លោកវេជ្ជបណ្ឌិត Matthew Stork អ្នកជំនាញវិទ្យាសាស្រ្តលំហាត់ប្រាណ និងសុខភាពនៃសាកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា បាននិយាយថា លំហាត់ប្រាណបែបខ្លាំងៗដូចដែលបានលើកឡើងខាងលើ មូលហេតុចម្បងដែលធ្វើឲ្យមនុស្សជាច្រើនខ្ជិលនឹងហាត់នោះ គឺវាពុំមានលក្ខណៈ ឬបរិយាកាសមួយធ្វើឲ្យអ្នកទាំងនោះរីករាយ ឬចូលចិត្ត ទើបលទ្ធផលអ្នកខ្ជិលហាត់ប្រាណមានច្រើនបែបនេះ។
យ៉ាងណាមិញ ចម្លើយឆ្លើយតបសម្រាប់អ្នកចង់បានរាងស្អាត តែខ្ជិលហាត់ប្រាណនោះ គឺតន្រ្តី។ តាមក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកវេជ្ជបណ្ឌិតខាងលើ បានឲ្យដឹងថា តន្ត្រីបានធ្វើឲ្យបញ្ហាលំហាត់ប្រាណខ្លាំងៗ ងាយស្រួលជាងមុន ពោលគឺវាធ្វើឲ្យអារម្មណ៍អ្នកហាត់ប្រាណបានក្លៀវក្លា ជំរុញទឹកចិត្តអ្នកហាត់ប្រាណឲ្យហាត់តាមគោលដៅរបស់ខ្លួនបានល្អប្រសើរ។