backup og meta

ជំងឺរលាកក្រពះ ព្យាបាលត្រឹម​ត្រូវ​ឆាប់ជា តែ​បើទុកយូរអាចប្រឈមជំងឺមហារីកក្រពះ

ជំងឺរលាកក្រពះ ព្យាបាលត្រឹម​ត្រូវ​ឆាប់ជា តែ​បើទុកយូរអាចប្រឈមជំងឺមហារីកក្រពះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

គ្នា​យើង​មិន​តិច​នាក់ទេ ទំនងជាធ្លាប់​ជួប​បញ្ហា​ក្រពះ។ បើអ៊ីចឹង​ គ្នា​យើង​មាន​ធ្លាប់​ឮពីជំងឺ​រលាក​ក្រ​ពះ​ដែរ​ឬទេ? រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។

ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។ ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។

ជំងឺរលាក​ក្រពះ​ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖

– មិន​ឃ្លាន​អាហារ

– ក្អួត​ចង្អោរ

– ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម)

– ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។

បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

– លាមក​ខ្មៅ

– ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ

បើ​សិន​ជា​អាការៈ​មិន​បាន​ធូរ​ស្រាល គួរ​ទៅ​ជួប​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំង​នេះ។ យើង​ត្រូវ​ប្រាប់​ពេទ្យ​រាល់​បញ្ហាយើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើផ្សេងៗ។ លើស​ពី​នេះ បើ​មាន​ឈាម​ក្នុង​លាមក ឬ​ក្អួត​ឈាម​នោះ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​មូល​ហេតុ​ពិត​ប្រាកដ​ឲ្យ​ឃើញ។

មូលហេតុ​បង្ក​ឲ្យ​រលាក​ក្រពះ​រួម​មាន៖

មូលហេតុ​ឧស្សាហ៍​កើត​មាន​បំផុតមាន​ដូច​ជា៖

– ប្រើ​ថ្នាំ​មួយ​ចំនួន មាន​ថ្នាំ អាសេ្ពរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ

– ផឹក​ស្រា

– មាន​មេរោគ Helicobacter pylori ក្នុង​ក្រពះ

មូល​ហេតុ​ផ្សេង៖

– ជំងឺ​ប្រព័ន្ធ​ការពារ (ដូច​ជា​ជំងឺ​ស្លេក​ស្លាំង​ជា​ដើម)

– ច្រាលអាស៊ីដ​ក្រពះ

– ប្រើ​គ្រឿង​ញៀន (កូកាអ៊ីន)

ដើម្បី​ចៀស​វាង​ពី​កត្តា​ប្រ​ឈម​នឹង​ជំងឺ​មួយ​នេះ យើង​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​មួយ​ចំនួន​​​ដូច​ជា៖

– ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង

– ញ៉ាំ​អាហារ​បាន​ចម្អិន​ត្រឹម​ត្រូវ

– លាង​សម្អាត​ដៃ​មុន​ញ៉ាំ​អាហារ ដើម្បី​ការពារ​ករណី​ឆ្លង​មេរោគ

យើង​ក៏​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​បើ​យើង​មាន​ជំងឺ​រលាកក្រពះ មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា ឬ​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gastritis. https://www.nlm.nih.gov/medlineplus/ency/article/001150.htm. Accessed July 14, 2016.

Gastritis Definition. http://www.mayoclinic.org/diseases-conditions/Gastritis/basics/definition/con-20021032. Accessed July 14, 2016.

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 291.

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 137.

កំណែ​ប្រែបច្ចុប្បន្ន

23/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ចូលចិត្តញ៉ាំហឹរខ្លាំង អាចបណ្តាលឲ្យរលាកក្រពះអត់?

រោគសញ្ញារលាកក្រពះរុាំរ៉ៃ ត្រូវដឹង រួសរាន់ព្យាបាលកុំឲ្យយឺតពេល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម