backup og meta

ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែងស្រួចស្រាល់ ប៉ះពាល់ជីវិត លែងបានសប្បាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 15, 2020

    ជល់កែវញឹកញយ  ប្រយ័ត្នរលាកលំពែងស្រួចស្រាល់ ប៉ះពាល់ជីវិត លែងបានសប្បាយ

    ការ​ផឹក​ស្រា ឬ​សេព​គ្រឿង​ស្រវឹង​មិន​មែន​ផ្ដល់​ផល​អាក្រក់​ទាំង​អស់​ទេ បើ​យើង​ផឹក​មាន​កម្រិត​ត្រឹម​ត្រូវ វា​ជួយ​ដល់​សុខភាព​យើង​វិញ​។ ប៉ុន្តែ គ្នា​យើង​ខ្លះ​តែ​បាន​ដាក់​ស្រា​ចូល​ខ្លួន​ហើយ គឺ​ពិបាក​នឹង​ឈប់​ផឹក​ណាស់ ដែល​វា​ជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ដូច ប៉ះពាល់​ដល់​ថ្លើម ឬ​អាច​ធ្វើ​ឲ្យ​រលាក​លំពែង​ស្រួច​ស្រាល់។

    ជំងឺ​រលាក​លំពែង តែង​តែ​បាន​ជួប​ប្រទះ​ជា​ញឹក​ញាប់ ដែល​កើត​ឡើង​បាន​នៅ​លើ​មនុស្ស​ប្រុស និង​ស្រី​ស្មើ​គ្នា ហើយ​វា​ជា​ជំងឺ​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ប៉ះពាល់​ដល់​អាយុ​ជីវិត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​

    លំពែង ជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះដែលមាននាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់រូប ហើយ​តួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ និងការបញ្ចេញជាតិអ័រម៉ូនសំខាន់ៗមួយចំនួនទៀត។ ចំពោះ​មូល​ហេតុ​ដែល​បង្ក​ឲ្យមាន​ការ​រលាក​ដល់​សរីរាង្គ​លំពែង​មាន​ច្រើន ដែល​ក្នុង​នោះ​មាន​មូល​ហេតុ​សំខាន់ៗ​រួម​មាន៖

    ១. ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន មាន​រយៈ​ពេល​យូរ

    ២. បញ្ហា​ក្រួស​ក្នុង​ផ្លូវ​ទឹក​ប្រម៉ាត់​ដែល​ធ្លាក់​មក​ស្ទះ​នៅ​ក្នុង​ផ្លូវ​របស់​លំពែង​

    ៣. ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រេ

    ៤. មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ។ល។

    ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​លំពែង​ស្រួច​ស្រាវ នឹង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា ក្អួត ចង្អោរ ទល់​ខ្យល់ ទល់​លាមក ឡើង​កម្ដៅ​ខ្លួន ដង្ហក់ ពិបាក​ដក​ដង្ហើម ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខ្លាំង​ភ្លាមៗ (ពិសេស តំបន់​ចុង​ដង្ហើម) ជាដើម។

    មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា តាម​ការ​ព្យាបាល គឺ​អ្នក​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល និង​តាម​ដាន​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ជំងឺ​រលាក​លំពែង​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត យើង​ត្រូវ​ចាំ​ថា គ្រឿង​ស្រវឹង គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​នៃ​គ្រោះ​ថ្នាក់​តាម​រយៈ​ជំងឺ​រលាក​លំពែង​ធ្ងន់​ធ្ងរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម