backup og meta

វិធីមានប្រសិទ្ធភាពបំផុតការពារលើសឈាមពេលពពោះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

    វិធីមានប្រសិទ្ធភាពបំផុតការពារលើសឈាមពេលពពោះ

    ស្រីៗគ្នាយើង​ធ្លាប់​ពពោះ យល់​អារម្មណ៍​នេះ​ច្បាស់​ជាងគេ ព្រោះកំពុងពពោះ​ថាវា​ពិបាក​ម្យ៉ាង​ហើយ ស្រាប់​តែសុខៗ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ថែមទៀត កាន់តែ​ពិបាកមួយកម្រិត​ទៀត មិនអ៊ីចឹង? ឈប់បារម្ភ​ទៅ​គ្នា​យើង “Hello គ្រូពេទ្យ” មានវិធី​ការពារពិសេស​ចង់ណែនាំ។

    លើស​ឈាម​ពេល​ពពោះ (Gestational hypertension) សំដៅ​លើ​ស្ថានភាព​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​ស្រាប់​តែ​ឡើង​សម្ពាធ​ឈាម បន្ទាប់​ពីបេប៊ី​ក្នុង​ផ្ទៃ​មាន​អាយុ ២០ សប្ដាហ៍​ឡើង។ ទោះ​បី ស្ថាន​ភាព​នេះ​តែ​កើត​ជា​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន កើត​ជំងឹ​នេះ អាច​រង​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន។

    កត្តា​ហានិភ័យ​ខ្ពស់​លើ​ស្រីៗ​កំពុង​ពពោះ

    – ទើប​ពពោះ​ដំបូង

    – អាយុ​ក្រោម ២០ឆ្នាំ ឬ​ចាស់​ជាង ៤០ឆ្នាំ

    – ពពោះ​កូន​ច្រើន

    – បង​ស្រី ឬ​ម៉ាក់​ធ្លាប់​មាន​ជំងឺ​លើស​ឈាម​ពេល​ពពោះ

    – ធាត់​លើស​គីឡូ មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​តម្រង​នោម មុន​មាន​ទៃ​ពោះ។

    ទោះ​គ្មាន​វិធី​បង្ការ​ពិត​ប្រាកដ​ក៏​ដោយ តែ​អាច​ព្យាយាម​សាកល្បង​វិធី​នេះ​បាន

    ១- តាមដានជាមួយពេទ្យ

    អំឡុង​មាន​ផ្ទៃ​ពោះ ហើយ​សង្ស័យ​មាន​ជំងឺ​នេះ សូម​ប្រញាប់​ទៅ​ជួប​ពេទ្យ​រាល់​ការ​ណាត់ ព្រោះ​បើ​ពេទ្យ​ពិនិត្យ​ឃើញ​ថា សុខភាព​មាន​បញ្ហា​កាន់​តែ​លឿន នោះ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ងាយ​ជោគ​ជ័យ។ សូម​ពិគ្រោះ​ជាមួយ​ពេទ្យ​ពី​វិធី​គ្រប់គ្រង​សម្ពាធ​ឈាម។

    ២- ញ៉ាំវីតាមីន

    ទទួល​បាន​វីតាមីន​គ្រប់គ្រាន់​ជួយ​ឲ្យ​បេប៊ី​ក្នុង​ផ្ទៃ​លូត​លាស់​ល្អ ហើយ​សុខភាព​ទាំង​ម៉ាក់ៗ​ និង​អូនៗ​ក៏​ល្អ​ដូចគ្នា។ អាស៊ីដ​ហ្វូលីក (Folic acid) និង​កាល់ស្យូម អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​លើស សម្ពាធ​ឈាម​ពេល​ពពោះ​បាន។

    ៣- របបអាហារល្អ

    ពិភាក្សា​ជាមួយ​ពេទ្យ​ពី​ទម្ងន់​ដែល​សក្តិសម​សម្រាប់​យើង និង​កម្រិត​អំបិល (ជាតិប្រៃ) គួរ​ញុំា។ ញុំា​អាហារ​មាន​ជីវជាតិ​គ្រប់​មុខ ដូចជា ផ្លែឈើ បន្លែ សាច់សុទ្ធ នំប៉័ង​ស្រូវសាលី និង​ផលិត​ផល​មាន​ខ្លាញ់​ទាប ព្រម​ទាំង​កុំ​ជក់បារី និង​ផឹក​ស្រា។

    ៤- ហាត់ប្រាណឲ្យទៀងទាត់

    ហាត់​ប្រាណ​សំខាន់​ណាស់​សម្រាប់​សុខភាព​ម៉ាក់ៗ និងអូនៗក្នុងផ្ទៃ។ គ្នាយើង​ធាត់​លើស​គីឡូ ដើរ​រាល់ថ្ងៃ​អាច​ជួយ​សម្ពាធ​ឈាម​ធ្លាក់​ចុះ។ ប៉ុន្តែ គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជា​មុន ថា​ត្រូវ​ហាត់​ប្រាណ​បែប​ណា​ទើប​ល្អ។

    ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ត្រូវ​ចាំ​ថា ញុំា​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ហាត់​ប្រាណ​ឲ្យ​ទៀងទាត់ អាច​ជួយ​បាន​ច្រើន​អំឡុង​ពេល​ពពោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម