ពីមួយថ្ងៃទៅមួយថ្ងៃ ក្រពះពោះវៀនធ្វើការច្រើនណាស់ក្នុងរាងកាយយើង ពិសេសពេលយើងញ៉ាំចំណីអាហារចូលទៅក្នុងខ្លួន។ ដូចនឹងសរីរាង្គផ្សេងៗដែរ ក្រពះពោះវៀនសុទ្ធតែអាចប្រឈមនឹងកើតជំងឺកាច ឬស្លូតច្រើនមុខដែរ ហេតុនេះហើយយើងចាំបាច់ថែរក្សាក្រពះពោះវៀនឲ្យបានល្អ។
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
បើតាមបទពិសោធន៍ចែករំលែកដោយលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ និងជំងឺកុមារ ដើម្បីថែរក្សាក្រពះពោះវៀនយើងល្អ យើងគួរញ៉ាំទឹកមួយកែវភ្លាមក្រោយក្រោកពីគេង ពេលមុន និងក្រោយងូតទឹក និងមុនពេលញ៉ាំអាហារពេលព្រឹក ដើម្បីបន្សាបអាស៊ីដក្រពះ និងដើម្បីផ្ដល់ជាតិទឹកដល់រាងកាយយើងដែលមិនបានទទួលជាតិទឹកពេញមួយយប់។ លើសពីនេះ នៅមានតិចនិកមួយចំនួនខាងក្រោមទៀតដូចជា៖
១. ព្យាយាមញ៉ាំអាហារឲ្យទៀងពេល និងទៀងទាត់ ដើម្បីឲ្យក្រពះមានរេផ្លិចបញ្ចេញជាតិអាស៊ីដបានត្រឹមត្រូវល្អ។ បើរវល់មិនបានញ៉ាំអាហារ យើងអាចញ៉ាំទឹក ភេសជ្ជៈ ឬអាហារសម្រន់ជំនួសបាន ដើម្បីកុំឲ្យអាស៊ីដក្រពះខ្លាំង និងធ្វើយ៉ាងណាកុំទុកក្រពះឲ្យទំនេរលើសពី ៤ ម៉ោង (លើកលែងតែពេលគេង)។
២. ក្រោយញ៉ាំបាយភ្លាមៗ មិនគួរញ៉ាំទឹកច្រើន ឬញ៉ាំផ្លែឈើ ព្រោះអាចធ្វើឲ្យក្រពះពិបាករំលាយអាហារ ។
៣. ដើម្បីរក្សាក្រពះពោះវៀនឲ្យល្អ ចៀសវាងញ៉ាំអាហារដែលមានរសជាតិធ្ងន់ញឹកញាប់ (ដូច ការី ម្ជូរគ្រឿង ដែលមានរមៀត រំដេង ឬគល់ស្លឹកគ្រៃជាដើម)។
៤. ចៀសវាងញ៉ាំកាហ្វេ ស្រា បារី។ ចំពោះកាហ្វេ អាចញ៉ាំក្រោយបាយ ១កែវ/ថ្ងៃ គ្រប់គ្រាន់ហើយ។
៥. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងអាហារដែលសម្បូរកាកសរសៃ ឬវីតាមីនគ្រាប់ជារៀងរាល់ថ្ងៃ។
៦. ចៀសវាងញ៉ាំថ្នាំបំបាត់ការឈឺចាប់ ពិសេសគឺ ពពួក NSAID ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
៧. បំបាត់ស្ត្រេស
៨. ពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញ បើសង្ស័យ ឬដឹងថាមានបញ្ហាក្រពះពោះវៀន។
[embed-health-tool-bmr]