គ្នាយើងធ្លាប់ឮដែរទេពីរឿងថ្លើមរឹង និងក្រិនថ្លើម? តើបញ្ហាថ្លើមទាំងពីរនេះដូចគ្នា ឬខុសគ្នាយ៉ាងណាដែរ? ខាងក្រោមនេះជាការពន្យល់មួយចំនួន ដើម្បីឲ្យគ្នាយើងបានយល់កាន់តែច្បាស់ពីបញ្ហានេះ។
១. ថ្លើមរឹង
ថ្លើមរឹង គឺបណ្ដាលមកពីការកើនឡើងនៃស្នាមរឹងនៃជាលិកាថ្លើម។ ក្នុងពេលនេះ គឺមានភាពពិបាកក្នុងចលនការនៃការស្ដារសាច់ថ្លើមឡើងវិញ។ នៅពេលដែលសាច់ថ្លើមខូចដោយសារវីរុស ស្រា ឬជាតិពុល ក៏ដូចជារបួស និងកត្តាផ្សេងទៀត ប្រព័ន្ធភាពស៊ាំរបស់យើងនឹងចាប់ផ្ដើមសាងសង់ឡើងវិញ។ ក្នុងពេលថ្លើមខូចនេះដែរ កោសិកាថ្លើមដែលខូចខាតបានបញ្ចេញសារជាតិមួយចំនួនដែលធ្វើឲ្យសាច់ថ្លើមរឹង។
ក្នុងដំណាក់កាលដំបូងនៃសាច់ថ្លើមរឹង មានតិចណាស់ដែលមានរោគសញ្ញាហើយមុខងារថ្លើមគឺធម្មតា។ សាច់ថ្លើមរឹងគឺជាដំណាក់កាលដំបូងនៃការធ្វើឲ្យជាលិកាថ្លើមឡើងក្រិន។
ជាលិការឹងក្រិនក្រេសទាំងនេះបង្កើនចំនួន ហើយការបន្តការខូចខាតថ្លើមកាន់តែធ្ងន់ ទំនាក់ទំនងរវាងជាលិកាក្រិនទាំងនេះគឺអាចរាំងស្ទះចលនការមុខងារផ្សេងៗរបស់ថ្លើម។ ប្រសិនបើនៅតែបន្តមិនព្យាបាល នោះនឹងទៅជាក្រិនថ្លើមតែម្ដងដែលសាច់ថ្លើមទាំងមូលគឺក្រិនទាំងអស់ដែលធ្វើឲ្យរាំងស្ទះលំហូរឈាមក្នុងថ្លើម និងថ្លើមចុះខ្សោយ។ ជាទូទៅថ្លើមដែលល្អ គឺមានសាច់ទន់តែដល់ពេលវាឡើងរឹងហើយសាច់ថ្លើមឡើងក្រាស់ និងវិវត្តជាក្រិនដែលអាចរឹងដូចថ្មទៀតផង។
២. ក្រិនថ្លើម
ក្រិនថ្លើមជាដំណាក់កាលបន្តពីថ្លើមរឹង។ សាច់ថ្លើមកាន់តែរឹង ភាពធ្ងន់ធ្ងរនៃជំងឺក្រិនថ្លើមកាន់តែពិបាកព្យាបាល។ អ្នកខ្លះនិយាយថាក្រិនថ្លើមគឺបណ្ដាលមកពីការប្រឈមនឹងការប៉ះពាល់សាច់ថ្លើមយូរខែយូរឆ្នាំនឹងអ្វីមួយ។
នៅពេលដែលថ្លើមឡើងក្រិនហើយ សាច់ថ្លើមគឺរឹងគ្រប់ទីកន្លែងដែលបង្កើតជាតំបន់តូចៗជាច្រើន។ សមត្ថភាពរបស់ថ្លើមដើម្បីស្ដារឲ្យប្រសើរឡើងនោះត្រូវបានថយចុះ ហើយនៅក្នុងដំណាក់កាលនេះហើយដែលភាពក្រិនក្រេសនេះហើយបង្កឲ្យថ្លើមឡើងរឹងនឹងស្វិតរូបរាង។
៣. ភាពខុសគ្នារវាងថ្លើមរឹង និងក្រិនថ្លើម
ថ្លើមរឹងមិនមែនជាជំងឺនោះទេ តែវាជាការវិវត្តនៃជំងឺ ដែលការវិវត្តទៅរកជំងឺ និងជំងឺ គឺមានអត្ថន័យផ្សេងគ្នា។
ថ្លើមរឹងកើតឡើងមុនក្រិនថ្លើម ហើយថ្លើមរឹងជាដំណាក់កាលមុនឈានចូលទៅក្រិនថ្លើម។ មានកត្តាជាច្រើនដែលចូលរួមបង្កឲ្យទៅជាថ្លើមរឹង។ នៅពេលដែលសាច់ថ្លើមរឹងហើយថ្លើមមិនអាចបែងចែកមុខងារតាមតំបន់របស់វាបាន បន្ទាប់មកភាពក្រិននឹងលេចរូបរាងដែលខាន់ចែកដោយសន្ទះ។
ការព្យាបាលសាច់ថ្លើមរឹង គឺងាយមិនដូចក្រិនថ្លើមនោះទេដែលច្រើនតែជះឥទ្ធិពលដល់អ្នកជំងឺ។ ដូចនេះហើយនៅពេលដែលសង្ស័យថាមានសាច់ថ្លើមឡើងរឹងត្រូវទៅរកគ្រូពេទ្យដើម្បីទទួលការព្យាបាលជាបន្ទាន់ដើម្បីរកមើលមូលហេតុដែលបង្កនឹងព្យាបាលក៏ដូចជារកវិធីការពារសាច់ថ្លើម កុំឲ្យសាច់ថ្លើមវិវត្តទៀតទៅជាក្រិន នាំឲ្យពិបាកព្យាបាល។
តើត្រូវធ្វើយ៉ាងណាដើម្បីការពារសាច់ថ្លើមកុំឲ្យឡើងរឹងនិងក្រិនបាន?
- នៅពេលមានជំងឺរលាកសាច់ថ្លើម ឬសង្ស័យថាមានរលាក (ហត់ មិនឈ្លានបាយ ពិបាករំលាយអាហារ ឈឺចាប់តំបន់ថ្លើម) យើងគួរទៅពិនិត្យ និងរកមើលមូលហេតុ។ ក្នុងដំណាក់កាលនេះគ្រូពេទ្យនឹងរៀបចំការព្យាបាល ផ្ដល់ប្រឹក្សាពីរបបអាហារនិងរបៀបរស់នៅឲ្យទាន់ពេលវេលា និងសមស្រប។
- រលាកថ្លើមរ៉ាំរ៉ៃ គឺត្រូវធ្វើតេស្តមុខងារថ្លើមដូចជាធ្វើអេកូ ធ្វើតេស្តឈាមរកមើល alpha feto-protein(ប្រូតេអ៊ីនក្នុងថ្លើមបញ្ចេញពេលមានមហារីក) ដើម្បីការពារការកើតជំងឺ។ ប្រសិនបើមានវត្តមានត្រូវប្រញាប់ធ្វើការព្យាបាល។
- មិនត្រូវផឹកស្រា
[embed-health-tool-bmi]