backup og meta

ចង្វាក់បេះដូងសុខភាពល្អ លោតមួយនាទីប៉ុន្មានដង?

ចង្វាក់បេះដូងសុខភាពល្អ លោតមួយនាទីប៉ុន្មានដង?

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​សម្រាក​ធម្មតា ចង្វាក់​បេះដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់ពី ៦០-១០០ដង​/នាទី។ បើ​សិន​ជា​យើង​មាន​បញ្ហា​បេះដូង​ដើរ​ញាប់ ​មាន​ន័យ​ថា អត្រា​នៃ​ការ​លោត​បេះដូង គឺ​ច្រើន​ជាង ១០០ដង/នាទី​នៅ​ពេល​សម្រាក។

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ បាន​បន្ត​ទៀត​ថា ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្តអគ្គិសនី​ជាច្រើន ដែល​រត់​នៅ​ក្នុង​ជាលិកា​បេះដូង។ បេះដូង​ដើរ​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែលមាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះដូង ដែល​នាំ​ឲ្យ​មាន​ចរន្តអគ្គិសនី​រត់​ញាប់​ពេក។ ករណី​ខ្លះ​បេះដូង​ដើរ​ញាប់ មិន​បង្ក​ជា​រោគសញ្ញា ឬ​ផលវិបាក​អ្វី​ឡើយ។ ទោះបីជា​យ៉ាង​នេះ​ក្ដី បេះដូង​ដើរ​ញាប់ អាច​នាំឲ្យ​រំខាន​ដល់​មុខងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ឬ​គាំង​បេះដូង​ស្លាប់។

បេះដូង

ការ​ព្យាបាល​អាច​គ្រប់គ្រង បញ្ហា​ដើរ​ញាប់​របស់​បេះដូង ឬ​គ្រប់គ្រង​ជំងឺ​ដែល​នាំ​ឲ្យ​បេះដូង​ដើរ​ញាប់​បាន។ មាន​បញ្ហា​ច្រើន​ណាស់ ដែល​ដាក់​សម្ពាធ​លើ​បេះដូង ឬ​ការ​ខូច​ជាលិកា​បេះដូង អាច​នាំ​ឲ្យ​បេះដូង​យើង​ដើរ​ញាប់​បាន។ ការ​ផ្លាស់ប្ដូរ​របៀប​រស់នៅ ឬ​ការ​ព្យាបាល​ជំងឺ អាច​បន្ថយ​ការ​ប្រឈម​មុខ ដូច​ខាង​ក្រោម​នេះ៖

– ជំងឺ​បេះដូង

លើស​សម្ពាធ​ឈាម

– ជក់បារី

– ផឹក​គ្រឿង​ស្រវឹង​ច្រើន

– ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន

– ប្រើប្រាស់​ថ្នាំ

– មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា ស្ត្រេស ឬ​ថប់អារម្មណ៍

កង្វះ​គ្រាប់​ឈាម

ចំណែក​កត្តា​ផ្សេង​​ៗ​ទៀត ដែល​អាច​ប្រឈម​នឹង​បេះដូង​ដើរ​ញាប់​ដែរ​នោះ មាន​ដូច​ជា៖

– អាយុ​ច្រើន

– គ្រួសារ​ធ្លាប់​មាន​នរណា​ម្នាក់ មាន​បញ្ហា​បេះដូង​ដើរ​ញាប់។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/06/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម