ទល់លាមក ជាបញ្ហាប្រព័ន្ធរំលាយអាហារ ហើយជាទូទៅ ត្រូវកំណត់ថា បើយើងបត់ជើងធំ តិចជាង ៣ដង/សប្ដាហ៍ យើងកើតមានបញ្ហានេះ។ បញ្ហាទល់លាមក បណ្ដាលមកពីមូលហេតុជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម មិនសូវបញ្ចេញសកម្មភាពរាងកាយ ស្ត្រេស ខ្សោះជាតិទឹក និងប្រភេទអាហារ ដែលយើងញ៉ាំប្រចាំថ្ងៃ។
ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងជម្រាបប្រិយមិត្តអំពីប្រភេទអាហារ និងភេសជ្ជៈមួយចំនួន ដែលបណ្ដាលឲ្យយើងទល់លាមក ហើយយើងគួរចៀសវាង ឬញ៉ាំវាតិចតួចបានហើយ។ អាហារ និងភេសជ្ជៈទាំងនោះ មានដូចជា៖
១. សាច់ក្រហម
សាច់ក្រហម ជាអាហារបណ្ដាលឲ្យយើងទល់លាមក ដោយសារកត្ដាសំខាន់ចំនួន៣។ ទី១ វាមានផ្ទុកជាតិកាកសរសៃតិច ទី២ វាមានផ្ទុកបរិមាណជាតិខ្លាញ់ខ្ពស់ ដែលរាងកាយត្រូវការរយៈពេលយូរ ដើម្បីរំលាយ និងទី៣ វាបន្ថយការញ៉ាំអាហារជាតិកាកសរសៃប្រចាំថ្ងៃ នៅពេលយើងញ៉ាំសាច់ក្រហមច្រើន។
២. អាហារបំពង និង Fast Foods
ការញ៉ាំអាហារបំពង និង Fast Foods បរិមាណច្រើន និងញឹកញាប់ ក៏បណ្ដាលឲ្យយើងប្រឈមនឹងបញ្ហាទល់លាមកផងដែរ។ នេះដោយសារ អាហារប្រភេទនេះ មានជាតិការសរសៃតិច និងកម្រិតជាតិខ្លាញ់ខ្ពស់ រួមជាមួយការរំលាយយឺតទៀត។ ជាមួយគ្នានេះ ប្រភេទអាហារបំពង និង Fast Foods មានបរិមាណអំបិលច្រើន ដែលបណ្ដាលឲ្យកម្រិតជាតិទឹកក្នុងលាមក ធ្លាក់ចុះ និងធ្វើឲ្យលាមកស្ងួត និងរឹង ពិបាកបញ្ចេញពីរាងកាយ។
អត្ថបទពាក់ព័ន្ធ៖
- ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ
- គ្នាយើងណាឧស្សាហ៍ទល់លាមក មកដឹងមូលហេតុ និងរកអាហារជំនួយ
៣. ផលិតផលកែច្នៃពីធញ្ញជាតិ
៤. គ្រឿងស្រវឹង
[embed-health-tool-bmr]