៣- ជំងឺខ្សោយបេះដូង
ជំងឺរីកថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង (Left ventricular Hypertrophy) ជាទូទៅ កើតមានចំពោះគ្នាយើងធាត់លើសទម្ងន់ និងអាចបង្កឲ្យមានជំងឺលើសឈាម។ ទោះយ៉ាងនេះក្ដី ក្នុងករណីខ្លះ គ្នាយើងគ្នាជំងឺលើសឈាម ក៏មានបញ្ហាមិនប្រក្រតីលើថតបេះដូងខាងក្រោមផ្នែកខាងឆ្វេងដូចគ្នា ដោយសារតែភាពធ្ងន់ធ្ងរនៃការធាត់លើសទម្ងន់នេះឯង។ គ្នាយើងធាត់ខ្លាំង ប្រឈមគ្រោះថ្នាក់នឹងជំងឺលើសឈាម រហូតដល់ទៅ ៣ដង បើធៀបនឹងគ្នាយើងមានទម្ងន់ធម្មតា។ ដើម្បីងាយយល់ពីមូលហេតុបង្ក យើងអាចនិយាយថា ទម្ងន់ទាប សម្ពាធឈាមក៏ទាបដែរ ហើយទម្ងន់កាន់តែធ្ងន់ សម្ពាធឈាមក៏កាន់តែខ្ពស់ដូចគ្នា។
ក្រៅពីកើនឡើងបរិមាណបញ្ចេញឈាមពីបេះដូង (Stroke volume and cardiac output) នៅពេលយើងមានជំងឺលើសឈាម អាចនាំឲ្យកើនឡើង មាឌថតបេះដូងខាងឆ្វេង និងជញ្ជាំងបេះដូង។ ករណីរីកថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង កម្រកើតមានណាស់ ខណៈបញ្ហាកើតញឹកញាប់នោះ គឺការខូចមុខងារថតបេះដូង Diastolic ( Diastolic dysfunction)។ បើធាត់លើសទម្ងន់ តែគ្មានជំងឺលើសឈាម មាឌថតបេះដូងខាងឆ្វេង នឹងរីកធំ ប៉ុន្តែសម្ពាធនៅលើជញ្ជាំងបេះដូង គឺធម្មតា។ ទោះជាបែបនេះក្តី ក្នុងចំណោមគ្នាយើងមានធាត់ (មិនមានជំងឺលើសឈាម) អាចសម្គាល់ឃើញថា មានការកើនឡើងបរិមាណឈាមចូលបេះដូង និងឈាមចេញពីបេះដូង ក៏ដូចជា ខូចមុខងាររបស់ថតបេះដូង (Diastolic)។ ចំពោះករណី គ្នាយើងស្លាប់ភ្លាមៗដោយសារជំងឺធាត់លើសទម្ងន់ អាចមានទំនាក់ទំនងជាមួយការផ្លាស់ប្ដូរនៅក្នុងថតបេះដូងខាងឆ្វេងនេះតែម្តង។
៤- វិធីការពារ
ការពារជំងឺបេះដូង ដោយសារតែធាត់លើសទម្ងន់ ក៏ស្រដៀង នឹងការការពារជំងឺធាត់លើសទម្ងន់ដែរ ដោយការសិក្សាជាច្រើនបង្ហាញថា គ្នាយើងមានជំងឺ អាចកាត់បន្ថយអត្រាគ្រោះបាន បើយើងអាចគ្រប់គ្រងទម្ងន់ឲ្យស្ថិតនៅក្នុងកម្រិតត្រឹមត្រូវបាន។ ដូចនេះ ដើម្បីការពារកុំឲ្យកើតជំងឺបេះដូង យើងត្រូវតែញ៉ាំអាហារសុខភាព ពិសេសត្រូវកាត់បន្ថយអាហារសម្បូរខ្លាញ់ និធ្វើសកម្មភាពរាងកាយ ដូចជា ហាត់ប្រាណ ឲ្យបានច្រើន។ ធ្វើរបែបនេះ សម្ពាធឈាមនឹងធ្លាក់ចុះ បេះដូងក៏អាចត្រលប់មកទំហំធម្មតាវិញ រាងកាយក៏ដំណើរការល្អ ជាតិកូលេស្តេរ៉ូល នឹងធ្លាក់ចុះដែរដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕