ក្រួសក្នុងថង់ទឹកប្រមាត់អាចមានទំហំតូចប៉ុនគ្រាប់ខ្សាច់រហូតដល់ធំប៉ុនបាល់វាយកូនហ្គោល។ អ្នកខ្លះមានក្រួសក្នុងថង់ទឹកប្រមាត់តែមួយគ្រាប់ ចំណែកអ្នកខ្លះទៀតអាចមានក្រួសក្នុងថង់ទឹកប្រមាត់ច្រើនគ្រាប់ក្នុងពេលតែមួយ។ តើក្រួសក្នុងថង់ទឹកប្រមាត់កើតឡើងដោយសារមូលហេតុអ្វីខ្លះ?
១. ទឹកប្រមាត់ផ្ទុកកូលេស្តេរ៉ូលច្រើនពេក
ជាធម្មតា ទឹកប្រមាត់ផ្ទុកសារធាតុគីមីដែលអាចរំលាយកូលេស្តេរ៉ូលដែលបញ្ចេញដោយថ្លើមរបស់យើង។ ប៉ុន្តែប្រសិនបើថ្លើមបញ្ចេញកូលេស្តេរ៉ូលច្រើនពេក ទឹកប្រមាត់មិនអាចរំលាយបានទាំងអស់ទេ ដែលបណ្តាលឱ្យមានការកកកូលេស្តេរ៉ូល និងបង្កទៅជាក្រួសក្នុងថង់ទឹកប្រមាត់។
២. ទឹកប្រមាត់ផ្ទុកសារធាតុប៊ីលីរូប៊ីន (bilirubin) ច្រើនពេក
សារធាតុប៊ីលីរូប៊ីន គឺជាសារធាតុពណ៌លឿងនៅក្នុងទឹកប្រមាត់ដែលកើតឡើងនៅពេលរាងកាយយើងបំបែកកោសិកាឈាមក្រហមចាស់ៗ។ ជំងឺមួយចំនួនដូចជា ជំងឺក្រិនថ្លើម ជំងឺរលាកបំពង់ទឹកប្រមាត់ ឬជំងឺទាក់ទងនឹងឈាមធ្វើឱ្យថ្លើមរបស់យើងផលិតសារធាតុប៊ីលីរូប៊ីនច្រើនជ្រុល។
៣. ថង់ទឹកប្រមាត់មិនបញ្ចេញទឹកប្រមាត់អស់
ប្រសិនបើថង់ទឹកប្រមាត់មិនបានបញ្ចេញទឹកប្រមាត់ចូលពោះវៀនតូចអស់ ឬញឹកញាប់ទេ ទឹកប្រមាត់អាចក្លាយជាខាប់ដែលបណ្តាលឱ្យមានក្រួសក្នុងថង់ទឹកប្រមាត់។
ក្រួសក្នុងថង់ទឹកប្រមាត់អាចមិនមានអាការៈ ឬរោគសញ្ញាអ្វីទេ ប៉ុន្តែប្រសិនបើក្រួសក្នុងថង់ទឹកប្រមាត់ធ្វើឱ្យស្ទះបំពង់ទឹកទឹកប្រមាត់ យើងអាចអាការៈដូចខាងក្រោម៖
- ឈឺផ្នែកខាងលើពោះខាងស្តាំ
- ឈឺខ្នងនៅចន្លោះឆ្អឹងស្លាបប្រចៀវ
- ឈឺស្មាស្តាំ
- ចង្អោរ ឬក្អួត
- ស្បែក និងភ្នែកឡើងលឿង (ខាន់លឿង)
- ហើមពោះ និងមិនរំលាយអាហារ
- គ្រុន
- មិនអាចញុំាអាហារមានខ្លាញ់ច្រើនបាន
- មានលាមកពណ៌ដីឥដ្ឋ
ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន ចុចទីនេះ!
ក្រួសក្នុងថង់ទឹកប្រមាត់មួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ដោយសារពួកវាមិនរំខានដល់មុខងារនៃថង់ទឹកមាត់ ថ្លើម ឬលំពែង ហើយមិនត្រូវការការព្យាបាលទេ។ ប្រសិនបើក្រួសក្នុងថង់ទឹកប្រមាត់បង្ហាញរោគសញ្ញា យើងប្រហែលជាអាចត្រូវការការវះកាត់ ឬប្រើថ្នាំព្យាបាល។
[embed-health-tool-bmr]