មិនថា នារីៗ ឬបុរសៗទេ សម័យនេះ គឺម្នាក់ៗ សុទ្ធតែចង់បានស្បែកសស្អាតគ្រប់ៗគ្នា។ មានគ្នាយើងខ្លះ ហេតុតែចង់បានស្បែកសឆាប់ ហើយសខ្ចីដូចសំបកចេក ក៏សម្រេចចិត្តផឹកពពួកថ្នាំ gluta។ តើថ្នាំធ្វើឲ្យស្បែកស្អាតប្រភេទនេះ ប៉ះពាល់ដល់ក្រពះ-ពោះវៀនអត់?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការលេបគ្រប់ប្រភេទថ្នាំ សុទ្ធតែបណ្តាលឲ្យមានផលវិបាក និងផលរំខានគ្រប់ប្រភេទទាំងអស់ មិនថាតិចឬច្រើននោះទេ រួមទាំងមានប្រតិកម្មថែមទៀតផង។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ផលរំខានដែលបណ្តាលមកពីការលេបថ្នាំមានដូចជា៖
– ឈឺពោះ
– ហើមពោះ
– រាករូស
– មានជាតិហ្គាស
– ប្រតិកម្ម រមាស់ ហើម
– ពេលខ្លះអាចប្រឈមនឹងបាត់បង់ជីវិតថែមទៀត។
ម៉្យាងវិញទៀត លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងដែរថា ការលេបថ្នាំ Gluta មិនសូវបានផល ធ្វើឲ្យស្បែកសនោះទេ ព្រោះពោះវៀនមិនសូវស្រូបជាតិ Gluta ទេ។
[embed-health-tool-bmr]