backup og meta

បាក់តេរីក្នុងពោះវៀនខ្លះធ្វើឲ្យមនុស្សឡើងគីឡូ មិនងាយស្រក

បាក់តេរីក្នុងពោះវៀនខ្លះធ្វើឲ្យមនុស្សឡើងគីឡូ មិនងាយស្រក

បើ​និយាយ​ដល់​បាក់តេរី​ក្នុង​ពោះ​វៀន កាល​ពី​ជាង​​មួយ​ទសវត្សរ៍​មុន​ទំនង​ជា​មិន​មាន​អ្នក​ជឿ​ទេ​ថា​​បាក់តេរី​ទាំង​នេះ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​យើង​ឡើង​គីឡូ​បាន​។ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ឆ្នាំ​២០២១​នេះ គេ​ឃើញ​ថា​ថា​បាក់តេរី​ក្នុង​ពោះ​វៀន​មួយ​ចំនួន​ពិត​ជា​បាន​ជួយ​បំបែក​អាហារ​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​កាឡូរី និង​ខ្លាញ់​បាន​កាន់តែ​ច្រើន ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​ឡើង​គីឡូ ឬ​ពិបាក​សម្រក​ទម្ងន់​​។

​ប្រហែល​មួយ​សតវត្សរ៍​មក​ហើយ ដែល​អ្នក​វិទ្យាសាស្រ្ត​ដឹង​ថា​បាក់តេរី​រស់​នៅ​ក្នុង​ពោះ​វៀន​របស់​មនុស្ស​យើង ប៉ុន្តែ​គ្រាន់​តែ​គិត​ថា​ពពួក​បាក់តេរី​ទាំង​នោះ​មាន​ប្រយោជន៍​តិច​តួច​ដល់​សុខភាព និង​បាន​ត្រឹម​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ពោះ​វៀន​មនុស្ស​តែប៉ុណ្ណោះ​។

ក្នុង​រយៈពេល​ក្រោយៗ​មក​អ្នក​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ពី​ចំនួន​ និង​រូប​រាង​ហ្សែន​របស់​បាក់តេរី​នៅ​ក្នុង​ពោះ​វៀន​ទាំង​នោះ។ អ្វី​ដែល​បាន​រក​ឃើញ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្ឡាំង​។ បាក់តេរី​នៅ​ក្នុង​ពោះ​វៀន​របស់​មនុស្ស​យើង​មាន​ចំនួន​ហ្សែន​ពី​២៥០​ទៅ​៨០០​ដង​ច្រើន​ជាង​ហ្សែន​របស់​មនុស្ស​យើង​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ថា​បាក់តេរី​ទាំង​នេះ​បាន​បង្កើត​សារធាតុ​ផ្សេងៗ​ចូល​ទៅ​ក្នុង​ចរន្តឈាម​របស់​មនុស្ស​ ដែល​មាន​ឥទ្ធិ​ពល​លើ​សារធាតុ​គីមី​រាង​កាយ​។ ក្នុង​ន័យ​នេះ​ហើយ បាន​ជា​បាក់តេរី​ក្នុង​ពោះ​វៀន​​ទំនងជា​មាន​ឥទ្ធិពល​លើ​សុខភាព​។

បាក់តេរីក្នុងពោះវៀន

ចុះ​បាក់តេរី​មាន​ឥទ្ធិពល​លើ​ការ​ឡើង​ទម្ងន់​បែប​ណា? ពេល​យើង​ញ៉ាំ​អាហារ ពោះ​វៀន​របស់​យើង​នឹង​បំបែក​អាហារ​ជា​ចំណែក​តូចៗ​ ហើយ​មាន​តែ​បំណែក​អាហារ​តូចៗ​បំផុត​ប៉ុណ្ណោះ​ដែល​អាច​ត្រូវ​ស្រូប​ចូល​ទៅ​ក្នុង​ឈាម​។ អាហារ​ដែល​នៅ​សល់​នឹង​ត្រូវ​បញ្ចេញ​ចោល​ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​​មិន​មែន​គ្រប់​កាឡូរី​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​សុទ្ធ​តែ​អាច​ចូល​ទៅ​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​នោះ​ទេ។

ប៉ុន្តែ​ពពួក​បាក់តេរី​ម្យ៉ាង នៅ​ក្នុង​ពោះ​វៀន​មនុស្ស​មួយ​ចំនួន​ បាន​ជួយ​បំបែក​អាហារ​នេះ​បន្ថែម​ទៀត​ឲ្យ​កាន់​តែ​ល្អិត​មែន​ទែន​។ បាក់តេរី​ប្រភេទ​នេះ​ជួយ​បំបែក​អាហារ​ឲ្យ​កាន់តែ​តូច​និង​ងាយ​ស្រួល​សម្រាប់​ការ​រំលាយ ដែល​នាំ​ឲ្យ​បន្ថែម​កាឡូរី​ចូល​ទៅ​ក្នុង​រាង​កាយ អាច​នាំ​ឲ្យ​យើង​ឡើង​គីឡូ។

មួយ​វិញ​ទៀត​​បាក់តេរី​ក្នុង​ពោះ​វៀ​ន​ប្រភេទ​នេះ ក៏​មាន​ទំនាក់​ទំនង​ក្នុង​យន្ត​ការ​ធ្វើ​មេតាប៉ូលិស​ដែល​ធ្វើ​ឲ្យ​ការ​ស្រួប​យក​ខ្លាញ់​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​។​ ប៉ុន្តែ​នៅ​ពេល​ការ​ស្រូប​យក​ខ្លាញ់​នោះ​កាន់​តែ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ទៅ​ជា​ធាត់​ទៅវិញ​។​​

ដូច​នេះ ជា​ទ្រឹស្ដី​ បើ​សិន​ជា​រាង​កាយ​យើង​មាន​បាក់តេរី​ប្រភេទ​នេះ​កាន់តែ​ច្រើន យើង​នឹង​កាន់​តែ​ពិបាក​ក្នុង​ការ​សម្រក​គីឡូ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.harvard.edu/staying-healthy/do-gut-bacteria-inhibit-weight-loss

https://www.sciencedaily.com/releases/2019/09/190927135200.htm

https://www.ncbi.nlm.nih.gov/pmc/articles/PMC7333005/

https://www.bbc.com/future/article/20190212-could-gut-bacteria-microbes-make-you-fat

 

កំណែ​ប្រែបច្ចុប្បន្ន

07/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផឹកភេសជ្ជៈកំប៉ុងច្រើន ស្រីៗ​អាច​កើតជំងឺមហារីកពោះវៀនធំមុនអាយុ៥០ឆ្នាំ

ចង់ឲ្យ​ពោះវៀនមាន​សុខភាពល្អ កុំរំលងដំឡូងជ្វាពីរបបអាហារ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម