មនុស្សយើងម្នាក់ៗសុទ្ធតែចង់រស់នៅឲ្យបានយូរ និងមានសុខភាពល្អមិនមានជំងឺផ្សេងៗ។ ច្បាស់ណាស់ពិតជាមានតិចនិកមួយចំនួនដែលអាចជួយឲ្យយើងមានអាយុវែង និងមានសុខភាពល្អមិនថាយើងកំពុងនៅអាយុ២០ឆ្នាំ ៣០ឆ្នាំ ឬ៦០ឆ្នាំទេ។
ត្រួតពិនិត្យដោយ ទូច សុខា
មនុស្សយើងម្នាក់ៗសុទ្ធតែចង់រស់នៅឲ្យបានយូរ និងមានសុខភាពល្អមិនមានជំងឺផ្សេងៗ។ ច្បាស់ណាស់ពិតជាមានតិចនិកមួយចំនួនដែលអាចជួយឲ្យយើងមានអាយុវែង និងមានសុខភាពល្អមិនថាយើងកំពុងនៅអាយុ២០ឆ្នាំ ៣០ឆ្នាំ ឬ៦០ឆ្នាំទេ។
ការឈប់ជក់បារីជាផ្នែកមួយអាចជួយឲ្យយើងមានអាយុវែង។ ការសិក្សារបស់ប្រទេសអង់គ្លេសដែលមានរយៈពេល៥០ឆ្នាំបានឲ្យដឹងថាការឈប់ជក់បារីនៅអាយុ៣០ឆ្នាំអាចឲ្យយើងរស់បាន១០ឆ្នាំទៀត។ បើឈប់នៅអាយុ៤០ ឬ៥០ ឬ៦០ឆ្នាំអាចបន្ថែម៩ ឬ៦ ឬ៣ឆ្នាំទៀតតាមហ្នឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកគ្រួសារក៏ចៀសវាងពីជំងឺផ្សេងៗបង្កដោយផ្សែងបារីដែរ។
ការសិក្សាបង្ហាញថាការគេងថ្ងៃអាចជួយឲ្យយើងមានអាយុវែងដែរ។ ជាពិសេសសម្រាប់អ្នកតែងគេងថ្ងៃជាប្រចាំអាចនឹងកាត់បន្ថយការប្រឈមនឹងការស្លាប់ដោយសារជំងឺបេះដូង។ ម៉្យាងទៀត អ្នកវិទ្យាសាស្ត្របានគិតថាការគេងថ្ងៃអាចជួយសុខភាពបេះដូងដោយរក្សាកម្រិតស្ត្រេសឲ្យនៅទាប។
របបអាហារគួរសំបូរទៅដោយផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងត្រីជាដើម។ ប៉ុន្តែគួរប្រយ័ត្នទៅលើការរៀបចំរបបអាហារព្រោះអាចបណ្ដាលឲ្យមាន Metabolic syndrome ដូចជា ជំងឺធាត់ ជាតិស្ករក្នុងឈាមខ្ពស់ សម្ពាធឈាមខ្ពស់ និងអាការៈផ្សេងៗដែលអាចបង្កឲ្យមានជំងឺបេះដូង និងទឹកនោមផ្អែម។ បន្ថែមពីនេះទៀត គួរកាត់បន្ថយការញ៉ាំអាហារកែច្នៃ (Processed foods) ដោយសារអាហារទាំងនេះសំបូរទៅសូដ្យូម ខ្លាញ់ និងស្ករ។
អត្ថបទពាក់ព័ន្ធ៖
ប្រសិនជាលើសទម្ងន់ យើងគួរធ្វើការសម្រកទម្ងន់ដើម្បីការពារពីជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងស្ថានភាពផ្សេងៗដែលកាត់បន្ថយអាយុជីវិតយើងបាន។ ខ្លាញ់នៅក្បាលពោះគឺមានផលអាក្រក់ ដូចនេះយើងគួរយកចិត្តទុកដាក់បញ្ចុះខ្លាញ់នៅក្បាលពោះដោយញ៉ាំជាតិសរសៃ និងហាត់ប្រាណឲ្យបានទៀងទាត់។
អត្ថបទពាក់ព័ន្ធ៖ ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
អ្នកធ្វើលំហាត់ប្រាណអាចរស់បានយូរជាងអ្នកមិនហាត់ប្រាណ។ ការហាត់ប្រាណជាប្រចាំអាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបាក់ទឹកចិត្ត។ ការហាត់ប្រាណត្រឹមតែដប់នាទីក៏ល្អ ឲ្យតែក្នុងមួយសប្ដាហ៍ហាត់ប្រាណបានជាមធ្យមពីរម៉ោងកន្លះ។
អ្នកផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួចមិនសូវឃើញមានជំងឺបេះដូងទេ។ ប៉ុន្តែការផឹកគ្រឿងស្រវឹងច្រើនអាចធ្វើឲ្យសម្ពាធឈាមឡើង និងបញ្ហាសុខភាពផ្សេងទៀត។ យកល្អសម្រាប់ស្ត្រីគួរផឹកមួយថ្ងៃមួយកែវ និងបុរសមួយថ្ងៃមួយទៅពីរកែវ។ ប៉ុន្តែប្រសិនជាអ្នកមិនចេះផឹក គួរកុំផឹកអី។
ការអន់ឱនអាចជួយដល់សុខភាពច្រើន ព្រោះភាពខឹងក្រោធអាចបង្កឲ្យមានជំងឺបេះដូង ជំងឺដាច់សរសៃឈាម សួតចុះខ្សោយជាដើម។ ការអត់ឱនក៏អាចកាត់បន្ថយការថប់បារម្ភ សម្ពាធឈាម និងជួយដល់ការដកដង្ហើមទៀតផង។
ឧបទ្ទវហេតុក៏ជាមូលហេតុមួយនៃការស្លាប់ដែរ។ ការពាក់ឧបករណ៍ការពារអាចជួយឲ្យយើងរស់នៅបានយូរដែរ។ ដូចនេះពេលធ្វើដំណើរគួរពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវាត់។
ការគេងឲ្យបានគ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យជំងឺធាត់ ទឹកនោមផ្អែម ជំងឺបេះដូង និងបញ្ហាផ្លូវអារម្មណ៍។ មិនត្រឹមតែប៉ុណ្ណោះក៏អាចជួយឲ្យជាសះស្បើយពីជំងឺលឿន។ ការគេងត្រឹមតែប្រាំម៉ោងក្នុងមួយយប់ ឬច្រើនជាងប្រាំបួនម៉ោងអាចធ្វើឲ្យមានហានិភ័យចំពោះសុខភាព។
អត្ថបទពាក់ព័ន្ធ៖
មនុស្សគ្រប់រូបមិនអាចគេចផុតពីបញ្ហាស្ត្រេសទេ។ វិធីកាត់បន្ថយស្ត្រេសគឺអាចហាត់យ៉ូហ្គា និងធ្វើសមាធិ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា