backup og meta

មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ?

មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ?

ជំងឺ​ឫសដូងបាត គឺជា​ការ​រីក​ប៉ោង​នៃ​សរសៃ​ឈាម​វ៉ែន​នៅ​ផ្នែក​ខាង​ក្រោម​រន្ធ​គូទ ហើយ​ការ​រីក​ប៉ោង​ដែល​កើត​ឡើងដោយសារ​តែ​មាន​សម្ពាធ​ក្នុង​សរសៃ​ឈាម​នោះ​កើន​ឡើង។ ភាគ​ច្រើន​បណ្ដាល​មកពី​ការ​ប្រឹង​បញ្ចេញ​លាមក និង​អំឡុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​ឫសដូងបាត​មាន ២ ប្រភេទ​ដោយ​ប្រភេទ​ទី ១ ជា​ឫសដូងបាត​នៅ​ខាង​ក្នុង​ មាន​ទីតាំង​នៅ​ក្នុង​រន្ធ​គូទ​ដែល​យើង​មិន​អាច​មើល​ឃើញ​ទេ ជា​ធម្មតា​មិន​មាន​ការ​ឈឺ និង​បង្ក​ជា​ការ​ហូរ​ឈាម​ក្នុង​ពេល​បត់​ជើង​ធំ។ ឫសដូង​ខាង​ក្នុង​បែប​នេះ​អាច​លៀន ឬ​ប្រលាត់​ចេញ​ទៅ​ក្រៅ​រន្ធ​គូទ​បាន ហើយ​វិធី​ថែទាំ​ខ្លួន ការ​ព្យាបាល និង​ការ​បង្ការ​របស់​ជំងឺ​ឫសដូងបាត​ដែល​យើង​អាច​ធ្វើ​បានមាន៖

– អង្គុយ​ត្រាំ​ទឹក​ក្ដៅ ២ ទៅ ៣ /ថ្ងៃជាប់គ្នា ម្តង​រយៈពេលពី ១៥-២០នាទី អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ឫសដូងបាត ហើយ​យក​ល្អ​គួរ​តែ​សម្អាត​តំបន់​នៅ​រន្ធ​គូទ​ឲ្យ​បាន​ស្ងួត​ល្អ​ក្រោយ​ពី​ត្រាំ​ទឹក​ក្តៅ​រួច ដើម្បី​កុំ​ឲ្យ​រលាក​ដល់​ស្បែក​ជុំវិញ​រន្ធ​គូទ។

– ផឹក​ទឹក និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​ទល់​លាមក និង​សម្ពាធ​ក្នុង​រន្ធ​គូទ​ក្នុង​ពេល​បត់​ជើង​ធំ។ ថ្នាំ អាហារ​បំប៉ន​មាន​ជាតិ​សរសៃ​ក៏​ជួយ​ឲ្យ​លាមក​ទន់ ងាយស្រួល​បន្ទោបង់​បាន​ដែរ។

– ថ្នាំ​បន្ទន់​លាមក​មាន​ប្រយោជន៍​ចំពោះ​យើង ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​ឫសដូងបាត លាមក​ដែល​សុទ្ធតែ​ទឹក ក៏អាច​បណ្ដាល​ឲ្យ​រលាក និង​មាន​មេរោគ​នៅ​លើ​រន្ធ​គូទ។

– ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​កើត​ឫសដូងបាត​មិន​គួរ​អង្គុយ​យូរ​ពេក​ទេ ដូចនេះ​ហើយ​ត្រូវ​ហាត់ប្រាណ​ទើប​មាន​ប្រយោជន៍​ចំពោះ​ការ​កាត់​បន្ថយ​អាការៈ​ទល់លាមក និង​សម្ពាធ​ទៅ​លើ​សរសៃឈាម Hemorrhoid។

ឫសដូងបាត

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ​ក្រែម​លាប​ជាច្រើន​ប្រភេទ​អាច​បំបាត់​រោគ​សញ្ញា និង​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ល្អ​វិញ​បាន តែ​ទោះបីជា​យ៉ាង​ណា​វា​មិនមែន​អាច​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​បាន​នោះ​ទេ។ ជា​ធម្មតា​ថ្នាំ​បែប​នេះ​ច្រើន​តែ​មាន​សារធាតុ​ស្ពឹក​ៗ ឬ Corticosteroid ដើម្បី​កាត់​បន្ថយ​ការ​រលាក និង​ហើម។

ចំណែក​ការ​ព្យាបាល ជំងឺ​ឫសដូងបាត​ខាង​ក្នុង​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ជួយ​រុញ​វា​ចូល​ទៅ​វិញ​ដែរ។ ប៉ុន្តែ​បើ​នៅ​តែ​ហើម អាច​មាន​ការ​បង្ក​រោគ​នៅ​លើ​ឫសដូង​នោះ ហើយ​ស្ថានភាព​បែប​នេះ​ត្រូវ​តែ​វះកាត់។

ឫសដូងបាត​ប្រភេទទី២ ជាឫសដូងបាត​ខាង​ក្រៅ (Thrombosed) អាច​បណ្ដាល​ឲ្យ​ឈឺចាប់​ខ្លាំង និង​មាន​ដុំ​អ្វី​មួយ​នៅ​ឯ​រន្ធ​គូទ និង​មិន​អាច​រុញ​ចូល​ទៅ​វិញ​បាន ហើយ​ច្រើន​តែ​ត្រូវ​ធ្វើការ​វះកាត់​ជានិច្ច។ ក្រោយ​ពី​វះកាត់​រួច អាច​នៅ​មាន​អាការៈ​ហូរ​ឈាម​រយៈពេល ២-៣ ថ្ងៃ​ទៀត ដូច្នេះ​ការ​ត្រាំ​ទឹក​ក្ដៅ និង​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​គឺជា​រឿង​មួយ​ត្រូវ​តែ​ធ្វើ។

ជំងឺ​ឫសដូងបាត​អាច​កាត់​បន្ថយ​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ហាត់​ប្រាណ​ទៀង​ទាត់ និង​ព្យាយាម​បត់​ជើង​ធំ​ឲ្យ​បាន​ទៀងទាត់ តាម​ពេល​ដែល​ចង់។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម