backup og meta

កុំថាមិនអី ទល់លាមកយូរ អាចបង្កឲ្យកើតមហារីក

កុំថាមិនអី ទល់លាមកយូរ អាចបង្កឲ្យកើតមហារីក

បញ្ហា​ទល់​លាមក​ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​ធ្លាប់​ជួប​ប្រទះ ហើយ​និយម​គិត​ថា គ្រាន់​តែ​ជា​បញ្ហា​ធម្មតា​អ្នក​ណា​ៗ​ក៏​ជួប ​មិន​បាច់​ទៅ​ឈឺ​ក្បាល​វិល​មុខ​នឹង​បញ្ហា​ទល់​លាមក​ទេ។ តាម​ពិត​ទៅ បញ្ហា​ទល់​លាមក​នេះ មិន​មែន​សាមញ្ញ​ដូច​ដែល​យើង​គិត​ទេ ប្រសិន​បើ​យើង​មិន​ចាប់​អារម្មណ៍ ហើយ​ទុក​បញ្ហា​ទល់​លាមក​យូរ អាច​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​។

អ្នក​ជំងឺ​ទល់​លាមក​តែង​គិត​ថា​វា​រឿង​ធម្មតា​ប៉ុណ្ណោះ តែ​នៅ​ពី​ខាង​ក្រោយ​បញ្ហា​មួយ​នេះ មាន​កត្តា និង​មូល​ហេតុ​ច្រើន​ទៀត​ដែល​មាន​ខ្លះ​ទាមទារ​ការ​ពិគ្រោះ និង​ពិនិត្យ​រក​មូល​ហេតុ​ច្បាស់​លាស់។ បញ្ហា​ទល់​លាមក​អាច​ជា​ការ​រំខាន​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្នែក​អារម្មណ៍​ផង​ដែរ។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

ផល​វិបាក​នៃ​បញ្ហា​ទល់​លាមក៖

– អាច​កើត​ជំងឺ​ឫស​ដូង​បាត

– អាច​ដាច់​រហែក​ភ្នាស​បាត និង​បង្ក​ជា​ការ​ធ្លាក់​ឈាម ឬ​ឈឺ​ចាប់​ពេល​បត់​ជើង​ធំ

– បើ​មាន​បញ្ហា​ទល់​លាមក​យូរ​រ៉ាំរ៉ៃ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ខ្សោយ​ពោះវៀនធំ និង​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ។ល។

គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់ និង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ទល់​លាមក​នេះ និង​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​មួយ​ចំនួន​បញ្ជាក់​ថា​បញ្ហា​ទល់​លាមក​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​រួមមាន ទល់​លាមក​លើស​ពី ​២​ថ្ងៃ​ឡើង ទម្ងន់​ស្រក​លឿន​ខុស​ធម្មតា ស្លេក​ស្លាំង បត់​ជើង​ធំ​មាន​ឈាម ឈឺ​ចុក​ចាប់​ក្នុង​ពោះ​រ៉ាំរ៉ៃ។ល។

ដូច​នេះ​ហើយ យើង​គ្រប់​គ្នា​គួរ​ថែ​ទាំ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​បាន​ដិត ដើម្បី​បង្ការ​បញ្ហា​ទល់​លាមក ក៏​ដូច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដទៃ ហើយ​តិចនិក​ខាង​ក្រោម​ប៉ុន្មាន​នេះ​អាច​ជួយ​បាន​ការពារ​យើង​ពី​ការ​ទល់​លាមក​បាន៖

១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន (សណ្ដែក ផ្លែ​ប៉ោម ផ្លែ​ប៊ើរី ដំឡូង​ជ្វា…)

២. កាត់បន្ថយ​អាហារ​កែច្នៃ និង​សាច់

៣. រៀន​គ្រប់​គ្រង​ស្ត្រេស

៤. កុំ​ខំ​ប្រឹង​ទប់​ពេល​ឈឺ​ពោះ ឬ​ពេល​បត់​ជើង

៥. ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ល។

ទល់លាមក

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ

បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម