backup og meta

ចេញរោគសញ្ញាបែបនេះ អាចមានជំងឺរលាកក្រពេញប្រូស្តាតហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 27, 2021

    ចេញរោគសញ្ញាបែបនេះ អាចមានជំងឺរលាកក្រពេញប្រូស្តាតហើយ

    ជំងឺ​រលាក​ក្រពេញ​ប្រូស្តាត គឺ​ជា​ការ​ហើម​រលាក​នៅ​ត្រង់​ក្រពេញ​ប្រូស្តាត ដែល​អាច​នាំ​ឲ្យ​មាន​ការ​ឈឺចាប់​​ខ្លាំង​ និង​អាច​ពិបាក​ទ្រាំ​ ប៉ុន្តែ​អាការៈ​នេះ​អាច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​​នៅ​មួយ​រយៈ​ក្រោយ​​។

    ក្រពេញ​ប្រូស្ដាត​ជា​ក្រពេញ​តូច​មួយ​​ស្ថិត​នៅ​ចន្លោះ​លិង្គ​ និង​ប្លោក​នោម​។ ក្រ​ពេញ​មួយ​នេះ​ផលិត​សារធាតុ​រាវ​លាយឡំ​នឹង​មេជីវិត ដើម្បី​បង្កើត​ចេញ​បាន​ជា​ទឹក​កាម​។​

    បញ្ហា​រលាក​ក្រ​ពេញ​ប្រូស្ដាត​អាច​កើត​ឡើង​លើ​មនុស្ស​ប្រុស​គ្រប់​វ័យ​ ប៉ុន្តែ​ភាគ​ច្រើន​គេ​ឃើញ​ច្រើន​កើន​លើ​បុរស​មាន​អាយុ​ចន្លោះពី​៣០​ទៅ​៥០​ឆ្នាំ​។

    ១. ប្រភេទ​នៃ​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត

    ​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត​ ត្រូវ​គេ​បែង​ចែក​ជា​ពីរ​គឺ​៖

    រលាក​ក្រពេញ​ប្រូ​ស្ដាតរ៉ាំរ៉ៃ៖ ការ​រលាក​បែប​នេះ រោគ​សញ្ញា​អាច​លេច​ឡើង និង​បាត់​ទៅ​វិញ​ វិល​ទៅ​វិល​មក​អស់​ជា​ច្រើន​ខែ ហើយ​វា​ឧស្សាហ៍​កើត​ឡើង​ណាស់​ដែរ​។

    រលាក​ក្រ​ពេញ​ប្រូស្ដាត​ស្រួច​ស្រាល់៖ ការ​រលាក​បែប​នេះ អាច​មាន​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ និង​លេច​ឡើង​ភ្លាម​ៗ ប៉ុន្តែ​ជា​ករណី​កម្រ ហើយ​ក៏​គំរាម​​កំហែង​អាយុជីវិត​ខ្លាំង​ណាស់​ដែរ ដែល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។

    រលាកក្រពេញប្រូស្ដាត

    ២. មូល​ហេតុ​បង្ក​

    មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត​ស្រួច​ស្រាល់ ជា​ទូ​ទៅ​បង្ក​ឡើង​ពេល​បាក់​តេរី​ក្នុង​ប្រព័ន្ធ​ទឹក​នោម​ចូល​ដល់​ក្នុង​ក្រពេញ​ប្រូស្តាត​។ ប្រព័ន្ធ​ទឹក​នោម​រួម​មាន​ប្លោកនោម តម្រង​នោម និង​បំពង់​ដែល​ភ្ជាប់​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម និង​បង្ហួរ​នោម​។

    ​រលាក​ប្រូសា្តត​រ៉ាំរ៉ៃ ជា​សញ្ញា​នៃ​ការ​ឆ្លង​រោគ​នៅ​ក្នុង​ក្រពេញ​ប្រូស្តាត ដែល​ជានិច្ច​កាល​មិន​អាច​​រក​ឃើញ​នោះ​ទេ​។ ក្នុង​ករណី​នេះ មូល​ហេតុ​បង្ក​រោគ​សញ្ញា​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះ​ដែរ​។​

    ២. រោគ​សញ្ញា​

    រោគ​សញ្ញា​រលាក​ក្រពេញ​ប្រូស្ដាត​ស្រួច​ស្រាល់៖

    មាន​ការ​ឈឺ​ចាប់ អាច​ដល់​ធ្ងន់​ធ្ងរ​នៅ​បរិវេណ​ជុំ​វិញ​លិង្គ ពងស្វាស រន្ធ​គូទ ពោះ​ផ្នែក​ខាង​ក្រោម ឬ​ខ្នង​ផ្នែក​ខាងក្រោម និង​អាច​ឈឺ​ចាប់​ពេល​បត់ជើង​ធំ​​

  • ឈឺ​ចាប់​ពេល​នោម នោម​ញឹក​ពិសេស​ពេល​យប់ និង​អាច​មាន​ឈាម​ក្នុង​ទឹក​នោម​
  • ពិបាក​នោម​ ឬ​នោម​មិន​ចេញ នាំ​ឲ្យ​ចាល់​ទឹក​នោម​ក្នុង​ប្លោក​នោម​ស្រួច​ស្រាល់ ដែល​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​
  • ​​​​មិន​ស្រួល​ខ្លួន រមាស់ ឈឺចាប់ ឬ​អាច​ក្ដៅ​ខ្លួន​
  • ឈឺចាប់​ពេល​បញ្ចេញ​ទឹក​កាម
  • បើ​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​ត្រឹម​ត្រូវ​។  ​

    រោគ​សញ្ញា​រលាក​ក្រ​ពេញ​ប្រូស្ដាត​រ៉ាំរ៉ៃ

    គ្នា​យើង​អាច​នឹង​មាន​ជំងឺ​រលាក​ក្រពេញ​ប្រូស្ដាត​រ៉ាំរ៉ៃ បើ​សិន​ជា​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ​យ៉ាង​តិច​បី​ខែ​៖

  • ឈឺចាប់​នៅ​ជុំ​វិញ​លិង្គ ពងស្វាស រន្ធ​គូទ ពោះ​ ឬ​ខ្នង​ផ្នែក​ខាង​ក្រោម
  • ឈឺ​ចាប់​ពេល​នោម នោម​ញឹក ពិសេស​ពេល​យប់​
  • ​ជួប​បញ្ហា​ផ្លូវ​ភេទ ដូច​ជា​លិង្គ​មិន​ឡើង​រឹង ឈឺ​ចាប់​ពេល​ចេញ​ទឹក​កាម ឬ​ឈឺ​ត្រគាក​ក្រោយ​រួម​ភេទ​រួច
  • រោគ​សញ្ញា​ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​ភាព​ជីវិត​របស់​យើង ប៉ុន្តែ​ករណី​ជា​ច្រើន បញ្ហា​ទាំង​នេះ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ជា​បន្ត​បន្ទាប់ ព្រម​ជាមួយ​នឹង​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម