backup og meta

ចេកជាអាវុធមុខពីរ សម្រួលការបន្ទោបង់ផង ធ្វើឲ្យទល់លាមកផង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 23, 2021

    ចេកជាអាវុធមុខពីរ សម្រួលការបន្ទោបង់ផង ធ្វើឲ្យទល់លាមកផង

    ចេក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែលគ្នា​យើង​ដឹង​ថា​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ប៉ុន្តែ​ដឹង​ទេ​ថា​ចេក​ក៏​ជា​ផ្លែឈើ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ផង​ដែរ​។ តើ​ចេក​បង្ក​បញ្ហា​ទល់​លាមក​បាន​យ៉ាង​ម៉េច​?​

    ១. អ្វី​ជា​ការ​ទល់​លាមក​?

    ទល់​លាមក​ជា​បញ្ហា​ទូទៅ​មួយ ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​បត់ជើង​ធំ។ ជា​លក្ខណៈ​វេជ្ជសាស្រ្ត​ ទល់​លាមក​ត្រូវ​បាន​កំណត់​​ដោយ​ផ្អែក​លើ​ការ​បន្ទោ​បង់​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។ បើ​គ្នា​យើង​បន្ទោបង់​ត្រឹម​ម្ដង​ក្នុង​មួយ​សប្ដាហ៍ នោះ​មាន​ន័យ​ថា​មាន​បញ្ហា​ទល់លាមក​ធ្ងន់​ធ្ងរ​ហើយ​។​ ទល់​លាមក​ ក៏​អាច​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ហើម​ពោះ មាន​ហ្គាស​ក្នុង​ពោះ និង​ឈឺ​ចាប់​ពេល​បន្ទោបង់ ជា​ដើម។​

    ចេកខ្ចីធ្វើឲ្យទល់លាមក

    ២. មូលហេតុ​ចេក​ធ្វើ​ឲ្យ​ទល់​លាមក​

    ពេល​និយាយ​ថា​ចេក​អាច​ធ្វើ​ឲ្យ​យើង​ទល់លាមក​ ហាក់​ពិបាក​ជឿ​បន្តិច តែ​វា​ជា​ការ​ពិត​។ ការ​ញ៉ាំ​ចេក​ខ្ចី ឬ​ចេក​ស្ទើរ​ទុំ ច្រើន​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ ខណៈ​ចេក​ទុំ​ល្អ​ជួយ​សម្រួល​ដល់​បញ្ហា​ទល់លាមក​ទៅ​វិញ​។​

    ចេក​ខ្ចី ឬ​ស្ទើរ​ទុំ​ ធ្វើ​ឲ្យ​ទល់លាមក ក៏​ព្រោះ​តែ​វា​មាន​ជាតិម្សៅ​ស្អិត​ ដែល​អាច​បង្ក​ការ​លំបាក​ដល់​រាង​កាយ​ក្នុង​ការ​រំលាយ​។​ ចេក​ខ្ចី មាន​ផ្ទុក​សារ​ធាតុ​ចត់​ប្រហែល​១០០​ទៅ​២៥០​មិល្លីក្រាម​ក្នុង​ចេក​១០០​ក្រាម និង​មាន​ផ្ទុក​ជាតិ​ម្សៅ​ស្អិត​ខ្ពស់​ផង​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ទល់លាមក​កើត​ឡើង​បាន បើ​យើង​ញ៉ាំ​ច្រើន​។​

    ​ប៉ុន្តែ​សម្រាប់​ចេក​ទុំ​វិញ មាន​ជាតិ​សរសៃ​រលាយ​ខ្ពស់ ដែល​ក្នុង​ករណី​ខ្លះ​អាច​ជួយ​រុញ​ច្រាន​កាក​សំណល់​ផ្សេងៗ​ចេញពី​រាង​កាយ​តាម​រយៈ​ការ​បន្ទោបង់​។ ដូច​នេះ​ហើយ បាន​ជា​យើង​អាច​និយាយ​បាន​ដែរ​ថា ចេក​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​​សម្រួល​ដល់​បញ្ហា​ទល់​លាមក​ដែរ បើ​យើង​ញ៉ាំ​វា​ក្នុង​សភាព​ទុំ​ល្អ​។

    គួរ​បញ្ជាក់​ថា​បញ្ហា​ទល់​លាមក​មិន​អាច​ដោះស្រាយ​បាន​ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំពេទ្យ​មួយ​មុខ​​នោះ​ទេ។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្នុង​រយៈពេល​វែង ឬខ្លី​បាន យើង​ត្រូវ​ផ្លាស់​ប្ដូរ​បែប​បទ​រស់​នៅ ​ដោយ​រួម​មាន​ទាំង​ ការហាត់​ប្រាណ និង​របប​អាហារ​ត្រឹម​ត្រូវ​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម