backup og meta

ស្រ្តីអង់គ្លេសម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយឆ្លងដោយបាក់តេរីម្យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 01, 2023

    ស្រ្តីអង់គ្លេសម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយឆ្លងដោយបាក់តេរីម្យ៉ាង

    ស្ត្រី​អង់គ្លេស​ម្នាក់​​ដែល​មាន​វ័យ​២៧​ឆ្នាំ​ ស្ទើរ​តែ​បាត់បង់​ជីវិត​​ភ្លាម​ៗ បន្ទាប់​ពី​ឆ្លង​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា necrotizing Fasciitis ដែល​ជា​បាក់តេរី​ស៊ី​សាច់។ បើយោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស អ្នក​ស្រី Charleigh Chatterton ​បាន​សម្រាល​កូន​ស្រី​ម្នាក់​ដោយ​ពុំ​មាន​ផលវិបាក​ណា​មួយ​ក្រោយ​សម្រាល​​ឡើយ ប៉ុន្តែ​​​ស្រាប់​តែ​មាន​កន្ទួល​លេច​ឡើង​នៅ​លើ​ពោះ​របស់​នាង ទើប​​ត្រូវ​ត្រឡប់​មក​កាន់​មន្ទីរ​ពេទ្យ​វិញ។

    ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​ ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា អ្នក​ស្រី​បាន​ឆ្លង​បាក់តេរី necrotizing Fasciitis ​និង​មាន​ឱកាស​រស់​តិចតួច​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ដ​ ស្ថានភាព​សុខភាពរបស់ស្ត្រីរូបនេះ ​​គឺ​កាន់​តែ​យ៉ាប់យ៉ឺន និង​មិន​ដឹង​ខ្លួន​។ ការ​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​នេះ តម្រូវ​ឲ្យ​ស្ត្រី​រូប​នោះ​ត្រូវ​ធ្វើការ​វះកាត់​បន្ទាន់​ ដើម្បី​យក​ជាលិកា​ដែល​ងាប់​​ចេញ​យ៉ាង​ច្រើន និង​បញ្ឈប់​បាក់តេរី​ស៊ី​សាច់​កុំ​ឲ្យ​រាលដាល​បន្ថែម​ទៀត។

    រោគសញ្ញា​របស់​ស្ត្រី​អង់គ្លេស

    • កន្ទួល​នៅ​លើ​ពោះ
    • នៅ​ពេល​ដែល​ប៉ះ​ត្រង់​កន្ទួល​នោះ សីតុណ្ហភាព​រាងកាយ​ចាប់ផ្តើម​ក្តៅ​ខ្លាំង
    • សន្លប់​មិន​ដឹង​ខ្លួន។

    ការ​ឆ្លង​បាក់តេរី Necrotizing Fasciitis

    ​​​បាក់តេរី Necrotizing Fasciitis មិន​មែន​ជា​ករណី​​កម្រ​ខ្លាំង​នោះ​ឡើយ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​មួយ​ បាន​បង្ហាញ​ថា មាន​មនុស្ស​ប្រហែល​ជា​៥០០​នាក់​នៅ​ប្រទេស​អង់គ្លេស បាន​ឆ្លង​បាក់តេរី​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ។ តើ​បាក់តេរី​នេះ​ជា​អ្វី? ហើយ​​ប៉ះពាល់​ដល់​មនុស្ស​ដោយ​របៀប​ណា​?

    • បាក់តេរី​នេះ​ប៉ះពាល់​ដល់​ជាលិកា​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក
    • អាច​បណ្តាល​ឲ្យ​មាន​របួស​ស្រាល
    • បើ​មិន​ព្យាបាល​ភ្លាម​ៗ​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត
    • រោគសញ្ញា​អាច​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ ឬ​កន្ទួល និង​ហើម​នៅ​តាម​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ
    • អាច​វិល​មុខ និង​វង្វេង​ស្មារតី។

    ចុង​ក្រោយ​ បញ្ហា​ឆ្លង​បាក់តេរី​នេះ អាច​វិវត្តន៍​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ហើយ​ថែម​ទាំង​អាច​​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា​ការ​បង្ករោគក្នុងឈាម និង​ខ្សោយ​សរីរាង្គ​ថែម​ទៀត​ផង។

    បាក់តេរី

    ការ​ឆ្លង​បាក់តេរី​នេះ​បណ្តាល​មក​ពី​អ្វី?

    ការ​ឆ្លង​បាក់តេរី​អាច​ជ្រាប​ចូល​ទៅ​ក្នុង​រាងកាយ​តាម​រយៈ៖

    • ការ​មុត និង​រលាត់ស្បែក
    • ការ​រលាក
    • សត្វ​ល្អិត​ទិច
    • ការ​វះកាត់
    • ការ​ចាក់​ថ្នាំ។

    អ្នក​ដែល​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​នេះ គឺ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម