backup og meta

មិនមែនតែក្មេងទេ មនុស្សពេញវ័យក៏កើតអូទីស្សឹមដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2023

    មិនមែនតែក្មេងទេ មនុស្សពេញវ័យក៏កើតអូទីស្សឹមដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការមាន​អូទីស្សឹម អាច​មាន​លក្ខណៈ​ខុស​គ្នា​រវាង​កុមារ និង​មនុស្ស​ពេញ​វ័យ ហើយ​ការ​ស្វែង​រក​ពី​រោគសញ្ញា​ និង​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហានេះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​យើង​រស់នៅ​កាន់​តែ​ប្រសើរ និង​អាច​គ្រប់គ្រង​បញ្ហា​ដែល​នៅ​ចំពោះ​មុខ។

    អូទីស្សឹម​ជា​អ្វី?

    ​អូទីស្សឹម​ ជាបញ្ហា​ប្រព័ន្ធ​ប្រសាទ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហានេះ​មាន​ការ​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ប្រើ​ ឬ​មិន​ប្រើ​​ពាក្យ​សម្ដី ជួប​បញ្ហា​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម​ ហើយ​ការ​បញ្ចេញ​អាកប្បកិរិយា​នៅ​មាន​កម្រិតផង​ដែរ​។ ជា​ទូទៅ​ បញ្ហា​នេះ​ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ពេល​ដែល​យើង​នៅ​ក្មេង ប៉ុន្តែ​ក៏​មាន​ករណី​ខ្លះ​ដែល​មនុស្ស​ពេញ​វ័យ​ប្រឈម​នឹងបញ្ហានេះ​ដូច​គ្នា។

    រោគសញ្ញា​នៃ​​អូទីស្សឹម​​លើ​មនុស្ស​ពេញ​វ័យ

    ​អូទីស្សឹម​​លើ​មនុស្ស​ពេញ​វ័យ​តែងតែ​ត្រូវ​បាន​គេ​មើល​រំលង ពីព្រោះ​រោគសញ្ញា​អាច​មាន​​ភាព​ខុស​គ្នា​ខ្លាំង អាស្រ័យ​លើ​​កត្តា​វ័យ​​ ដែល​បណ្តាល​ឲ្យ​ការ​ធ្វើ​រោគវិនិច្ឆ័យ​លើ​មនុស្ស​ពេញ​វ័យ​មាន​ការ​ពិបាក​ជាង​​ការ​ធ្វើ​រោគវិនិច្ឆ័យ​លើ​កុមារ។ ថ្វី​ត្បិត​តែ​រោគសញ្ញា​ចំពោះ​ស្ត្រី​ អាច​មាន​លក្ខណៈ​ខុស​គ្នា​តិចតួច​រវាង​បុរស​ក៏​ពិត​មែន ប៉ុន្តែ​យើង​​នៅ​តែ​អាច​សង្កេត​មើល​រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ ដែល​រួម​មាន៖

    • ពិបាក​បង្ហាញ​អារម្មណ៍
    • ពិបាក​យល់​ដឹង​ពី​ទស្សនៈ​របស់​អ្នក​ដទៃ
    • ចូលចិត្ត​ធ្វើ​ចលនា ឬ​សំឡេងដដែល​ៗ
    • ពិបាក​បញ្ជាក់​ហេតុផល​ដោយ​ប្រើ​ពាក្យ​សម្ដី
    • មាន​ការ​រំញោច​អារម្មណ៍​ខ្លាំង។

    ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ធ្វើ​តេស្ដ​លើ​មនុស្ស​ពេញ​វ័យ​​កើត​អូទីស្សឹម

    ពុំ​មាន​ការ​ធ្វើ​តេស្ដ​ឈាម​ ឬ​ការ​ស្កេន​លើ​រាងកាយ​ ដែល​អាច​បញ្ជាក់​​ថា​នរណា​​ម្នាក់​មាន​បញ្ហានេះ​ឡើយ។ ដូច្នេះ​ហើយ គ្រូពេទ្យ​អាច​ធ្វើការ​អង្កេត និង​វាយ​តម្លៃ​​ទៅ​លើ​លក្ខណៈ​មួយ​ចំនួន​ ដែល​រួម​មាន​៖

    ការ​ព្យាបាល​ និង​ការ​គាំទ្រ​ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​កើត​អូទីស្សឹម​

    ចំពោះ​មនុស្ស​ពេញ​វ័យមាន​អូទីស្សឹម ដែលស្ថិត​ក្នុង​កម្រិត​​ត្រូវការ​ការ​គាំទ្រ​តិចតួច ការ​គ្រប់​គ្រង និង​វិធីព្យាបាល​ជាក់លាក់​មួយ​ចំនួន​ អាច​ជួយ​ឲ្យ​មុខងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​បញ្ហានេះ​ប្រសើរ​ឡើង។ វិធី​ទាំង​នេះ​រួម​មាន​៖

    • ការ​ព្យាបាល​វិបត្តិ​អាកប្ប​កិរិយា
    • ការ​ប្រើប្រាស់​ថ្នាំ ដើម្បី​​គ្រប់គ្រង​ស្ថានភាព​សុខភាព​ដែល​កើត​ឡើង​ជាមួយ​នឹង​បញ្ហាអូទីស្សឹម ដូចជា​ការ​ថប់​បារម្ភ
    • បាន​ការគាំទ្រ​ពី​ក្រុម​​មនុស្ស​ពេញ​វ័យ​​កើត​អូទីស្សឹមដូច​គ្នា ដើម្បី​​ចែក​រំលែក​បទពិសោធន៍​ផ្ទាល់​ខ្លួនឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម