backup og meta

គ្រាន់តែផ្លាស់ប្ដូររបៀបរស់់នៅបែបនេះ លែងបារម្ភរឿងលេបថ្នាំលើសឈាមរាល់ថ្ងៃ

គ្រាន់តែផ្លាស់ប្ដូររបៀបរស់់នៅបែបនេះ លែងបារម្ភរឿងលេបថ្នាំលើសឈាមរាល់ថ្ងៃ

គ្នា​យើង​កើត​ជំងឺ​លើស​ឈាម​ខ្លះ ព្រួយ​បារម្ភ​រឿង​លេប​ថ្នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ព្រោះ​បើ​ភ្លេច​លេប​អាច​ធ្វើ​ទុក្ខ​សុខភាព។ យើង​ត្រូវ​ដឹង​ថា របៀប​រស់​នៅ​រាល់​ថ្ងៃ​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​របស់​យើង។ ប្រសិន​បើ​យើង​គ្រប់​គ្រង​វា​បាន​ជាមួយ​ការ​រស់​នៅ​ល្អ យើង​អាច​ចៀស​វាង ឬ​កាត់​បន្ថយ​តម្រូវ​ការ​ថ្នាំ​បាន។

១. សម្រក​ទម្ងន់ និង​តាម​ដាន​ប្រវែង​ចង្កេះ

ជា​រឿយៗ បើ​យើង​ឡើង​ទម្ងន់ សម្ពាធ​ឈាម​ក៏​ឡើង​តាម​ហ្នឹងដែរ។ កាល​ណា​ឡើង​ទម្ងន់ ក៏​អាច​រំខាន​ដល់​ការ​ដក​ដង្ហើម​ពេល​គេង​បាន ជាហេតុ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ដូច​នេះ ការ​សម្រក​ទម្ងន់​ជា​វិធី​មាន​ប្រសិទ្ធភាព​មួយ ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម។ ក្រៅ​ពី​ការ​ស្រក​ទម្ងន់ យើង​ក៏​ត្រូវ​តាម​ដាន​ប្រវែង​ចង្កេះ​ដែរ បើ​ត្រង់​កន្លែង​ចង្កេះ​មាន​ទម្ងន់​ច្រើន អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​លើស​ឈាម​ខ្ពស់។

២. ហាត់ប្រាណ​ទៀងទាត់

ការ​ហាត់​ប្រាណ​ជា​ប្រចាំ ៣០នាទី/ថ្ងៃ អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ពី៥-៨ មិល្លីម៉ែត្របារត ប្រសិន​បើ​យើង​មាន​ជំងឺ​សម្ពាធ​ឈាម។ វា​ជា​ការ​ចាំ​បាច់​មួយ​ដែល​យើង​ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ បើ​មិន​ដូច្នោះ​ទេ សម្ពាធ​ឈាម​នឹង​អាច​រើ​ឡើង​ម្ដង​ទៀត ។ បើ​យើង​មាន​សម្ពាធ​ឈាម​កើន​ឡើង ការ​ហាត់​ប្រាណ​រាល់​ថ្ងៃ អាច​ចៀស​វាង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​លើស​ឈាម ហើយ​បើ​យើង​កើត​លើស​ឈាម​ហើយ​នោះ ហាត់​ប្រាណ​អាយ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​យើង ឲ្យ​ធ្លាក់​ចុះ​មក​នៅ​កម្រិត​សុវត្ថិភាព។

ហាត់ប្រាណ

៣. ញ៉ាំ​របប​អាហារ​ល្អ

ការ​មាន​របប​អាហារ​ដែល​សម្បូរ​ដោយ​គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែ​ឈើ និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១១ មិល្លីម៉ែត្របារត បើ​យើង​ឈឺ​សម្ពាធ​ឈាម។ ការ​ដែល​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​មិន​មែន​ងាយ​ស្រួល​ទេ តែ​គ្នា​យើង​អាច​ចាប់​ផ្ដើម​អនុវត្ត​តាម​តិចនិក​នេះ​បាន​ដោយ កត់​ទុក​នូវ​អាហារ​ដែល​ត្រូវ​ញ៉ាំ បន្ថែម​ជាតិ​ប៉ូតាស្យូម អាន​នូវ​ពាក្យ​ណែនាំ​រាល់​ទំនិញ​ដែល​ទិញ និង​កាត់​បន្ថយ​ជាតិ​សូដ្យូម​ (អំបិល) ដែល​យើង​ញ៉ាំ។

៤. កាត់​បន្ថយ​ផឹក​គ្រឿង​ស្រវឹង

គ្រឿង​ស្រវឹង​អាច​ជា​អាវុធ​មុខ​ពីរ​សម្រាប់​សុខភាព​យើង ព្រោះ​វា​ផ្ដល់​ទាំង​ផល​ល្អ និង​ផល​អាក្រក់ បើ​យើង​ផឹក​ច្រើន​ជ្រុល។ ជា​ទូទៅ ស្រីៗ​អាច​ផឹក​ស្រា​បាន ១កែវ/ថ្ងៃ និង​ប្រុសៗ​អាច​ផឹក ​២​កែវ/ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​បាន​ប្រហែល ៤ មិល្លីម៉ែត្របារត។ ប៉ុន្តែបើ​យើង​ផឹក​ច្រើន​ជ្រុល ផល​ល្អ​ដែល​ជួយ​ដល់​សុខភាព​ពី​ការ​ផឹក​ស្រាបៀរ នឹង​ត្រូវ​រលាយ​បាន​សូន្យ​ឈឹង ហើយ​ថែម​ទាំង​នាំ​ទុក្ខ​ដល់​សុខភាព​លើស​ដើម។

លើស​ពី​នេះ យើង​ក៏​ត្រូវ​បញ្ឈប់​ការ​ជក់​បារី​ដែរ ព្រោះ​បារី​គ្រប់​ដើម​ដែល​យើង​ជក់​ចូល​ទៅ នឹង​បង្កើន​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ឈប់​ជក់​បារី​ក៏​ជួយ​ដល់​សុខភាព​បេះ​ដូង និង​ពង្រឹង​សុខភាព​ជា​ទូទៅ​តែ​ម្ដង។

៥. តាមដាន​សម្ពាធ​ឈាម

ការ​តាម​ដាន​សម្ពាធ​ឈាម​នៅ​ផ្ទះ អាច​ជួយ​យើង​រក្សា​សម្ពាធ​ឈាម​បាន​ល្អ ជួយ​ឲ្យ​យើង​ប្រាកដ​ថា ការ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ដំណើរ​ការ​បាន​ល្អ​ក្នុង​ការ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​អាច​បញ្ជាក់​ច្បាស់​ពី​បញ្ហា​សុខភាព​អ្វី​មួយ​ដែល​យើង​ជួប។ ប៉ុន្តែ មុន​នឹង​សម្រេច​ចិត្ត​តាម​ដាន​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯង ត្រូវ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​សិន។​​

ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ថា ជំងឺ​លើស​សម្ពាធ​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ។ បើ​យើង​ដឹង​ខ្លួន​ថា មាន​ជំងឺ​លើស​ឈាម​ហើយ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹម​ត្រូវ មិន​ត្រូវ​ប្រើ​ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​តាម​គ្នា​នោះ​ទេ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

អ្នកលើសឈាម គួរចៀសវាង ឬកាត់បន្ថយការញ៉ាំអាហារ ៣ មុខនេះ

អ្នកមានជំងឺលើសឈាមប្រឈម​ហានិភ័យ​ច្រើន​ដោយសារ​បញ្ហា​ COVID-19


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម