backup og meta

ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន?

ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន?

ទំនាក់​ទំនង​រវាង​ក្រពះ​ពោះ​វៀន និង​ខួរ​ក្បាល ​គឺ​មាន​ភាព​ជិត​ស្និទ្ធ​ ដោយ​វា​អាច​​ភ្ជាប់​បញ្ហា​ថប់​បារម្ភ​ទៅ​នឹង​បញ្ហា​ក្រពះ ឬ​ផ្ទុយ​មក​វិញ​ផង​ដែរ​។ ប្រព័ន្ធ​រំលាយ​អាហារ​មាន​រំញោច​ខ្ពស់​ណាស់​ទៅ​នឹង​អារម្មណ៍​។ អារម្មណ៍​ខឹង សោកសៅ និង​ថប់បារម្ភ ជា​ដើម សុទ្ធ​តែ​អាច​រំញោច​ឲ្យ​មាន​រោគ​សញ្ញា​ផ្សេងៗ​កើត​លើ​ក្រពះ​ពោះ​វៀន​បាន​។

ខួរ​ក្បាល​មាន​ឥទ្ធិ​ពល​ផ្ទាល់​លើ​ក្រពះ និង​ពោះ​វៀន។ ឧទាហរណ៍​ងាយ​ៗ ពេល​យើង​គិត​ថា​ចង់​ញ៉ាំ​អាហារ​អ្វី​មួយ មិន​ទាន់​ទាំង​បាន​ញ៉ាំ​ផង ក្រពះ​បាន​បញ្ចេញ​អាស៊ីដ​ក្រពះ ត្រៀម​ចាំ​រំលាយ​អាហារ​នោះ​រួច​ជា​ស្រេច​ទៅ​ហើយ​។​

បញ្ហា​នៅ​ពោះ​វៀន អាច​បញ្ជូន​សញ្ញា​ទៅ​ខួរ​ក្បាល ហើយ​បញ្ហា​ទាក់ទង​នឹង​ខួរ​ក្បាល​ក៏​បញ្ជូន​ទៅ​ពោះ​វៀន​វិញ​ដែរ​។ ដូច​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោះ​វៀន ច្រើន​បង្ក​ឲ្យ​កើត​ស្រ្តេស ឬ​ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត​។ ការណ៍​នេះ​ កើត​ឡើង​ក៏​ដោយ​សារ​តែ​ខួរក្បាល​និង​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ទំនាក់​ទំនង​គ្នា​ខ្លាំង​។

ដូច​គ្នា​ដែរ សម្រាប់​អ្នក​មាន​បញ្ហា​ក្រពះ​ពោះ​វៀន ដោយ​មិន​បង្ក​ឡើង​ពី​បញ្ហា​ផ្លូវ​កាយ នឹង​មិន​ងាយ​ជា​សះ​ស្បើយ​ទេ បើ​មិន​គិត​គូ​ព្យាបាល​បញ្ហា​ផ្លូវ​អារម្មណ៍​ឲ្យ​បាន​ល្អ​នោះ​។

១. បញ្ហា​ថប់បារម្ភ និង​សុខភាព​ក្រពះ​ពោះវៀន

មនុស្ស​មួយ​ចំនួន​​ពេល​មាន​អារម្មណ៍​តាន​តឹង​ក្នុង​ចិត្ត ថប់​បារម្ភ ដូច​ជា​មុន​ធ្វើ​កិច្ច​ការ​ពិសេស​អ្វី​មួយ អាច​នឹង​មាន​អារម្មណ៍​ចង្អោរ ឬ​ពេលខ្លះ​ស្ត្រេស​ខ្លាំង​ពេក ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពោះ​វៀន​ផង​ដែរ​។ បញ្ហា​ផ្លូវ​អារម្មណ៍ និង​កត្តា​រាងកាយ​មួយ​ចំនួន​រួម​បញ្ចូល​គ្នា ធ្វើ​ឲ្យ​មនុស្ស​យើង​អាច​មាន​ការ​ឈឺ​ចាប់ និង​មាន​ចេញ​រោគ​សញ្ញា​នៅ​ពោះ​វៀន​។ បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា​ស្រ្តេស បាក់​ទឹក​ចិត្ត សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ចលនា និង​ការ​កន្ត្រាក់​របស់​ប្រព័ន្ធ​រំលាយអាហារ​។

មនុស្ស​មួយ​ចំនួន មាន​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​អាច​ឈឺ​ចាប់​ស្រួច​ស្រាល់​ច្រើនជាង​អ្នក​ផ្សេង ដោយសារ​តែ​ខួរ​ក្បាល​អ្នក​ទាំង​នោះ​ឆ្លើយ​តប​ខ្លាំង​ទៅ​នឹង​សញ្ញា​ឈឺ​ចាប់​បញ្ជូន​ពី​ប្រព័ន្ធ​រំលាយអាហារ​។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស ក៏​អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ដែល​មាន​ស្រាប់ កាន់​តែ​ឈឺ​អាក្រក់​ឡើង​ផង​ដែរ​។

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​វិធី​ព្យាបាល​ផ្នែក​ផ្លូវ​ចិត្ត​បាន​ជួយ​ឲ្យ​​ស្ថាន​ភាព​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ប្រសើរ​លឿន ជាជាង​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​តែ​មួយ​មុខ​។

កើតស្រ្តេស

២. បញ្ហា​ផ្លូវ​អារម្មណ៍​ និង​សុខ​ភាព​រាងកាយ​ផ្សេង​ទៀត​

ពេល​នេះ​និយាយ​ដល់​ការ​ខឹង​ម្ដង។ អារម្មណ៍​ខឹង ក៏​មិន​ល្អ​ចំពោះ​សុខ​​ភាព​ដែរ មាន​ទាំង​សុខ​ភាព​បេះ ដូង និង​ប្រព័ន្ធ​រំលាយ​អាហារ​។ ការ​កើន​ឡើង​នៃ​អ័រម៉ូន​ស្ត្រស​កាន់​តែ​ខ្លាំង​ពេល​​យើង​មាន​អារម្មណ៍​ខឹង វា​នឹង​រំខាន​ដល់​ការ​ធ្វើ​មេតាប៉ូលិស និង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​របស់​រាង​កាយ​។

កំហឹង​ដែល​កើត​មាន​ក្នុង​ចិត្ត​យូរ ឬ​ឆាប់ អាច​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ដូច​ជា​ធ្វើ​ឲ្យ​ឈឺ​ក្បាល បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​(ឈឺពោះ) គេង​មិន​លក់ ឡើង​សម្ពាធ​ឈាម​ គាំង​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ជា​ដើម​។​

ដូច​នេះ​ពេល​យើង​មាន​បញ្ហា​ក្រពះ ពោះ​វៀន ទាក់​ទង​ជាមួយ​នឹង​បញ្ហា​ផ្លូវ​អារម្មណ៍ ដូច​ជា​ស្រ្តេស ​យើង​គូរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ ដើម្បី​បាន​ពិនិត្យ និង​ពិភាក្សា​រក​វិធី​ព្យាបាល​ល្អ​មួយ​។ ការ​ដោះ​ស្រាយ យក​បញ្ហា​ស្រ្តេស​ចេញ​ពី​ជីវិត​យើង​បាន នោះ​ក៏​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ដែរ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The gut-brain connection https://www.health.harvard.edu/diseases-and-conditions/the-gut-brain-connection

Experience of anger in patients with irritable bowel syndrome in Romania https://www.ncbi.nlm.nih.gov/pmc/articles/PMC4462420/

Anger – how it affects people https://www.betterhealth.vic.gov.au/health/healthyliving/anger-how-it-affects-people

កំណែ​ប្រែបច្ចុប្បន្ន

10/08/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គួរញ៉ាំអាហារពេលល្ងាចនៅម៉ោងណា ល្អចំពោះក្រពះពោះវៀន?

រលាកក្រពះពោះវៀនរ៉ាំរ៉ៃ ទុកចោលយូរអាចកើតជំងឺផ្សេងទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម