backup og meta

កើតស្ត្រេសច្រើន អាច​ធ្វើប្រព័ន្ធភាពស៊ាំខ្សោយងាយ​មានជំងឺ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 02, 2021

    កើតស្ត្រេសច្រើន អាច​ធ្វើប្រព័ន្ធភាពស៊ាំខ្សោយងាយ​មានជំងឺ

    គ្នា​យើង​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​ពេល​មនុស្ស​យើង​បាក់​ទឹក​ចិត្ត ឬ​មាន​អារម្មណ៍​ថា​ស្ត្រេស​ខ្លាំង ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ ឬ​បើ​ឈឺ​ហើយ​មិន​ងាយ​ជា?​ គ្នា​យើង​ត្រូវ​ដឹង​ថា​ពេល​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង ក៏​អាច​មាន​ឥទ្ធិ​ពល​ដល់​ប្រព័ន្ធភាព​ស៊ាំ និង​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ទៀត​ផង​។ ហេតុ​អ្វី?

    ១. ឥទ្ធិ​ពល​ស្រ្តេស​លើ​ប្រព័ន្ធ​ភាព​ស៊ាំ

    ​ប្រព័ន្ធ​ភាពស៊ាំ​យើង​បង្កើត​ឡើង​ដោយ​កោសិកា​រាប់ពាន់​លាន ដែល​ធ្វើ​ដំណើរ​ជា​ប្រចាំ​តាម​ចរន្ត​ឈាម​​ទៅ​គ្រប់​កន្លែង​នៃ​រាង​កាយ​។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​ការ​ពារ​រាង​កាយ​យើង​ប្រឆាំង​នឹង​អង់ទីហ្សែន ដូច​ជា​ពពួក​បាក់តេរី វីរុស និង​កោសិកា​មហារីក​។ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ហៅ​ថា corticosteroid ដែល​អ័រម៉ូន​នេះ​អាច​ធ្វើ​ឲ្យ​​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដោយ​បាន​បន្ថយ​ចំនួន​កោសិកា​មួយ​ប្រភេទ​ដែល​តែ​តែង​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេងៗ​។

    បើ​យើង​មាន​បញ្ហា​ស្ត្រេស​តែ​ក្នុង​រយៈពេល​ខ្លី​ រាង​កាយ​យើង​អាច​ទប់​ទល់​​បាន ប៉ុន្តែ​បើ​យើង​កើត​ស្ត្រេស​រយៈពេល​វែង​ ឬ​ស្ត្រេស​រ៉ាំរ៉ៃ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ខាន។​ ស្ត្រេស​រ៉ាំរ៉ៃ អាច​បន្ថយ​សមត្ថភាព​ប្រ​ព័ន្ធ​ភាព​ស៊ាំ និង​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ ការ​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ ត្រូវ​តែ​ស្វែង​រក​វិធី​ដោះស្រាយ និង​គ្រប់​គ្រង​ឲ្យ​បាន​ទាន់​ពេល​វេលា​។

    ស្ត្រេស​ចេះ​តែ​បន្ត​កើត​មាន​រយៈពេល​វែង គឺ​មានន័យ​ថា​រាង​កាយ​យើង​ធ្វើ​ការ​គ្មាន​ពេល​សម្រាក និង​មិន​អាច​ដំណើរ​ការ​បាន​ដូច​ប្រក្រតី។ បើ​យើង​ក្នុង​ដំណាក់​កាល​នេះ បាន​ន័យ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ហើយ​។​

    ស្ត្រេស

    ២. ឥទ្ធិ​ពល​ស្ត្រេស​លើ​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​

    ស្ត្រេស​មិន​ត្រឹមតែ​រារាំង​មិន​ឲ្យមាន​ការ​ផលិត​កោសិកា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​នោះ​ទេ តែ​វា​ក៏​រារាំង​ដល់​ពោះ​វៀន​មិន​ឲ្យ​ស្រូប​យក​សារធាតុចិញ្ចឹម​ល្អ​ៗ​ពី​អាហារ​ដែល​យើង​បាន​ញ៉ាំ​សម្រាប់​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ ​ដូច​គ្នា​។​

    អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ពន្យល់​ថា ស្ត្រេស​រ៉ាំរ៉ៃ អាច​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ព្រោះ​វា​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ការណ៍​នេះ កើតឡើង​ដោយ​សារ​តែ​ពោះ​វៀន​មិន​អាច​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​។ ដូច​នេះ​ហើយ កិច្ចការ​សំខាន់​ដែល​ពោះវៀន​ត្រូវ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កន្លែង​ដែល​ត្រូវ​ទៅ​ ត្រូវ​បាន​រអាក់រអួល។

    ដូច​គ្នា​ដែរ អ្នក​មាន​ជំងឺ ក៏​អាច​កើត​មាន​ស្ត្រេស​ ដោយ​សារ​តែ​ជំងឺ​របស់​ខ្លួន​ដែរ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​បន្ថែម​ទៀត។ ដូច​នេះ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ គ្នា​យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ថយ​បញ្ហា​ស្រ្តេស​ក្នុង​ជីវិត​ឲ្យ​បាន​នៅ​ទាប​បំផុត​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម