ពេលភ្លៀងតែមានខ្យល់កន្ត្រាក់ ផ្គរ ផ្លេកបន្ទោរ និងរន្ទះ ហើយយើងឮតែករណីរន្ទះបាញ់មនុស្សស្លាប់។ តើមូលហេតុអីបានជារន្ទះបាញ់ធ្វើឲ្យមនុស្សស្លាប់? យើងត្រូវការពាររន្ទះបាញ់ដោយរបៀបណា?
ពេលភ្លៀងតែមានខ្យល់កន្ត្រាក់ ផ្គរ ផ្លេកបន្ទោរ និងរន្ទះ ហើយយើងឮតែករណីរន្ទះបាញ់មនុស្សស្លាប់។ តើមូលហេតុអីបានជារន្ទះបាញ់ធ្វើឲ្យមនុស្សស្លាប់? យើងត្រូវការពាររន្ទះបាញ់ដោយរបៀបណា?

បើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត មូលេហតុដែលបណ្តាលឲ្យស្លាប់ពេលត្រូវរន្ទះបាញ់ គឺមកពីគាំងបេះដូង។ នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ធ្វើឲ្យសាច់ដុំបេះដូងបញ្ឈប់ចលនា ជនរងគ្រោះពុំអាចដកដង្ហើមកើត ដោយសារសាច់ដុំលែងមានចលនា។ កាលណាគ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការ ជាពិសេសបេះដូង។ក្រៅពីធ្វើឲ្យបេះដូងលែងដំណើការ រន្ទះបាញ់ក៏អាចបណ្តាលឲ្យហើម ឬដាច់សរសៃឈាមចូលក្បាលដែរ។
យើងអាចសង្គ្រោះជនរងគ្រោះបាន លុះណាតែកន្លែងកើតហេតុមានសុវត្ថិភាព ហើយបើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។
– ពេលកំពុងបើកបរ ត្រូវនៅក្នុងឡាន និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ និងវិទ្យុជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
17/06/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ