backup og meta

ជួបបញ្ហា​ឆាប់ចេញទឹកកាមពេលអីៗ សាកដោះស្រាយ​តាម​វិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 06, 2021

    ជួបបញ្ហា​ឆាប់ចេញទឹកកាមពេលអីៗ សាកដោះស្រាយ​តាម​វិធីនេះ

    ពេល​និយាយ​ដល់​រឿង​ឆាប់​ចេញ​ទឹក​កាម មាន​បុរស​ៗ​ជា​ច្រើន​អៀន​មិន​ហ៊ាន​និយាយ​អំពី​វា​ទេ។ ប៉ុន្តែ​បញ្ហា​មួយ​នេះ គឺ​ជា​បញ្ហា​ផ្លូវ​ភេទ​បុរស​​កើត​ច្រើន​ជាង​គេ ដែល​មាន​មនុស្ស​ប្រុស​ម្នាក់ ក្នុង​ចំណោម​៣នាក់ ជួប​បញ្ហា​នេះ​ក្នុង​ជីវិត​ផ្លូវ​ភេទ​របស់​ខ្លួន​។ ប្រសិន​បើ​ប្រុសៗ​យើង​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នេះ​ពិត​មែន សូម​កុំ​ព្រួយ​បារម្មណ៍​ពេក​អី ព្រោះ​ថា​អាចមាន​វិធី​​ព្យាបាល​បាន ហើយ​ក្នុង​អត្ថ​បទ​នេះ​ Hello គ្រូពេទ្យ​ នឹង​លើក​យក​តិច​និក​​ល្អ​ៗ​មក​ប្រាប់​​គ្នាយើង​ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​ខ្មាស​គេ​ដោយ​សារ​ជំងឺ​នេះ។

    មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ជា​ច្រើន​ករណី មិន​ចាំ​បាច់​ត្រូវ​ការ​ព្យាបាល​ទេ ដោយ​សារ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​ពេល​ខាង​មុខ។ ប៉ុន្តែ​ប្រសិន​បើ​នៅ​តែ​បន្ត​រំខាន​ដល់​ជីវិត​របស់​យើង​ ការ​​ព្យាបាល​តាម​វិធី​ដូច​ខាង​ក្រោម​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

    ១- ថ្នាំពេទ្យ

    ពេល​ខ្លះ​គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​​លេប​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ ដែល​មាន​ដូច​ជា​ clomipramine និង paroxetine ដើម្បី​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម។ ថ្នាំ​នេះ​​មាន​ប្រសិទ្ធ​ភាព​មួយ​ផ្សេង​សម្រាប់​​ទៅ​ជួយ​ពន្យារ​ពេល​ចេញ​ទឹក​កាម ដោយ​វា​ទៅ​បញ្ឈប់​អារម្មណ៍​ដល់​កំពូល​របស់​ប្រុសៗ​​។ យើង​​នឹង​ឃើញ​ប្រសិទ្ធ​ភាព​របស់​វា​ក្នុង​រយៈ​ពេល​ត្រឹម​តែ ពីរ​ទៅ​បី​សប្ដាហ៍​តែ​ប៉ុណ្នោះ។ ក្រៅ​ពី​នេះ​ទៀត គេ​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មាន​ដូ​ចជា Tramadol ដើម្បី​យក​ទៅ​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បាន​ផង​ដែរ។

    ក្រៅ​ពី​ថ្នាំ​លេប យើង​ក៏​អាច​ប្រើ​គ្រីម​លាប ជែល និង​ថ្នាំ​បាញ់​ ដើម្បី​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បាន​ដូច​គ្នា។ Lidocaine និង lidocaine-prilocaine គឺ​ជា​សមាសធាតុ​មាន​ក្នុង​ពពួក​ថ្នាំ​ទាំង​អស់​នោះ។ គេ​យក​វា​មក​លាប​លើ​លិង្គ​ដោយ​ផ្ទាល់​មុន​ពេល​រួម​ភេទ។ ប៉ុន្តែ​ផល​រំខាន​របស់​ថ្នាំ​ប្រភេទ​នេះ គឺ​ធ្វើ​ឲ្យ​បាត់​បង់​អារម្មណ៍​ស្រើប​ស្រាល និង​មិន​ទទួល​បាន​អារម្មណ៍​ល្អ​ពី​ការ​រួម​ភេទ​នៅ​លើ​ដៃ​គូរ​ទាំង​សង​ខាង។

    ប្រឹក្សា

    ២- តិចនិកជួយពន្យាពេល

    មនុស្ស​ប្រុស​អាច​ហាត់​ប្រើ​តិច​និក​ទប់​ស្កាត់​អារម្មណ៍​ស្រើប​ស្រាល ដើម្បី​ជួយ​ពន្យា​ពេល​នៃ​ការ​បញ្ចេញ​ទឹក​កាម។ មនុស្ស​ប្រុស​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម អាច​សាក​ល្បង​ប្រើ​វិធី​ដូច​ខាង​ក្រោម​បាន៖

    • ត្រូវ​សង្កេត​​មើល និង​គ្រប់​គ្រង​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​ឲ្យ​បាន​ល្អ
    • ត្រូវ​ពិភាក្សា​ជាមួយ​ដៃ​គូរ ដើម្បី​ជួយ​ពន្យារ​ពេល​ ឬ​បញ្ឈប់​អារម្មណ៍​ស្រើប​ស្រាល
    • ប្រើ​ស្រោម​អនាម័យ​ប្រភេទ គ្រប់គ្រង​អារម្មណ៍​ស្រើប​ស្រាល ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ស្រើប​ស្រាល​លើ​លិង្គ​របស់​បុរស
    • គួរ​សាក​ល្បង​ប្រើ​ក្បាច់​រួម​ភេទ​ផ្សេង​ៗ
    • ត្រូវ​បញ្ឈប់ ឬ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង បារី និង​ថ្នាំ​ញៀន។

    តិច​និក​នៃ​ការ​រៀប​ចំ​អត្ដ​ចរិត ក៏​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ និង​ជួយ​មិន​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​បាន​ដែរ។ វិធី​ទាំង​នេះ​មាន​ដូច​ជា ការ​សម្រេច​កាម​មុន​ពេល​ចាប់​ផ្ដើម​រួម​ភេទ (មុន​មួយ​ម៉ោង ឬ​ពីរ​ម៉ោង) ផ្អាក​រួម​ភេទ​មួយ​រយៈ និង​ផ្ដោត​អារម្មណ៍​លើ​តិច​និច​នៃ​ការ​រួម​ភេទ​បែប​ផ្សេង​ទៀត។

    តិច​និច​ការ​ទប់​ដោយ​គៀប គឺ​ជា​វិធី​ពន្យា​ពេល​កុំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​មួយ​ផ្សេង​ទៀត។ ក្នុង​វិធី​មួយ​នេះ ដៃ​គូរបស់​យើង​​គឺ​ជា​អ្នក​ជួយ​ខ្ជិប​ផ្នែក​ខាង​ចុង​នៃ​លិង្គ ពេល​ដែល​មនុស្ស​ប្រុស​ជិត​ចេញ​ទឹក​កាម។ ដៃ​គូម្ខាង​ទៀត​គួរ​បន្ត​ជួប​ខ្ជិប​បែប​នេះ ឲ្យ​បាន​ប៉ុន្មាន​វិនាទី ដើម្បី​ឲ្យ​អារម្មណ៍​ដល់​កំពូល​របស់​មនុស្ស​ប្រុស​បាត់​ទៅ​វិញ។ មនុស្ស​យើង​អាច​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ ដោយ​ពឹង​ដៃ​គូ​ជួយ ធ្វើ​បែប​នេះ​មួយ​រយៈ​ នោះ​យើង​នឹង​ឃើញ​លទ្ធ​ផល​របស់​វា​នៅ​ថ្ងៃ​ខាង​មុខ។

    ៣- ការប្រឹក្សា

    មាន​បញ្ហា​ផ្លូវ​ចិត្ដ​មួយ​ចំនួន មាន​ដូចជា​ស្រ្តេស បាក់​​ទឹក​ចិត្ដ ឬ​ថប់​បារម្ម សុទ្ធ​តែ​អាច​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ឆាប់​ចេញ​ទឹក​កាម​បាន។ មនុស្ស​ដែល​មាន​បញ្ហា​មួយ​នេះ ​អាច​មាន​អារម្មណ៍​ថា​ ខ្លួន​​បាត់​ទំនាក់​ទំនង​ជាមួយ​ដៃគូ គិត​ថា​ខ្លួន​​ធ្វើ​ឲ្យ​ដៃ​គូ​ខឹង មាន​អារម្មណ៍​ខ្មាស​អៀន និង​អន់​ចិត្ដ។ ប៉ុន្តែ​ការ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញ អំពី​បញ្ហា​ទំនាក់​ទំនង អាច​ជួយ​ឲ្យ​យើង​បាន​​ប្រសើរ​ឡើង​វិញ​បាន។ ក្រោយ​ពេល​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ យើង​​នឹង​ដឹង​អំពី​វិធី​ដោះ​ស្រាយ​រាល់​បញ្ហា​ទាំង​អស់​នោះ។

    គ្នា​យើង​​ប្រហែល​ត្រូវ​ការ​ពេល​មួយ​រយៈ ទម្រាំ​អាច​ទទួល​​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធ​ភាព​មួយ​បាន។ ដូច​នេះសូម​កុំ​ព្រួយ​បារម្មណ៍​ពេក​អី ដោយសារ​តែ​​បញ្ហា​ផ្លូវ​ភេទ​​មួយ​នេះ នឹង​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ឡើង​វិញ ប្រសិន​បើ​យើង​​ប្រើ​វិធី​ព្យាបាល​បាន​ត្រឹម​ត្រូវ។ ​ជាទូទៅ​វិធី​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​គេ គឺ​ព្យាបាល​តាម​បែប​រៀប​ចំ​អត្ត​ចរិត​ បូក​គ្នា​ជាមួយ​ការ​ប្រើ​ថ្នាំ​ពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jan 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម