អារម្មណ៍ប្រែប្រួល អាចបង្កការរំខានដល់សរីរាង្គក្នុងរាងកាយ
តាមក្បួនឱសថបុរាណចិន (TCM) អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខភាពរាងកាយ។ តើអារម្មណ៍របស់យើងអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងយ៉ាងម៉េចខ្លះ? ១. ការរំភើបខ្លាំង ឬរន្ធត់ អារម្មណ៍បែបនេះ ធ្វើឱ្យប៉ះពាល់ដល់បេះដូង ព្រោះធ្វើឱ្យបេះដូងលោតលឿនខុសប្រក្រតី ឬខុសចង្វាក់។ ពេលណាយើងកាន់តែរំភើបខ្លាំង ឬរន្ធត់ យើងអាចញ័រទ្រូង ញ័របេះដូង គេងមិនលក់ យល់សប្តិច្រើន ឬក្តៅខ្លួន។ ២. សោកសៅ ឬថប់បារម្ភ ការក្រៀមក្រំ ឬកើតទុក្ខប៉ះពាល់ដល់សួត និងធ្វើឱ្យយើងថប់ដង្ហើម តឹងទ្រូង ចាញ់អាកាសធាតុ មានបញ្ហាស្បែក គេងភ្ញាក់នៅចន្លោះម៉ោង ៣-៥ ភ្លឺជាដើម។ ពេលសួតរងផលប៉ះពាល់រយៈពេលយូរ អាចប៉ះពាល់ដល់ពោះវៀនធំ និងអាចបណ្តាលឱ្យមានបញ្ហាទល់លាមក ចុកពោះ ហើមពោះ និងរាក ជាដើម។ ៣. ការខឹង ការខឹង ឬមួម៉ៅប៉ះពាល់ដល់ថង់ទឹកប្រមាត់ និងថ្លើម។ ជាលទ្ធផលវាបណ្តាលឱ្យយើងវិលមុខ ឈឺក្បាល ខ្សោយ រមាស់ មានបញ្ហាស្បែក ប្រែប្រួលសម្ពាធឈាម ឬគេងភ្ញាក់នៅចន្លោះម៉ោង ១-៣ ភ្លឺជាដើម។ ៤. ការព្រួយបារម្ភ ឬគិតច្រើន ប៉ះពាល់ដល់មុខងារសរីរាង្គអណ្តើក និងក្រពះដែលបណ្តាលឱ្យយើងអស់កម្លាំង មិនឈ្លាន មានបញ្ហាក្នុងរំលាយអាហារ ហើមពោះ រាក និងប៉ះពាល់ដល់ការមករដូវជាដើម។ ចង់ស្វែងយល់ពីប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. ភាពភ័យខ្លាច អារម្មណ៍ភ័យខ្លាចប៉ះពាល់ដល់តម្រងនោម […]