ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?
គ្នាយើងធ្លាប់តែឮថា អ្នកនេះធ្លាយក្រពះ ឬអ្នកនោះធ្លាយក្រពះ តែមានដឹងអត់ថា ការធ្លាយក្រពះនេះ បណ្តាលមកពីមូលហេតុអីឲ្យប្រាកដ? ឆ្លើយតបនឹងសំណួរនេះ លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ឯកទេសជំងឺក្រពះ ថ្លើម ពោះវៀន បានឲ្យដឹងថា ស្ទើរតែ៩០% នៃការធ្លាយក្រពះគឺកើតឡើងដោយសារការញ៉ាំថ្នាំផ្សំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ប្រភេទថ្នាំដែលបណ្តាលឲ្យធ្លាយក្រពះ ភាគច្រើនគឺថ្នាំសរសៃ (non steroidal anti inflammatory drugs) ដូចជា ពពួកថ្នាំ Voltaren Ibuprofen ។ល។ លោកវេជ្ជបណ្ឌិត បន្តថា អ្នកដែលប្រឈមនឹងការធ្លាយក្រពះភាគច្រើនគឺ មានបញ្ហាដំបៅក្រពះស្រាប់ដោយមិនដឹងមុន ហើយទៅផ្សំថ្នាំញ៉ាំផ្តេសផ្តាសដើម្បីបំបាត់ការឆ្អល់ពោះ ឬបំបាត់ការឈឺជង្គង់ ជាហេតុបណ្តាលឲ្យមានការធ្លាយក្រពះកើតឡើង។ មួយវិញទៀត លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ការញ៉ាំស្រា ក៏អាចបណ្តាលឲ្យធ្លាយក្រពះបានដែរ តែបើប្រៀបនឹងធ្លាយក្រពះដោយសារប្រើថ្នាំខុសបច្ចេកទេស គឺមានភាគរយក្នុងការធ្លាយក្រពះទាបជាង។ បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតថា ទោះយ៉ាងណាការធ្លាយក្រពះនេះ ក៏បង្ការមិនឲ្យកើតឡើងបានដោយ៖ ទី១.ចៀសវាងកុំឲ្យមានដំបៅក្រពះ ទី២. ចៀសវាងប្រើថ្នាំសរសៃផ្តេសផ្តាស ក្នុងករណីដែលអ្នកជំងឺចាំបាច់ត្រូវប្រើថ្នាំសរសៃ គឺត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវ ដើម្បីធ្វើរោគវិនិច្ឆ័យថា អាចប្រើបានដោយមិនមានផលប៉ះពាល់់អីដល់សុខភាព ឬព្យាបាលតាមវេជ្ជបញ្ជាពេទ្យត្រឹមត្រូវទៅលើជំងឺដែលមាននោះ។ អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ដំណឹងល្អ! វ៉ាក់សាំងរលាកក្រពះ ពោះវៀន កំពុងស្រាវជ្រាវផលិតហើយ អាហារទាំងនេះ អ្នកឈឺក្រពះគួរតម […]