ដំឡូងជ្វាមិនត្រឹមតែមានជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេ តែក៏មានតម្លៃធូរថ្លៃអាចស្រួលរកទិញបានផងដែរ។ រុក្ខជាតិមើមមួយប្រភេទនេះ ត្រូវគេចាត់ទុកថាជាអាហារល្អចំពោះសុខភាព ពិសេសសុខភាពប្រព័ន្ធរំលាយអាហារ។
១. ដំឡូងជ្វា និងប្រព័ន្ធរំលាយអាហារ
ដំឡូងជ្វាមានផ្ទុកសារធាតុប្រឆាំងការរលាក និងមានជាតិសរសៃល្អចំពោះបាក់តេរីក្នុងពោះវៀនផងដែរ។ កាកសរសៃរលាយនៅក្នុងដំឡូងជ្វាអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូល និងរក្សាលំនឹងជាតិស្ករ។ ចំណែកជាតិសរសៃមិនរលាយរបស់ដំឡូងជ្វាវិញ ជួយរក្សាសុខភាពពោះវៀនឲ្យនៅល្អ និងដំណើរការជាប្រក្រតី។ ជាតិសរសៃរបស់ដំឡូងជ្វាក៏ជួយសម្រួលដល់ការបន្ទោបង់ និងជួយទប់ស្កាត់បញ្ហាទល់លាមកដែរ។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំអាហារក្តៅៗដាក់ថង់ប្លាស្ទិច ចាន ឬប្រអប់ស្នោ គ្រោះថ្នាក់ខ្លាំងណាស់
- ជំងឺរលាកក្រពះ ព្យាបាលត្រឹមត្រូវឆាប់ជា តែបើទុកយូរអាចប្រឈមជំងឺមហារីកក្រពះ
ដំឡូងជ្វា ក៏ជាប្រភពនៃprebiotics ដែលជួយពង្រឹងតុល្យភាពនៃបាក់តេរីក្នុងពោះវៀន និងសុខភាពទូទៅរបស់ពោះវៀន។ ដើម្បីជំរុញដល់សុខភាពប្រព័ន្ធរំលាយអាហារ គ្នាយើងគួរបន្ថែមដំឡូងជ្វាចូលក្នុងរបបអាហារឲ្យបានពីរបីដងក្នុងមួយសប្ដាហ៍។ ដូចគ្នាដែរ បើយើងចង់ដំឡូងជ្វាជួយដល់ប្រព័ន្ធរំលាយអាហារកាន់តែខ្លាំង គួរញ៉ាំដំឡូងជ្វារាល់ថ្ងៃ។
២. គុណប្រយោជន៍ផ្សេងទៀតរបស់ដំឡូងជ្វា
ក្រៅពីមានប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ ដំឡូងជ្វានៅមានផ្ទុកវីតាមីន D មានប្រយោជន៍ដល់សុខភាពស្បែក ឆ្អឹង ធ្មេញ និងប្រព័ន្ធប្រសាទ។ ដំឡូងជ្វាក៏មានផ្ទុកសារធាតុ Beta-carotene ដែលជាធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយបញ្ហាឈឺសន្លាក់ និងការពារការលូតលាស់ដុំសាច់នៅក្នុងសួត និងសុដន់ ដែលអាចនាំឲ្យមានជំងឺមហារីក។ មួយវិញទៀតBeta-carotene ក៏ជាអ្នកជួយផលិតវីតាមីន A ដែលវីតាមីននេះជួយពង្រឹងដល់សុខភាពភ្នែក និងប្រព័ន្ធភាពស៊ាំដែរ។
ក្រៅពីនេះ ដំឡូងជ្វានៅមាផ្ទុកអាស៊ីដហ្វូលិកដែលល្អចំពោះស្ដ្រីមានផ្ទៃពោះ និងកូនក្មេងផងដែរ។ អាស៊ីដហ្វូលិកអាចជួយបង្កើតកោសិកាឈាមក្រហម និងជួសជុលកោសិកាDNA។ បន្ថែមពីនេះ ដំឡូងជ្វា ក៏មានផ្ទុកវីតាមីន C និងប៉ូតាស្យូម ដែលសុទ្ធសឹងជារ៉ែ និងវីតាមីន ល្អចំពោះសុខភាពយើងទាំងអស់គ្នា។
[embed-health-tool-bmr]