backup og meta

កត្តា ៣ សាមញ្ញៗ អាចបង្កជំងឺក្រួសក្នុងតម្រងនោម កុំប្រហែស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2021

    កត្តា ៣ សាមញ្ញៗ អាចបង្កជំងឺក្រួសក្នុងតម្រងនោម កុំប្រហែស

    ក្រួស​ក្នុង​តម្រង​នោម សំដៅ​លើ​​កំណក​ក្នុង​តម្រង​នោម ​ដែល​ជា​សារធាតុ​ផ្សំ​របស់​ទឹក​នោម​។ ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ​តាម​ទំហំ​របស់​វា ក្រួស​ធំ​ៗ ​អាច​នឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រង​នោម​ទៅ​ប្លោក​នោម ​ឬ​អាច ហៅ​ថា ​ក្រួស​មាន​រូបរាង​ដូច​ផ្កាយ​។ ក្រួស​ក្នុង​តម្រង​នោម​អាច​បង្ក​ឡើង​ដោយ​កត្តាសាមញ្ញៗ​មួយ​ចំនួន​ ដែល​យើង​មិន​គួរ​មើល​រំលង​។​

    ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម មាន​កត្តា​៣​យ៉ាង​ដែល​បណ្ដាល​យើង​ប្រឈម​នឹង​កើត​ជំងឺ​នេះ។​

    ១. ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់

    ក្រួស​បង្ក​ឡើង​ដោយ​សារ​ទឹក​នោម​យើង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​មួយ​ចំនួន​ដែល​មិន​រលាយ។ ប្រសិន​បើ​យើង​មាន​កម្រិត​ទឹក​នោម​តិច ​ទៅ​បត់​ជើង​តូចបាន​​តិច​តូច​ពេក ដោយ​សារ​តែ​មិន​សូវ​ញ៉ាំទឹក​ នោះ​សារធាតុ​​បង្ក​ជា​កំហាប់ សារធាតុ​រ៉ែ ក្នុង​ទឹក​នោម​ដូចជា កាល់ស្យូម អាស៊ីដ​អុយរិក ព្រម​ទាំង​សារធាតុ​មួយ​ចំនួន​ផ្សេងៗ​ទៀត អាច​​បង្ក​បង្កើត​ជា​ក្រួស​ក្នុង​តម្រង​នោម​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ទឹក​នោម​មាន​កំហាប់​ខ្ពស់ ហានិភ័យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ក៏​ខ្ពស់​ដែរ។

    ២. បញ្ហា​សុខភាព​ប្រចាំ​កាយ​

    បើ​យើង​មាន​ជំងឺ​រលាក ឬ​ជំងឺ​ផ្សេង​ទៀត​នៅ​តម្រង​នោម ឬ​ប្លោក​នោម​ញឹក​ញាប់ ​ក៏​អាច​បង្កឲ្យ​ងាយ​ជួប​នឹង​កើត​ជំងឺ​ក្រួស​តម្រង​នោម​ដែរ។ គ្នា​យើង​​ត្រូវ​ចង​ចាំ​ថា ជំងឺ​រលាក​តម្រង​នោម​បង្ក​ឲ្យ​កើត​ក្រួស​តម្រង​នោម បើ​មាន​ក្រួស​តម្រង​នោម​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​តម្រង​នោម​ដូច​គ្នា។ បុគ្គល​ខ្លះ​មាន​បញ្ហា​ទម្រង់​ប្រព័ន្ធ​តម្រង​នោម​ដំណើរការមិន​ល្អ​ ពី​កំណើត ជា​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ក្រួស​តម្រង​នោម។

    ៣. ទឹក​មិន​ស្អាត

    ទឹក​រួម​ចំណែក​ខ្លាំង​ក្នុង​ការ​ជួយ​បង្ការ​កុំ​ឲ្យ​កើត​គ្រួស​ក្នុង​តម្រង​នោម(ទឹក​ស្អាត)។ ជាក់​ស្ដែង ទឹក​សុទ្ធ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ខ្លះ​ផ្ទុក​សារធាតុ​អ៊ីយ៉ុង​ច្រើន។ ចំណែក ពលរដ្ឋ​នៅ​តាម​ជនបទ​ខ្លះ​ប្រើ​ទឹក​អណ្ដូង​សម្បូរ​ដោយ​សារធាតុ​រឹង​ជា​ច្រើន​ដូច​ជា កាល់ស្យូម និង​កាល់​កែវ។​ សារធាតុ​ទាំង​នោះ និង​បង្ក​ឲ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ផង​ដែរ។

    វេជ្ជបណ្ឌិត​ខាង​លើ​ពន្យល់​បន្ថែម​ទៀត​ថា ក្រួស​ក្នុង​តម្រង​នោម​បង្ក​ឲ្យ​មាន ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​មិន​អាច​ទ្រាំ​បាន​នៅ​ម្ដុំ​ចង្កេះ​មួយចំហៀង​ និង​ឈឺ​ពោះ រាលដាល​មក​ប្រដាប់​ភេទ។ ការ​ឈឺ​ចាប់​នេះ​បណ្ដាល​មក​ពី​ក្រួស​ក្នុង​តម្រង​នោម​ធ្លាក់ ឬ​ចេញ​មក​ស្ទះ​នៅ​តាម​បង្ហួរ​នោម​ដោយ​ប្រការ​ណា​មួយ ជួន​កាល​ដោយ​សារ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​មិន​បាន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់​។ក្រួសតម្រងនោម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម