
ចុះបាក់តេរីមានឥទ្ធិពលលើការឡើងទម្ងន់បែបណា? ពេលយើងញ៉ាំអាហារ ពោះវៀនរបស់យើងនឹងបំបែកអាហារជាចំណែកតូចៗ ហើយមានតែបំណែកអាហារតូចៗបំផុតប៉ុណ្ណោះដែលអាចត្រូវស្រូបចូលទៅក្នុងឈាម។ អាហារដែលនៅសល់នឹងត្រូវបញ្ចេញចោល ឬអាចនិយាយបានម្យ៉ាងទៀតថាមិនមែនគ្រប់កាឡូរីក្នុងអាហារដែលយើងញ៉ាំសុទ្ធតែអាចចូលទៅក្នុងរាងកាយធ្វើឲ្យយើងឡើងទម្ងន់នោះទេ។
ប៉ុន្តែពពួកបាក់តេរីម្យ៉ាង នៅក្នុងពោះវៀនមនុស្សមួយចំនួន បានជួយបំបែកអាហារនេះបន្ថែមទៀតឲ្យកាន់តែល្អិតមែនទែន។ បាក់តេរីប្រភេទនេះជួយបំបែកអាហារឲ្យកាន់តែតូចនិងងាយស្រួលសម្រាប់ការរំលាយ ដែលនាំឲ្យបន្ថែមកាឡូរីចូលទៅក្នុងរាងកាយ អាចនាំឲ្យយើងឡើងគីឡូ។
មួយវិញទៀតបាក់តេរីក្នុងពោះវៀនប្រភេទនេះ ក៏មានទំនាក់ទំនងក្នុងយន្តការធ្វើមេតាប៉ូលិសដែលធ្វើឲ្យការស្រួបយកខ្លាញ់បានកាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែនៅពេលការស្រូបយកខ្លាញ់នោះកាន់តែច្រើន វានឹងធ្វើឲ្យមនុស្សយើងទៅជាធាត់ទៅវិញ។