បើមានរោគសញ្ញាទាំងនេះ ប្រហែលជាកើតក្រួសក្នុងតម្រងនោមហើយ!

    បើមានរោគសញ្ញាទាំងនេះ ប្រហែលជាកើតក្រួសក្នុងតម្រងនោមហើយ!

    ​ក្រួស​ក្នុង​តម្រង​នោម បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ក្លាយ​ទៅជា​ដុំ​ក្រួស​តូច​ៗ​ស្ថិត​នៅ​ក្នុង​តម្រង​នោម។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ហើយ​ក្រួស​ធំ​ៗ​អាច​នឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រង​នោម​ទៅ​ប្លោក​នោម។

    វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​យើង​មាន​រោគ​សញ្ញា​ឈឺ​ចុក​ចាប់​ផ្នែក​​ត្រង់​ពោះ ខ្នង ឬ​ក្រលៀន នេះ​ជា​សញ្ញា​ដំបូងបង្ហាញ​ថា​គ្រាប់​ក្រួស​ចាប់ផ្ដើម​ធ្លាក់ និង​ជាប់​ក្នុង​បំពង់​នោម ទើបបង្ក​ជា​ការ​ឈឺ​ចាប់​ក្នុង​តម្រង​នោមបែបនោះ​។

    មួយ​វិញ​ទៀត​យើង​អាច​មាន​អារម្មណ៍​ក្ដៅ​ខ្លួន ហើយ​ពេល​ខ្លះ​កម្ដៅ​ឡើង​ខ្លាំង​តែម្ដង។ បន្ទាប់​ពី​នោះ​មក​យើង​អាច​សង្កេត​មើល​ទឹក​នោម ប្រសិនបើ​លឿង​ខុស​ពី​ធម្មតា ហើយ​ក្ដៅទៀតនោះ ក៏​ជា​សញ្ញា​គ្រួស ហើយ​បើ​ទោះជាមិន​មែន​គ្រួស​ ក៏​ជាបញ្ហារលាក​តម្រង​នោម​ដែរ។ ​បើគ្រាប់​ក្រួសនៅ​ក្នុង​បំពង់​នោម​ពេល​នោម វា​មិន​ត្រឹម​បង្កឲ្យ​​ឈឺ​ចុក​ចាប់ខ្លាំងនោះទេ ថែម​ទាំងធ្វើឲ្យ​បរិមាណ​ទឹក​នោមថយចុះ ដោយ​សារ​គ្រាប់​ក្រួសជាប់​ស្ទះ​ក្នុង​​បំពង់​នោម និង​ពេល​ខ្លះទឹក​នោម​មាន​លាយ​ឡំ​ឈាម​មក​ជា​មួយ​ ឬ​ទឹក​នោម​មាន​​ធុំ​ក្លិន​ខ្លាំង​។

    ចំណុចមួយ​ទៀត​ដែល​យើង​អាច​គិត​ថា​មានក្រួស​ក្នុង​តម្រង​នោម គឺ​ចុះ​ខ្សោយល្ហិតល្ហៃ ហើយ​រក​កលចង់​ក្អួត ព្រោះ​មុខ​ងារ​តម្រង​នោម​ខ្សោយ​​ទៅ​ៗ​​នៅ​ពេល​មាន​ក្រួស​ចូល​ទៅ​ក្នុង​នោះ ធ្វើឲ្យសារធាតុ​ពុល​កើត​ឡើងលើ​រាង​កាយ។

    តម្រងនោម

    ចំពោះ​មូលហេតុ​វិញ​ម្ចាស់​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បញ្ជាក់​ថា មក​ពី​​ជាតិ​​កាល់ស្យូម​កើត​ឡើង​ច្រើន បង្ក​​ឲ្យ​កើត​បាន​ទៅ​ជា​ក្រួស​​នៅ​ក្នុង​តម្រង​នោម ឬ​ការ​ញ៉ាំ​អា​ហារ​​ច្រើន ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ច្រើនពេក ជា​​ពិសេស​​ថ្នាំ​ដែល​មាន​ជាតិ​កាល់ស្យូម​ក៏​ជា​មូលហេតុ​ដែរ។ ចំណុច​សំខាន់​អាច​មក​ពី​យើង​ផឹក​ទឹក​តិច។ ចំណែក​​បញ្ហា​ត្បៀត​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ដក់​ទឹក​នោម​​បណ្ដាល​ឲ្យ​កក ហើយ​ក្លាយ​ជា​ក្រួស​ក្នុង​តម្រង​នោម​ដូច​គ្នា តែ​នោះ​គឺ​មាន​រយៈពេល​យូរ​ណាស់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 26/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត