គ្នាយើងជាពិសេសស្រីៗ ពិតជាបានដឹងច្បាស់ណាស់ថាស្លឹកគ្រៃត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ការចម្អិនអាហារប្រចាំថ្ងៃ។ ប៉ុន្តែគ្នាយើងមានធ្លាប់អាន ឬបានដឹងពីគុណប្រយោជន៍របស់ស្លឹកគ្រៃលើសុខភាពស្បែក និងការសម្រកទម្ងន់ដែរទេ? នេះគុណសម្បត្តិ ៥យ៉ាង គ្នាយើងគួរស្វែងយល់។
១. ជួយដល់បញ្ហារំលាយអាហារ
តាមការស្រាវជ្រាវបង្ហាញថា ស្លឹកគ្រៃត្រូវបានគេប្រើដើម្បីជួយព្យាបាលបញ្ហាទាក់ទងនឹងការរំលាយអាហារ ដូចជាបញ្ហាទល់លាមក ហើមពោះ ឬអាការៈមិនរំលាយអាហារ ជាដើម។ ស្លឹកគ្រៃ មានផ្ទុកសារធាតុសំខាន់មួយហៅថា citral ដែលមានប្រយោជន៍ជួយដោះស្រាយបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។ ក្រៅពីនេះស្លឹកគ្រៃក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសាធាតុប្រឆាំងការរលាក យើងថាបើយើងញ៉ាំស្លឹកគ្រៃជាប្រចាំនឹងមានប្រយោជន៍ច្រើនដល់សុខភាព។
២. ជួយបញ្ហាស្លេកស្លាំង
តាមការស្រាវជ្រាវ ការផឹកតែធ្វើពីស្លឹកគ្រៃរៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែ បានជួយបង្កើនកម្រិត haemoglobin បង្កើនកម្រិតកោសិកាឈាមក្រហម ក្នុងរាងកាយ។ គ្នាយើងដឹងទេថានៅក្នុងស្លឹកគ្រៃមានផ្ទុកសារធាតុចិញ្ចឹមល្អៗដូចជាអាស៊ីដហ្វូលិក វីតាមីនB1 ជាតិដែក និងស័ង្កសី ជាដើម។ ដូចនេះគ្នាយើងនៅចាំអីទៀត ញ៉ាំតែធ្វើពីស្លឹកគ្រៃនឹងជួយកម្ចាត់បញ្ហាស្លេកស្លាំងបាន។
៣. ជួយសម្រកទម្ងន់
កាន់តែពិសេសសម្រាប់គ្នាយើង ការញ៉ាំតែធ្វើពីស្លឹកគ្រៃនេះ ក៏បានជួយដល់ការធ្វើមេតាប៉ូលិស និងមានប្រយោជន៍ដល់ការសម្រកទម្ងន់។ ក្រៅពីនេះតែស្លឹកគ្រៃ ក៏បានជួយបញ្ចេញជាតិទឹកដែលលើស និងធ្វើឲ្យយើងឡើងគីឡូ ចេញពីរាងកាយដែរ។
៤. ជួយគ្រប់គ្រងសម្ពាធឈាម
ស្លឺកគ្រៃមានផ្ទុកសារធាតុប៉ូតាស្យូមច្រើន ដែលនេះមានប្រយោជន៍ដល់ការគ្រប់គ្រងសម្ពាធឈាមរបស់យើង។ ជាតិប៉ូតាស្យូមជួយបង្កើនការផលិតទឹកនោម និងជួយធ្វើឲ្យចរន្តឈាមដើរបានល្អ ដែលជួយបញ្ចុះសម្ពាធឈាមរបស់យើង និងជួយសម្អាតថ្លើមផងដែរ។
៥. ជួយស្បែកមានសុខភាពល្អ
[embed-health-tool-bmr]