មានមនុស្សជាច្រើននៅតែមានការយល់ច្រឡំរវាងអាការៈវិលមុខ និងងងឹតមុខ ថាជាអាការៈ និងរោគសញ្ញាតែមួយ។ លោកវេជ្ជបណ្ឌិត លី ឫទ្ធីគុណ នឹងមកបកស្រាយលម្អិតបញ្ហាទាំងនេះដូចខាងក្រោម។
១- អាការៈវិលមុខ
បើនិយាយអំពីអាការៈវិលមុខវិញ គឺទាក់ទងទៅនឹងប្រព័ន្ធប្រសាទរក្សានៅគុម្ពត្រចៀក នៅពេលលីយ៉ុង ឬសម្ពាធឈាម សម្ពាធទឹកក្នុងខួរក្បាលប្រែប្រួល គឺធ្វើឲ្យវិលមុខ។ អាការៈនេះមិនមែនមកពីបម្រែបម្រួលលីយ៉ុង ឬសម្ពាធទឹកក្នុងខួរក្បាលតែមួយមុខទេ នៅមានពេលសម្ពាធឈាមចុះទាបក៏បណ្ដាលឲ្យវិលមុខដូចគ្នាដែរ។ វិលមុខអាចបែងចែកជា ២ ប្រភេទ ដោយអាការៈទី១ ពេលនៅស្ងៀម ប៉ុន្តែបែរជាមានអារម្មណ៍ថា អ្វីៗនៅជុំវិញខ្លួនយើងវិលទាំងដែលមិនបានធ្វើអ្វីសោះ រីឯអាការៈទី២ គឺនៅស្ងៀម ប៉ុន្តែសុខៗស្រាប់តែមានអារម្មណ៍ថាវិលមុខចង់ដួលដោយមិនមានមូលហេតុ។
២- អាការៈងងឹតមុខ
អាការៈបែបនេះទាក់ទងនឹងចរន្តឈាម ពេលអង្គុយរួចក្រោកឡើង ធ្វើឲ្យឈាមនៅដក់នឹងបាតជើងបាញ់ឡើងទៅខួរក្បាលមិនទាន់ បង្កឲ្យសម្ពាធឈាមធ្លាក់ចុះមួយរំពេច ដែលនិយាយឲ្យស្រួលស្ដាប់ឈាមរត់ឡើងទៅខួរក្បាលមិនទាន់។ មួយវិញទៀត អាការបែបនេះក៏អាចកើតឡើងដោយសារតែគេងមិនបានគ្រប់គ្រាន់ បង្កឲ្យមានអារម្មណ៍អណ្ដែតអណ្ដូង ស្រាលៗខ្លួន និងមានភាពវង្វេងវង្វាន់ ប៉ុន្តែអាការៈទាំងនេះអាចបាត់ទៅវិញមួយសន្ទុះក្រោយ។
វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបានបន្ថែមទៀតថា ប្រសិនបើយើងជួបប្រទះអាការៈទាំង ២ នោះញឹកញាប់ និងបង្កទៅជាការឈឺចាប់ គួរតែឆាប់ពិគ្រោះជាមួយនឹងគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- វិធីងាយៗជួយបន្ធូរអាការៈពុលឡាន ឬរលកពេលធ្វើដំណើរទៅណាមកណា
- បើរាងកាយលេចសញ្ញាទាំងនេះ បញ្ជាក់ថាក្នុងខ្លួនខ្វះវីតាមីនណាមួយ
- ហេតុផល ៥ យ៉ាង បង្កឲ្យមានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ
- ភ្ញាក់ពីគេងមានអាការៈហើមមុខ សាកដោះស្រាយតាមវីធីនេះ
- តើការកាច់ម្រាមដៃអាចមានបញ្ហាដែរឬអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-heart-rate]