ក្រៅពីនេះ ប្រសិនបើធ្លាប់ឈឺទ្រូងយូរជាង ១៥នាទី យើងងាយនឹងកើតជំងឺគាំងបេះដូងណាស់។
២- វិធីសង្គ្រោះបឋមករណីគាំងបេះដូង
– ត្រូវរកជំនួយសង្គ្រោះបន្ទាន់ភ្លាម៖ បើឃើញមានករណី ជំងឺថប់បារម្ភ សូមហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យលឿនតាមដែលអាចធ្វើបាន។ ករណីមិនអាចហៅរថយន្តសង្គ្រោះបន្ទាន់មកទាន់ពេល សូមដឹកជនរងគ្រោះទៅមន្ទីរពេទ្យនៅជិតបំផុត។ បើយើងខ្លួនឯង ជាជនរងគ្រោះ ត្រូវស្រែកហៅគេឲ្យជួយភ្លាម មិនត្រូវបើកបរទៅពេទ្យដោយខ្លួនឯងឡើយ ព្រោះអាចធ្វើឲ្យងាយមានគ្រោះថ្នាក់ចរាចរណ៍បាន។
– ត្រូវរកមើលថ្នាំ Aspirin៖ ពេលកំពុងរង់ចាំរថយន្តសង្គ្រោះ សូមឲ្យអ្នកជំងឺលេបថ្នាំ Aspirin ភ្លាម ដោយទំពាថ្នាំជាមុនសិន ទើបលេបចូល។ ត្រូវប្រាកដថា ជនរងគ្រោះ ឬយើងដែលកំពុងគាំងបេះដូង មិនមានប្រតិកម្មជាមួយថ្នាំ Aspirin។
– លេបថ្នាំតាមវេជ្ជបញ្ជា៖ បើមានជំងឺបេះដូង ហើយត្រូវលេបថ្នាំតាមវេជ្ជបញ្ជា សូមលេបថ្នាំនោះភ្លាមៗ។ ត្រូវចាំថា មិនត្រូវលេបថ្នាំផ្សេងទៀត ដែលអ្នកដទៃឲ្យឡើយ ទោះបីជាគេមានបញ្ហាជំងឺបេះដូង ដូចយើងក៏ដោយ។
– អនុវត្តវិធីសង្គ្រោះ CPR ភ្លាម៖ បើជនរងគ្រោះបាត់បង់ស្មារតី ហើយយើងធ្លាប់រៀនរបៀបសង្គ្រោះបន្ទាន់ CPR (ចលនាបេះដូង) សូមធ្វើវាភ្លាម។ តែបើមិនធ្លាប់រៀនពីមុនទេ សូមទូរសព្ទទៅមន្ទីរពេទ្យនៅជិតបំផុត ដើម្បីឲ្យគេជួយប្រាប់របៀបសង្គ្រោះត្រឹមត្រូវ។ ជាទូទៅ គេនឹងប្រាប់ឲ្យយើងសង្កត់ទ្រូង ៣ដង ត្រូវផ្លុំជំនួយខ្យល់ដង្ហើមតាមមាត់ ២ដង។ ប៉ុន្តែករណីបេះដូងគាំងលែងដើរហើយនៅ ត្រូវសង្គ្រោះដោយសង្កត់ទ្រូងមួយមុខប៉ុណ្ណោះ ដោយរំលងចោលវិធីជំនួយផ្លូវដង្ហើម។
អត្ថបទពាក់ព័ន្ធ៖
- បើក្មេងលង់ទឹក នេះជាវិធីសង្គ្រោះបឋមជួយបានភ្លាមៗ
- វិធីសង្គ្រោះបឋម បើកូនត្រូវឃ្មុំ ឬឪម៉ាល់ទិច
៣- ត្រូវការពារជំងឺគាំងបេះដូងដោយវិធីណា?
– ញ៉ាំអាហារសុខភាពជាប្រចាំ៖ កម្រិតការញ៉ាំសាច់ក្រហម ខ្លាញ់ឆ្អែត អំបិល និងស្ករ។ ត្រូវបន្ថែមបន្លែ ផ្លែឈើ ផលិតផលពីអង្ករសម្រូប និងខ្លាញ់ត្រី ដែលមានជាតិ Omega 3 ក្នុងរបបអាហារឲ្យបានច្រើន។
– ធ្វើឲ្យជីវិតមានតុល្យភាព៖ ត្រូវហាត់ប្រាណស្រាលៗ ដូចជា យ៉ូហ្កា ឬដើរនៅមួយកន្លែង។ បញ្ចេញភាពតានតឹងក្នុងចិត្ត ឲ្យច្រើនតាមអាចធ្វើទៅបាន និងព្យាយាមកុំឲ្យមានអារម្មណ៍តានតឹងក្នុងចិត្ត (ស្ត្រេស) ឬមានប៉ះពាល់ផ្លូវចិត្តខ្លាំង។
– ឈប់ផឹកស្រា និងជក់បារី៖ ក្រៅពីជំងឺបេះដូង ទម្លាប់អាក្រក់ប៉ះពាល់សុខភាពទាំងនេះ ក៏អាចនាំឲ្យមានជំងឺផ្សេងៗ ដូចជា ទឹកនោមផ្អែម លើសឈាម ឬធាត់លើសទម្ងន់ ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕