ថ្លើមមានតួនាទីបំបែកកាបូអ៊ីដ្រាត បង្កើតគ្លុយកូស និងកម្ចាត់ជាតិពុលក្នុងរាងកាយ។ ថ្លើមក៏ស្តុកសារធាតុចិញ្ចឹម និងបង្កើតទឹកប្រមាត់ដែលសំខាន់សម្រាប់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមនៅក្នុងអាហារ។ ប្រសិនជាថ្លើមដំណើរការមិនល្អអាចប្រឈមនឹងជំងឺថ្លើម បញ្ហារំលាយអាហារ និងជំងឺទឺកនោមផ្អែមប្រភេទ២។ របបអាហារប្រចាំថ្ងៃបានដើរតួរនាទីសំខាន់ជួយដល់សុខភាពថ្លើមរបស់យើង។
១. កាហ្វេ
កាហ្វេមានផលល្អដល់សុខភាពថ្លើម ជាពិសេសអាចជួយការពារជំងឺខ្លាញ់រុំថ្លើម។ ការសិក្សាបានបង្ហាញ ថាការផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ និងជួយការពារថ្លើមពីការខូចខាតដូចជាជំងឺមហារីកថ្លើម។ ការសិក្សាមួយទៀតបានលើកឡើងថាឥទ្ធិពលការពាររបស់កាហ្វេមកមានឥទ្ធិពលទៅលើអង់ស៊ីមថ្លើម។ ម៉្យាងទៀតកាហ្វេអាចកាត់បន្ថយការកើនឡើងនៃខ្លាញ់ក្នុងថ្លើម និងបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងថ្លើម ហើយសមាសធាតុក្នុងកាហ្វេក៏ជួយអង់ស៊ីមថ្លើមក្នុងការកំចាត់សារធាតុបង្កមហារីកដែរ។
២. តែបៃតង
ការសិក្សាឆ្នាំ២០១៥បានសម្គាល់ថាតែបៃតងអាចជួយកាត់បន្ថយជាតិខ្លាញ់ ប្រឆាំងនឹងអាការៈ oxidative stress និងបន្ថយរោគសញ្ញាផ្សេងៗនៃជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រា ដែលនេះសុទ្ធតែជាប្រយោជន៍ដល់សុខភាពថ្លើមរបស់យើង។ យកល្អយើងគួរផឹកទឹកតែ តែម្តងល្អជាងញ៉ាំផលិតផលធ្វើពីតែបៃតង។
៣. ខ្ទឹមស
ការបន្ថែមខ្ទឹមសទៅក្នុងរបបអាហារក៏អាចជួយដល់ថ្លើម។ ការសិក្សាមួយបង្ហាញថាការញ៉ាំខ្ទឹមសអាចសម្រកទម្ងន់ និងបន្ថយជាតិខ្លាញ់នៃអ្នកមានជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រា។ នេះដោយសារតែជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រាបង្កដោយការធាត់ជ្រុល។
៥. ពពួកបឺរី
ពពួកបឺរីដូចជាផ្លែប្លូបឺរី raspberry និងcranberry មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols ដែលអាចការពារថ្លើមពីការខូចខាតបាន។
៦. ផ្លែទំពាំងបាយជូរ
ការសិក្សានៅក្នុងព្រឹត្តិបត្រ World Journal of Gastroenterology បានលើកឡើងថាផ្លែទំពាំងបាយជូរ ទឹកទំពាំងបាយជូរ និងគ្រាប់ទំពាំងបាយជូរសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយថ្លើមដោយបន្ថយការរលាក និងបង្ការការខូចខាតថ្លើម។
អត្ថបទពាក់ព័ន្ធ៖
- “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់?
- អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន
- ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ
៧. ក្រូចថ្លុង
ក្រូចថ្លុងមានសារធាតុប្រឆាំងអុកស៊ីតកម្ម naringin និងnaringenin ដែលអាចជួយការពារថ្លើមពីរបួសដោយបន្ថយការរលាក និងការពារកោសិកាថ្លើម។ សារធាតុទាំងនេះក៏អាចកាត់បន្ថយការកើននៃខ្លាញ់ក្នុងថ្លើម និងបង្កើនអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់។ ផ្លែនេះអាចប្រឆាំងនឹងជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រាបាន។
៨. ត្រីមានខ្លាញ់ច្រើន
ត្រីមានខ្លាញ់ច្រើនសំបូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣ដែលជាខ្លាញ់ល្អអាចជួយបន្ថយការរលាក។ ខ្លាញ់ទាំងនេះមានប្រយោជន៍ដល់ថ្លើមដោយការពារមិនឲ្យមានជាតិខ្លាញ់កើន និងរក្សាកម្រិតអង់ស៊ីមក្នុងថ្លើម។ ការសិក្សាណែនាំថាគួរញ៉ាំពីរដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍។
៩. ប្រេងអូលីវ
ការញ៉ាំខ្លាញ់ច្រើនពេកគឺមិនល្អសម្រាប់ថ្លើមទេ ប៉ុន្តែខ្លាញ់ខ្លះគឺល្អសម្រាប់ថ្លើម។ ការបន្ថែមប្រេងអូលីវទៅក្នុងរបបអាហារប្រចាំថ្ងៃអាចកាត់បន្ថយអាការៈ oxidative stress និងជួយដំណើរថ្លើមឲ្យប្រសើរជាងមុន។ នេះមកពីអាស៊ីតខ្លាញ់មិនឆ្អែតក្នុងប្រេងអូលីវ។
១០. បន្លែ និងផ្លែឈើផ្សេងៗ
បន្លែ និងផ្លែឈើមួយចំនួនមានប្រយោជន៍ដល់ថ្លើមមានដូចជា ផ្លែបឺរ ផ្លែចេក មើមឆៃថាវក្រហម ផ្កាខាត់ណាខៀវ អង្ករសម្រូប ការ៉ុត ក្រូចឆ្មារ ផ្លែល្ហុង និងផ្លែឪឡឹក។
១១. អាហារគួរចៀសវាង
ចង់ការពារផ្លើមឲ្យមានសុខភាពល្អ គួរចៀសវាងអាហារទាំងនេះដែលធ្វើឲ្យថ្លើមមានការពិបាកក្នុងការដំណើរការ៖
- អាហារមានជាតិខ្លាញ់៖ នេះមានប្រភេទអាហារបំពង Fast foods នំដំឡូងកញ្ចប់ និងគ្រាប់ធញ្ញជាតិដែលមានខ្លាញ់ច្រើន។
- អាហារមានជាតិម្សៅ៖ អាហារទាំងនេះរួមមាននំប៉័ង ផ្ដាស្តា និងនំខេក។
- ស្ករ៖ អាហារមានជាតិស្ករដូចជា cereal ផលិតផលដុត និងស្ករគ្រាប់ រួមទាំងការប្រើប្រាស់ស្ករ។
- អំបិល៖ ដើម្បីកាត់បន្ថយការញ៉ាំអំបិលកុំញ៉ាំអាហារក្រៅច្រើន និងចៀសវាងអាហារ ឬបន្លែកំប៉ុង។
- គ្រឿងស្រវឹង៖ ការបន្ថយការផឹកគ្រឿងស្រវឹងអាចជួយឲ្យថ្លើមមានពេលសម្រាក។
[embed-health-tool-bmr]