្លេសម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយឆ្លងដោយបាក់តេរីម្យ៉ាង

ស្ត្រី​អង់គ្លេស​ម្នាក់​​ដែល​មាន​វ័យ​២៧​ឆ្នាំ​ ស្ទើរ​តែ​បាត់បង់​ជីវិត​​ភ្លាម​ៗ បន្ទាប់​ពី​ឆ្លង​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា necrotizing Fasciitis ដែល​ជា​បាក់តេរី​ស៊ី​សាច់។ បើយោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស អ្នក​ស្រី Charleigh Chatterton ​បាន​សម្រាល​កូន​ស្រី​ម្នាក់​ដោយ​ពុំ​មាន​ផលវិបាក​ណា​មួយ​ក្រោយ​សម្រាល​​ឡើយ ប៉ុន្តែ​​​ស្រាប់​តែ​មាន​កន្ទួល​លេច​ឡើង​នៅ​លើ​ពោះ​របស់​នាង ទើប​​ត្រូវ​ត្រឡប់​មក​កាន់​មន្ទីរ​ពេទ្យ​វិញ។ ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​ ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា អ្នក​ស្រី​បាន​ឆ្លង​បាក់តេរី necrotizing Fasciitis ​និង​មាន​ឱកាស​រស់​តិចតួច​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ដ​ ស្ថានភាព​សុខភាពរបស់ស្ត្រីរូបនេះ ​​គឺ​កាន់​តែ​យ៉ាប់យ៉ឺន និង​មិន​ដឹង​ខ្លួន​។ ការ​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​នេះ តម្រូវ​ឲ្យ​ស្ត្រី​រូប​នោះ​ត្រូវ​ធ្វើការ​វះកាត់​បន្ទាន់​ ដើម្បី​យក​ជាលិកា​ដែល​ងាប់​​ចេញ​យ៉ាង​ច្រើន និង​បញ្ឈប់​បាក់តេរី​ស៊ី​សាច់​កុំ​ឲ្យ​រាលដាល​បន្ថែម​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​របស់​ស្ត្រី​អង់គ្លេស កន្ទួល​នៅ​លើ​ពោះ នៅ​ពេល​ដែល​ប៉ះ​ត្រង់​កន្ទួល​នោះ សីតុណ្ហភាព​រាងកាយ​ចាប់ផ្តើម​ក្តៅ​ខ្លាំង សន្លប់​មិន​ដឹង​ខ្លួន។ ការ​ឆ្លង​បាក់តេរី Necrotizing Fasciitis ​​​បាក់តេរី Necrotizing Fasciitis មិន​មែន​ជា​ករណី​​កម្រ​ខ្លាំង​នោះ​ឡើយ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​មួយ​ បាន​បង្ហាញ​ថា មាន​មនុស្ស​ប្រហែល​ជា​៥០០​នាក់​នៅ​ប្រទេស​អង់គ្លេស បាន​ឆ្លង​បាក់តេរី​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ។ តើ​បាក់តេរី​នេះ​ជា​អ្វី? ហើយ​​ប៉ះពាល់​ដល់​មនុស្ស​ដោយ​របៀប​ណា​? បាក់តេរី​នេះ​ប៉ះពាល់​ដល់​ជាលិកា​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក អាច​បណ្តាល​ឲ្យ​មាន​របួស​ស្រាល បើ​មិន​ព្យាបាល​ភ្លាម​ៗ​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត រោគសញ្ញា​អាច​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ ឬ​កន្ទួល និង​ហើម​នៅ​តាម​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ អាច​វិល​មុខ […]

ស្វែងរក រោគសញ្ញា

រោគសញ្ញា

ម៉េចបានឲ្យ​តែភ័យ ចេះតែចង់ជុះនោម?

គ្នា​យើង​ប្រហែលជា​​ធ្លាប់​បាន​ឃើញ​ដែរ​ហើយ​ដូច​ជា​ក្នុង​​ភាព​យន្ត​ជា​ដើម ពេល​មនុស្ស​យើង​ភ័យ​ខ្លាច​ មាន​អ្នក​ខ្លះ​លេច​នោម ហើយ​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​ក៏​ដូច​គ្នា បើ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្ម​ណ៍​ចង់​ទៅ​បត់ជើង​តូច​ដែរ​​។​ ហេតុ​អ្វី​បាន​ជាង​ពេល​ភ័យ​មនុស្ស​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​បត់ជើង​តូច? ​​ពេល​មនុស្ស​យើង​មាន​អារម្មណ៍​ធម្មតា ប្លោក​នោម​យើង​ក៏​ធ្វើ​ការ​ធម្មតា ដោយ​ផ្ដើម​បំពេញ​ទឹក​នោម​ចេញ​ពី​តម្រង​នោម​មក​ជា​រឿយៗ​រហូត​ពេញ​។ ជាទូទៅ​ប្លោក​នោម​មាន​សុខភាព​ល្អ​អាច​ដាក់​ទឹក​នោម​បាន​រហូត​ដល់​ពី​រ​ពែង ហើយ​ពេល​ថង់​ដាក់​ទឹក​នោម​ពេញ ប្លោក​នោម​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ថា​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ហើយ។ ទោះ​បី​ជា​មាន​ការ​បញ្ជូន​សញ្ញា​បែប​នេះ​ក៏​ដោយ សម្រាប់​មនុស្ស​យើង​ក្នុង​អារម្ម​ណ៍ធម្មតា អាច​ទ្រាំ​យូរ​បន្តិច​ចាំ​ទៅ​បត់ជើង​តូច​ក៏​បាន​។ ប៉ុន្តែ​សម្រាប់​មនុស្ស​យើង​ពេល​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ទំនងជា​ពិបាក​ទ្រាំ​បន្តិច។ នៅ​ពេល​យើង​ចាប់​ផ្ដើម​ភ័​យ​ អ្វីៗ​នៅ​ក្នុង​រាង​កាយ​របស់​យើង​នឹង​លែង​ដំណើរ​ការ​ល្អ​ដូច​មុន។ ​ប្លោក​នោម​របស់​យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រព័ន្ធ​ភ័យ​ខ្លាច​ក្នុង​ខ្លួន​មនុស្ស​យើង​។ នៅ​ពេល​ដែល​ប្រ​ព័ន្ធ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​ ធ្វើ​ឲ្យ​តម្រង​នោម​របស់​យើង​ផលិត​ទឹក​នោម​កាន់តែ​ច្រើន ហើយ​សាច់​ដុំ​ប្លោក​នោម​ចាប់​ផ្ដើម​កន្ត្រាក់ និង​​ដាក់​សម្ពាធ​ដល់​ប្លោក​នោម ហើយ​​ឲ្យ​សញ្ញា​មក​មនុស្ស​យើង​ថា​ត្រូវ​ទៅ​បន្ទប់​ទឹក។ ​ដូច​នេះ​ហើយ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ ប្រព័ន្ធ​ឆ្លើយ​តប​នឹង​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​យើង​នឹង​ត្រូវ​ភ្ញោច​ខ្លាំង​ជ្រុល​ទៅ​លើ​យន្ត​ការ​នានា​របស់​ប្លោក​នោម​ក្នុង​ការ​គ្រប់​គ្រង​ទឹក​នោម ដែល​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចង់​តែ​លេច​នោម​។ ដូច​គ្នា​ដែរ ការ​ភ័យ​ខ្លាច​នេះ​ក៏​បាន​ធ្វើ​តម្រង​នោម​ធ្វើ​ការ​ខ្លាំង​ជាង​ធម្មតា នាំឲ្យ​មនុស្ស​ដែល​ភ័យ​មាន​ទឹក​នោម​ច្រើន​ខុស​ប្រក្រតី។ ​ក៏​មាន​ដែរ​​ ពេល​យើង​ភ័យ យើង​អាច​មាន​អារម្មណ៍​ចង់​ទៅ​នោម តែ​ធាតុ​ពិត​យើង​មិន​មាន​ទឹក​នោម​ច្រើន​ដែល​ត្រូវ​តែ​ទៅ​បន្ទប់​ទឹក​បន្ទាន់​នោះ​ទេ។ អ្នក​ជំនាញ​ថា​នេះ​ជា​ការ​បញ្ឆោត​របស់​ខួរ​ក្បាល​នៅ​ពេល​យើង​​កំពុង​ភ័យ​។​​ ​បើ​តាម​អ្នក​ជំនាញ ពេល​យើង​មាន​អារម្មណ៍​ថា​ភ័យ​ ហើយ​ចង់​ទៅ​បត់ជើង​តូច​ទៀត​នោះ តែ​មិន​អាច​រក​កន្លែង​គួរ​សម​បាន យើង​អាច​សម្រាក​បន្តិច ធ្វើ​សមាធិ​រំងាប់​ចិត្ត និង​សាច់ដុំ ដែល​ការ​ណ៍​នេះ​អាច​ជួយ​សម្រួល​អារម្មណ៍​យើង​បាន​មួយ​ចំណែក​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ