backup og meta

​អ្នក​មាន​កូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទ​សាច់​ទាំងនេះ

​អ្នក​មាន​កូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទ​សាច់​ទាំងនេះ

ខ្លាញ់​កូលេស្តរ៉ូល ​គឺ​ពិត​ជា​សារធាតុ​សំខាន់​សម្រាប់​រាងកាយ​ប៉ុន្តែ​កម្រិត​ខ្ពស់​នៃ​កូលេស្តេរ៉ូល​អាច​មាន​គ្រោះ​ថ្នាក់​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​កំណក​នៅ​ក្នុង​សរសៃ​ឈាម​និង​អាច​ប្រឈម​នឹង​ជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ឬជំងឺគាំង​បេះដូង។ រាង​កាយ​របស់​យើង​ផលិត​កូលេស្តេរ៉ូល​ប៉ុន្តែពួក​វា​ភាគ​ច្រើន​បាន​មក​ពី​ខ្លាញ់ឆ្អែត។ ផលិត​ផល​ដែល​ធ្វើ​ពី​សត្វជាពិសេស​សាច់​សត្វគឺ​ជា​ប្រភព​ចំបង​នៃ​ខ្លាញ់​ឆ្អែត។ អ្នក​មាន​បញ្ហា​ជាមួយ​កម្រិត​កូលេស្តេរ៉ូល​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ញ៉ាំ​សាច់​សត្វ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​នៃ​សាច់​ដែល​មនុស្ស​ទូទៅ​ត្រូវ​ញ៉ាំទោះ​បី​ជា​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ក៏​ដោយ។

ខ្លាញ់ត្រី

ខ្លាញ់​ត្រី​ គឺ​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្កា៣​ដែល​មាន​សមត្ថភាព​រក្សា​បរិមាណ ខ្លាញ់​មិន​ល្អ LDL ឲ្យ​នៅ​កម្រិត​ទាបហើយ​បង្កើន​បរិមាណខ្លាញ់ល្អ​ HDLនេះបើយោង​ទៅ​តាម​របាយការណ៍​ពី​សាកល​វិទ្យាល័យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត Maryland ។ ត្រី​សាម៉ុន ត្រី​ស្បៃកា (mackerel) ត្រី​ធូណា albacore ត្រី​Herring ត្រី​សារឌីន និង​ត្រី lake trout គឺ​សុទ្ធ​តែ​មាន​ខ្លាញ់​ត្រី។ គេ​ណែ​នាំ​ឲ្យ​បរិភោគ​ខ្លាញ់​ត្រី​នេះ​យ៉ាង​តិច​ពីរ​ដង​ក្នុង​១​អាទិត្យ។

អត្ថបទពាក់ព័ន្ធ៖ អត់នឹកស្មាន ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ដល់ថ្នាក់ហ្នឹងសោះ

សាច់​សត្វស្លាប

សាច់​សត្វ​ស្លាប​ដែល​គ្មាន​ស្បែក​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​អ្ន​ក​ដែល​ចង់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល។ ទោះបី​ជា​សាច់​ទាំង​អស់​មាន​បរិមាណ​កូលេស្តេរ៉ូល​ដូច​គ្នាដែល​មាន​ប្រហែល​៧០​ទៅ​៨០មីលីក្រាម​នៃ​ការហូប៨៥​ក្រាម ប៉ុន្តែ​ការ​យក​ស្បែក​ចេញ​គឺ​អាច​បន្ថយ​កម្រិត​ខ្លាញ់បាន។ សាច់​ពណ៌​រាង​ក្រម៉ៅ​មាន​ផ្ទុកសារធាតុ​ខ្លាញ់​ច្រើន ដូច្នេះ​អ្នក​គួរ​ជ្រើស​រើស​ញ៉ាំ​សាច់​ពណ៌​ស​។ ក្រៅពី​នេះ​ នៅ​ពេល​អ្នក​ចំអិន​សត្វ​ស្លាប អ្នក​គួរ​តែ​ដុត អាំង ឬ​ស្ងោរ​ជា​ជាង​ចៀន។ ជម្រើស​ដ៏​ប្រសើរ​គឺ​មាន់​ទួគី និង​សាច់​មាន់ ពី​ព្រោះ​ទា ឬ​ក្ងាន​មាន​ជាតិ​ខ្លាញ់​ខ្ពស់។

. សាច់ក្រហម

អ្នក​មាន​កម្រិត​កូលេស្តរ៉ូល​ខ្ពស់​មិន​ចាំបាច់​ត្រូវ​តែ​ឈប់​ញ៉ាំ​សាច់​ក្រហម​នោះ​ទេ។ ពួកគេ​គ្រាន់​​តែ​ញ៉ាំតែសាច់​សុទ្ធ​ហើយ​បន្ថយ​ការ​ញ៉ាំ​ចូល​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ។ ប្រភេទ​សាច់​សុទ្ធនៃ​សាច់​ក្រហម​មាន​ដូច​ជា សាច់ស្មារ សាច់​ចំឡក​លើ សាច់​ចំឡក និង​សាច់​ចង្កេះ។ នៅ​ពេល​ធ្វើ​សាច់​ក្រហម ត្រូវ​ជំរុះ​ខ្លាញ់​ដែល​មើល​ឃើញ​ឲ្យ​អស់។​ នៅ​ពេល​ចំអិន​សាច់​ ត្រូវ​បំបែក​សាច់​ចេញពី​ខ្លាញ់​ដូច​ជា​អាំង ស្ងោរ ឬដុត។ ជា​ការ​ណែ​នាំ​ក្នុង​១ថ្ងៃ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ជាង​១៧០​ក្រាម​នៃ​សាច់​គ្រប់​ភេទ។

. សាច់ជ្រូក

អ្នក​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ចាំ​បាច់​ត្រូវ​កំណត់​ការ​ញ៉ាំ​សាច់​ជ្រូក។ ការ​ញ៉ាំ​សាច់​ជ្រូក​គឺ​អាច​ញ៉ាំបាន​ម្ដង​ម្កាល ហើយ​ចៀស​វាង​ញ៉ាំ​សាច់​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដូច​ជា​សាច់បី​ជាន់ ឬ​សាច់ក្រក។ វា​ដូច​សាច់​ក្រហម​ដែរ អ្នក​គួរ​តែ​ជម្រុះខ្លាញ់​ដែល​មើល​ឃើញ​ហើយ​អាំង​ ដុត ឬខ្វៃ។ អ្នក​មិន​គួរ​បរិភោគ​សរីរាង្គ​ខាង​ក្នុង​របស់​សត្វ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Meats Can I Eat With High Cholesterol? http://www.livestrong.com/article/22246-meats-can-eat-high-cholesterol/ Accessed August 21, 2017

Eating Meat When You Have High Cholesterol http://www.webmd.com/cholesterol-management/eating-meat-when-you-have-high-cholesterol Accessed August 21, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម