ឈឺពោះ ឆ្អល់ពោះ អាចមានមូលហេតុច្រើនណាស់ ដូចជា ច្រាលទឹកអាស៊ីដ ទល់លាមក កន្ទ្រាក់សាច់ដុំពោះ ឬដំបៅអាចបង្កឲ្យឈឺ។ គ្នាយើងមានបញ្ហានេះភាគច្រើន អត់សូវខ្វាយខ្វល់ ស្វែងរកការព្យាបាលទេ ទិញថ្នាំផ្តេសផ្តាសមកលេប ទាំងមិនបានទៅជួបពេទ្យ ចុងក្រោយនឹងទឹកភ្នែក ព្រោះបញ្ហាកាន់តែធ្ងន់ធ្ងរ។ បើមានបញ្ហាឈឺពោះ ឆ្ងល់ពោះ សូមស្វែងខាងក្រោមជាមួយ “Hello គ្រូពេទ្យ’ ដើម្បីដឹងវិធីធ្វើឲ្យធូរស្រាល។
១- ឈឺឆ្អល់ដោយសារច្រាលអាស៊ីដក្រពះ
ថ្នាំកាត់បន្ថយ ឬបន្សាបអាស៊ីដក្នុងក្រពះ ត្រូវថ្នាំព្យាបាលជាតិហ្គាស ដោយមិនចាំបាច់វេជ្ជបញ្ជាទេ តាមរយៈពពួកថ្នាំផ្ទុកធាតុផ្សំ Simethicone ដូចជា Mylanta® និង Gas-X® ជាដើម។ ថ្នាំជួយកាត់បន្ថយការផលិតជាតិអាស៊ីដ ហៅថា H-2-receptor blockers អាចរកទិញបានដោយមិនចាំបាច់វេជ្ជបញ្ជា ដូចជា ថ្នាំ Cimetidine (Tagamet HB®), Famotidine (Pepcid AC®), Nizatidine (Axid AR®) និងថ្នាំ Ranitidine (Zantac 75®) ។
កំណត់ចំណាំ៖ ចំពោះប្រភេទថ្នាំដែលមានកម្រិតខ្ពស់ជាងនេះ អាចរកទិញបាន លុះត្រាតែមានវេជ្ជបញ្ជា។
ថ្នាំប្រភេទ Proton pump inhibitors មាននាទីបន្ថយជាតិអាស៊ីដក្នុងក្រពះដែរ (បញ្ឈប់ការផលិតអាស៊ីដ ឬហៅថា Acid “pumps” ) ពពួកថ្នាំ Proton pump inhibitors មានដូចជា Lansoprazole (Prevacid®) និង Omeprazole (Prilosec®)។
២- ឈឺឆ្អល់ដោយសារសាច់ដុំបិទបើកបំពង់អាហារ
ដើម្បីពង្រឹងសាច់ដុំបិទបើកបំពង់អាហារ ពពួកថ្នាំ Prokinetic គឺជាភ្នាក់ងារកាត់បន្ថយការឈឺក្រពះដោយសារច្រាលទឹកអាស៊ីដបាន និងទប់ក្អួត ដោយជួយឲ្យក្រពះធ្វើចលនាជាមួយប្រព័ន្ធរំលាយអាហារកាន់តែរហ័ស។ ដូច្នេះ រយៈពេលអាហារស្ថិតនៅក្នុងក្រពះ នឹងថយចុះ ជួយកាត់បន្ថយឈឺពោះ។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំ Metoclopramide (Reglan®) ប៉ុន្តែថ្នាំនេះមិនមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់គ្នាទេ ហើយក៏មានផលប៉ះពាល់ខ្លះដែរ។
អត្ថបទពាក់ព័ន្ធ៖
៣- ឈឺឆ្អល់ដោយសារទល់លាមក
ដើម្បីដោះស្រាយបញ្ហាទល់លាមក ពពួកថ្នាំបន្ទន់លាមកយើងអាចប្រើបាន មានដូចជា Laxatives ដើម្បីបន្ទន់លាមក និងជួយសម្រួលដល់ការកន្ត្រាក់សាច់ដុំពោះវៀនធំ។ ថ្នាំបន្ទន់លាមក Laxatives មានពីរប្រភេទ គឺថ្នាំ Bulk-forming laxatives និង Osmotic laxatives។
– ថ្នាំ Bulk-forming laxatives៖ ដំណើរបន្ទន់លាមក ថ្នាំ Laxative ជួយបន្ទន់លាមក តាមរយៈការរក្សាជាតិទឹកក្នុងលាមក ធ្វើឲ្យលាមកមិនងាយស្ងួត និងងាយស្រួលបន្ទោបង់។ ថ្នាំ Bulk-forming laxatives គេប្រើជាញឹកញាប់ មានដូចជាថ្នាំ Ispaghula husk ថ្នាំ Methylcellulose និងថ្នាំ Sterculia ហើយចំពោះប្រសិទ្ធភាព ត្រូវការពេលចន្លោះពី ២-៣ ថ្ងៃ។
កំណត់ចំណាំ៖ ពេលប្រើថ្នាំប្រភេទនេះ មិនគួរលេបមុនចូលគេង ហើយត្រូវផឹកទឹកឲ្យបានច្រើន។
– Osmotic laxatives៖ ប្រភេទថ្នាំបន្ទន់លាមក Laxative ម្យ៉ាងទៀត ជំនួសដោយការរក្សាជាតិទឹកក្នុងលាមក ដើម្បីបន្ទន់ និងបន្ទោបង់កាន់តែស្រួល ថ្នាំនេះ មាននាទីបង្កើនជាតិទឹកក្នុងពោះវៀនធំជំនួសវិញ។ ថ្នាំប្រភេទនេះ គេប្រើពេលដែលថ្នាំ Bulk-forming laxatives ប្រើអត់ប្រសិទ្ធភាព។ ដើម្បីឃើញប្រសិទ្ធភាពថ្នាំ Osmotic laxatives ត្រូវប្រើពេល ២-៣ ថ្ងៃដូចគ្នា។ ថ្នាំនេះ ជួបជាទូទៅមានឈ្មោះ Lactulose និង Macrogols។
កំណត់ចំណាំ៖ ដូចគ្នានឹង bulk-forming laxatives ត្រូវប្រាកដថា ផឹកទឹកឲ្យបានគ្រប់គ្រាន់។
៤- ឈឺឆ្អល់ដោយសារបញ្ហាពោះវៀនធំ
ថ្នាំសម្រួលចលនាពោះវៀនធំ ប្រើចំពោះគ្នាយើងខ្លះមានបញ្ហាបន្ទោបង់ដោយសារខ្សោយសាច់ដុំកន្ត្រាក់ ហើយបើទោះលាមកមានសភាពទន់ក៏ដោយ ក៏ត្រូវការកន្ត្រាក់ពីសាច់ដុំពោះវៀនធំដែរ។ ពពួកថ្នាំ Laxative ប្រភេទនេះជួយឲ្យសាច់ដុំស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហារ ធ្វើចលនានាំលាមក និងកាកសំណល់ផ្សេងៗតាមពោះវៀនធំ ទៅកាន់រន្ធទ្វារធំបានល្អ។ ក្រុមថ្នាំ Stimulant laxatives គេតែងប្រើ មាន ថ្នាំ Senna, Bisacodyl និង Sodium picosulphate។ ថ្នាំទាំងនេះ ជាទូទៅ ត្រូវប្រើក្នុងរយៈខ្លី និងអាចចេញប្រសិទ្ធភាពចន្លោះ ៦-១២ ម៉ោង។
៥- ឈឺឆ្អល់ដោយសារដំបៅក្រពះ
ថ្នាំសម្រាប់ការឈឺពោះបណ្ដាលមកពីដំបៅក្រពះ (Peptic ulcers) ជាទូទៅ អាចមកពីការចម្លងរោគដោយបាក់តេរី H. pylori bacteria ហើយករណីនេះ ត្រូវទៅជួបពេទ្យ។ ខណៈដើម្បីជួយកាត់បន្ថយអាស៊ីដក្នុងក្រពះ ថ្នាំខាងក្រោមនេះអាចជួយបាន៖
– Antacids៖ ថ្នាំទាំងនេះជួយបន្សាបអាស៊ីដក្នុងក្រពះ និងជួយបន្ធូរការឈឺចាប់បានលឿន។ ផលប៉ះពាល់អាចមានដូចជា ទល់លាមក ឬរាក អាស្រ័យលើធាតុផ្សំរបស់ថ្នាំ។ ថ្វីត្បិតតែ Antacids អាចជួយបន្ធូរបន្ថយការឈឺចាប់បាន តែមិនអាចព្យាបាលដំបៅក្រពះបានទេ។
– Acid blockers or Histamine (H-2) blockers៖ ថ្នាំទាំងនេះ កាត់បន្ថយបរិមាណអាស៊ីដដោយរាំងស្ទះ Histamine receptors ក្នុងក្រពះ មានដូចជាថ្នាំ Ranitidine (Zantac®), ថ្នាំ Famotidine (Pepcid®), ថ្នាំ Cimetidine (Tagamet®) និងថ្នាំ Nizatidine (Axid) ជាដើម។
– Proton Pump Inhibitors (PPIs)៖ ឥទ្ធិពលវា អាចបញ្ឈប់ការផលិតអាស៊ីដ ដោយកាត់បន្ថយសកម្មភាព Proton pump។ ថ្នាំទាំងនេះរួមមាន Omeprazole (Prilosec®), ថ្នាំ Lansoprazole (Prevacid®), ថ្នាំ Rabeprazole (Aciphex®), ថ្នាំ Esomeprazole (Nexium®) និងថ្នាំ Pantoprazole (Protonix®) ។
៦- ឈឺចាប់ដោយសារសាច់ដុំក្រពះ និងពោះវៀនតូច
បញ្ហានេះ អាចប្រើថ្នាំជួយពង្រឹងសាច់ដុំតាមក្រពះ និងពោះវៀនតូច ដូចជា ពពួកថ្នាំហៅថា Cytoprotective agents អាចជួយការពារក្រពះ និងពោះវៀនតូចបានយ៉ាងល្អ។ យើងអាចទិញថ្នាំតាមវេជ្ជបញ្ជាបាន ដូចជាថ្នាំ Sucralfate (Carafate®) ឬ Bismuth subsalicylate (Pepto-Bismol®)។
ពេលគ្រូពេទ្យបញ្ជាក់ថា យើងមានជំងឺដំបៅក្រពះ បណ្ដាលមកពីការឆ្លងរោគ H.pylori ត្រូវលេបថ្នាំផ្សះបន្ថែមពីលើថ្នាំបានរៀបរាប់ខាងលើ។
រយៈពេលព្យាបាលឈឺចាប់ដោយសារដំបៅក្រពះ៖ ជាទូទៅអាចចាប់ពី ២-៤ សប្តាហ៍ ឬអាចយូរជាងនេះ បើសិនរយៈពេលនេះ នៅតែមានបាក់តេរី។ អ្វីគួរធ្វើ និងប្រុងប្រយ័ត្នបំផុត គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីបន្ថែម ដើម្បីដឹងពីរបៀបប្រើប្រាស់ថ្នាំទាំងនេះ ឲ្យបានត្រឹមត្រូវ និងផលប៉ះពាល់ (ឬប្រតិកម្ម) នឹងថ្នាំដទៃ ឱសថរុក្ខជាតិផ្សេងៗ ដែលយើងកំពុងប្រើ។
[embed-health-tool-bmr]