backup og meta

រោគសញ្ញា និង​មូលហេតុ​បង្កជំងឺរលាក​សាច់​ដុំ​បេះដូង គួរ​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 29, 2021

    រោគសញ្ញា និង​មូលហេតុ​បង្កជំងឺរលាក​សាច់​ដុំ​បេះដូង គួរ​ដឹង

    ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ គឺ​ជា​ការ​រលាក​​ដែល​កើត​មាន​នៅ​ត្រង់​​សាច់​ដុំ​បេះដូង។ មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ជា​សះ​ស្បើយ​ដោយ​មិន​មាន​ផល​វិបាក​អ្វី​ទេ ប៉ុន្តែ​ក្នុង​ករណី​ដ៏​កម្រ​នៅ​ពេល​ដែល​ការ​រលាកមាន​សភាព​​ធ្ងន់ធ្ងរ​​ ជំងឺនេះ​​ក៏​អាច​ធ្វើ​ឲ្យ​​ខូច​ខាត​ដល់​បេះដូង​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អគ្គិសនី​បេះដូង​របស់​យើង ដោយ​ធ្វើ​ឲ្យ​ចលនា​ច្របាច់​បេះដូង​​ដំណំើរ​ការ​មិន​ត្រឹម​ត្រូវ ដែល​​អាច​បណ្ដាល​ឱ្យ​ចង្វាក់​បេះដូង​ដើរ​ខុស​ធម្មតា ឬ​បេះដូង​លោត​ខុស​ចង្វាក់។

    ១.មូលរលាក​សាច់​ដុំ​បេះដូង

    បើ​ទោះ​បី​ជា​មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​រលាក​សាច់​ដុំ​បេះដូង​មិន​ត្រូវ​បាន​គេ​ដឹង​(រលាក​បេះដូង​ដោយ​មិន​ដឹង​មូល​ហេតុ) ជា​ធម្មតា​ជំងឺ​អាច​​បណ្ដាល​មក​ពី៖

    • ការ​ឆ្លង​មេរោគ វីរុស បាក់តេរី​ ឬ​ផ្សិត
    • ការ​បង្ក​រោគ​នៅ​ទ្រូង
    • ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ (នៅ​ពេល​ប្រព័ន្ធ​ភាព​សាំ​ការពារ​រាង​កាយ​របស់​យើង​វាយ​ប្រហារ​ទៅ​លើ​រាង​កាយ​) ។

    ២.​រោគ​សញ្ញា​​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​

    ប្រសិន​បើ​យើង​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង រោគ​សញ្ញា​​អាច​កើត​មាន​ពី​មួយ​ទៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​​មេរោគ​។​

    រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​រួម​មាន៖

    • ការ​ឈឺ​ចាប់​ចាក់ ឬ​តឹង​នៅ​ក្នុង​ទ្រូង​ដែល​អាច​រាល​ដាល​ពាស​ពេញ​រាង​កាយ
    • ដង្ហក់ ​ពេល​ហាត់​ប្រាណ​ស្រាល ៗ ឬ​ដើរ
    • ពិបាក​ដក​ដង្ហើម​នៅ​ពេល​សម្រាក
    • រោគ​សញ្ញា​ដូច គ្រុន​ផ្ដាសាយ​ដូច​ជា​កម្ដៅ​ឡើង​ខ្លាំង អស់​កម្លាំង ​និង​ហត់
    • ញ័រ​ទ្រូង​ឬ​ចង្វាក់​បេះដូង​មិន​ប្រក្រតី។

    បញ្ហាបេះដូង១

    ៣.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ធ្វើ​រោគ​វិនិច្ឆ័យ​ដូច​ម្ដេច?

    ពេល​ខ្លះ​រោគ​សញ្ញា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដូច្នេះ​មិន​បាច់​​ធ្វើ​រោគ​វិនិច្ឆ័យ​ក៏​បាន​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​រោគ​សញ្ញា​មិន​បាត់​យើង​អាច​ត្រូវ​ការ​ធ្វើ​តេស្ត​ដូច​ជា៖

    • electrocardiogram (ECG) ដើម្បី​ពិនិត្យ​មើល​ចង្វាក់​បេះដូង​មិន​ប្រក្រតី ប្រសិន​បើ​យើង​ធ្លាប់​ញ័រ​ទ្រូង
    • ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​ដើម្បី​ពិនិត្យ​រក​សារ​ធាតុ​រាវ​នៅ​ក្នុង​ឬ​ជុំវិញ​បេះដូង
    • អេកូ​បេះដូង ប្រសិន​បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​អាច​មាន​ការ​ខូច​ខាត​សាច់​ដុំ​បេះដូង
    • តេស្ត​ឈាម​ដើម្បី​រក​មើល​ការ​បង្ក​រោគ។

    ៤.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ត្រូវ​បាន​ព្យាបាល​យ៉ាង​ដូច​ម្ដេច?

    ការ​ព្យាបាល​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ជា​ធម្មតា​អាស្រ័យ​លើ​មូល​ហេតុ​​បង្ក។ គេ​អាច​ប្រើ​ឧបករណ៍​ដើម្បី​ពិនិត្យ ប្រើ​ថ្នាំ រួម​ទាំង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ឬថ្នាំ​ផ្សះ។ ក្នុង​ករណី​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​យូរ​អាច​ប៉ះ​ពាល់​ដល់ ​សាច់​ដុំ​ ​និង​ជាលិកា​របស់​បេះដូង ដែល​អាច​នាំ​ឲ្យ​​​វិវត្ត​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង​ និង​ប្រហែល​ជា​ត្រូវ​ការវះ​កាត់​​ប្ដូរ​បេះដូង​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម