កន្លងមកតែងមានចម្ងល់មួយចំនួនទាក់ទងនឹងតន្រ្តី ថាតើពិតជាជួយឱ្យការធ្វើលំហាត់ប្រាណមានប្រសិទ្ធភាពច្រើនជាង ពេលដែលពុំបានស្តាប់ឬទេ? ជាការស្រាយនូវចម្ងល់នោះ ការស្រាវជ្រាវមួយបានធ្វើឡើងនៅអង់គ្លេស។
ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Ulster បានសិក្សាទៅលើអ្នកស្ម័គ្រចិត្ត២៤នាក់ ដែលមានអាយុចាប់ពី២៥ ដល់៦៥ឆ្នាំ និងបំបែកជាពីរក្រុម។ ការសិក្សាបាន ឱ្យ១ក្រុមគ្នា១២នាក់ ធ្វើលំហាត់ប្រាណដោយដើរតាមកំណត់ឱ្យបាន ១ម៉ឺនជំហានក្នុង១ថ្ងៃ ឯ១ក្រុមទៀត បានឱ្យដើរញ៉ាប់ៗ រយៈពេល៣០នាទី ព្រមទាំងស្តាប់ចម្រៀង ដែលក្រុមការងារបានជ្រើសរើសឱ្យផង។
អត្ថបទពាក់ព័ន្ធ៖
- ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន
- ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត
ក្រោយពីអនុវត្តរួច ក្រុមការងារបានតេស្តសម្ពាធឈាម កូឡេស្តេរ៉ូន និងជាតិខ្លាញ់លើក្រុមទាំងពីរ បន្ទាប់មកទាំងពីរក្រុមតម្រូវឱ្យផ្លាស់ប្តូរសកម្មភាពគ្នា អនុវត្តរយៈពេល៥សប្តាហ៍។ ជាលទ្ធផលវិជ្ជមានច្រើនជាង បានកើតឡើងលើពេលដែលអ្នកស្ម័គ្រចិត្តហាត់ប្រាណ ជាមួយចង្វាក់តន្រ្តី និងប្រើតែពេល៣០នាទីដើរ។ ក្រុមអ្នកស្រាវជ្រាវពិនិត្យឃើញថា ពេលក្រុមដែលដើរតាមជំហានកំណត់ដោយគ្មានតន្រ្តី បានថយចុះកម្រិតជាតិខ្លាញ់ជាមធ្យម១,៨% ខណៈពេលដែល ក្រុមអ្នកស្តាប់តន្រ្តីហើយដើរត្រឹម៣០នាទី បានស្រកកម្រិតជាតិខ្លាញ់២,៤%។
ក្រុមការងារស្រាវជ្រាវបានរកឃើញទៀតថា នៅពេលចលនាលំហាត់ប្រាណ រស់រវើក និងសកម្មទៅតាមចង្វាក់ភ្លេង វាបានជំរុញដល់ចលនាលំហូរឈាមនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាល ធ្វើឱ្យវាបញ្ចេញអ័រម៉ូន BDNF (Brain Derived Neurotrophic Factor) ដែលអ័រម៉ូននេះជួយជំរុញការផលិតកោសិកាខួរក្បាលថ្មីៗ និងល្អសម្រាប់បេះដូងទៀតផង។ ដូចនេះក្រុមការងារបានសន្និដ្ឋានថា ការស្តាប់តន្ត្រីដែលមានចង្វាក់រស់ររើក ពិតជាជួយជំរុញឱ្យលំហាត់ប្រាណមានប្រសិទ្ធភាពច្រើន៕
អត្ថបទពាក់ព័ន្ធ៖
- ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល
- ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ
- តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]