ជឿមិនជឿ តែជាការពិត ប្រភេទអាហារយើងញ៉ាំអាចជះឥទ្ធិពលដល់អារម្មណ៍យើង។ អាហារខ្លះញ៉ាំទៅ ជួយបង្កើនឲ្យយើងមានអារម្មណ៍កាន់តែល្អ ខណៈដែលមួយចំនួនទៀតបែរជាធ្វើឲ្យយើងមានអារម្មណ៍នៅសុខ ឬមួម៉ៅ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជឿមិនជឿ តែជាការពិត ប្រភេទអាហារយើងញ៉ាំអាចជះឥទ្ធិពលដល់អារម្មណ៍យើង។ អាហារខ្លះញ៉ាំទៅ ជួយបង្កើនឲ្យយើងមានអារម្មណ៍កាន់តែល្អ ខណៈដែលមួយចំនួនទៀតបែរជាធ្វើឲ្យយើងមានអារម្មណ៍នៅសុខ ឬមួម៉ៅ។
១- អាហារមានកាបូអ៊ីដ្រាត (ជាតិស្ករធម្មជាតិ)
អាមីណូអាស៊ីដ Tryptophan ជាហេតុផលតែមួយគត់ធ្វើឲ្យកាបូអ៊ីដ្រាត អាចធ្វើការជាមួយអារម្មណ៍បាន។ មុខងារសំខាន់របស់ Trytophan ជួយឲ្យខួរក្បាលបង្កើត Serotonin កាន់តែច្រើន ដែលជាសារធាតុមានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍យើង រួមចំណែកបង្កើតអារម្មណ៍ពេញពោរដោយសុភមង្គល។
ការស្រាវជ្រាវបង្ហាញថា កង្វះសារធាតុគីមី Serotonin នាំឲ្យយើងអស់កម្លាំង និងបាក់ទឹកចិត្ត។ អ្នកជំនាញ បានណែនាំឲ្យយើងគួរជ្រើសរើសកាបូអ៊ីដ្រាត ដែលមានសុខភាពល្អ ដូចជា បន្លែ ផ្លែឈើ ឬគ្រាប់ធញ្ញជាតិទាំងមូល។
២- អាស៊ីដខ្លាញ់អូមេហ្គា ៣
អូមេហ្គា ៣ ជាអាស៊ីដគ្មានជាតិខ្លាញ់ច្រើន ត្រូវគេរកឃើញ ភាគច្រើននៅក្នុងសាច់ត្រី និងគ្រាប់ Walnuts ហើយជឿថា អាចជួយប្រឆាំងជំងឺបាក់ទឹកចិត្ត។ រឿងនេះគឺជាការពិតព្រោះ ជាតិអូមេហ្គា ៣ មានឥទ្ធិពលលើការបញ្ជូនសរសៃប្រសាទ ទោះជាមិនសំខាន់រួមចំណែកដោយផ្ទាល់ក៏ដោយ។ អ្នកជំនាញ ណែនាំគួរបន្ថែមអាស៊ីដខ្លាញ់អូមេហ្គា ៣ ទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានប្រយោជន៍សុខភាពពីសារធាតុនេះ តាមតែអាចធ្វើទៅបាន។
អត្ថបទពាក់ព័ន្ធ៖
៣- អាហារពេលព្រឹក
អ្នកស្រាវជ្រាវបានពន្យល់ថា ញ៉ាំអាហារពេលព្រឹកត្រឹមត្រូវតាមពេលវេលា អាចជួយបង្កើនអារម្មណ៍យើង។ លើសនេះ តុល្យភាពអាហារពេលព្រឹក អាចបង្កើនការចង់ចាំ ផ្គត់ផ្គង់កម្លាំងបានយូរ ពេញមួយថ្ងៃ និងធ្វើឲ្យយើងត្រជាក់ចិត្ត។ វាច្បាស់ និងជាក់ស្តែងមែនទែន ដែលថា បើយើងមិនញ៉ាំអាហារពេលព្រឹកទៀងទាត់ ប្រាកដជាឆាប់អស់កម្លាំង និងរសាប់រសល់។ អាហារពេលព្រឹកដែលល្អ ត្រូវមានជាតិកាកសរសៃ ហ្វាយប៊័រ ប្រូតេអ៊ីនគ្មានខ្លាញ់ ខ្លាញ់ល្អ និងគ្រាប់ធញ្ញជាតិទាំងមូល។
៤- អាហារសម្បូរជាតិសេលេស្យូម
តាមការសិក្សាលើមនុស្សវ័យចំណាស់ចំនួន ១៦នាក់ បង្ហាញថា ជំងឺបាក់ទឹកចិត្ត នឹងរលាយបាត់ដោយគ្រាន់តែញ៉ាំសារធាតុគីមីសេលេស្យ៉ូម ២០០ មីក្រូក្រាម រៀងរាល់ថ្ងៃ។ ការពិត កង្វះសេលេស្យូមក្នុងអាហារ នឹងបង្កឲ្យកើតជំងឺបាក់ទឹកចិត្ត។
៥- វិតាមីន D
វិតាមីន D អាចបង្កើនកម្រិតរបស់ Sorotonin ក្នុងខួរក្បាល។ បរិមាណវីតាមីន D មិនប្រាកដថាជាប់ពាក់ព័ន្ធគ្រប់កត្តានោះទេ។ យ៉ាងណា មានការណែនាំគួរទទួលជាតិវិតាមីន D ពីរបបអាហារ ៦០០ អាយយូ រៀងរាល់ថ្ងៃ បើអាចទៅរួច។
និយាយពីការបង្កើនអារម្មណ៍ គ្នាយើងជាច្រើន តែងគិតពីវិធីសាស្ត្រមួយ គឺការកំសាន្ត។ប៉ុន្តែអារម្មណ៍អាចបង្កើនឡើង បើយើងដឹងថាត្រូវញ៉ាំអ្វីឲ្យប្រាកដ។
កុំអែអង់យូរ គ្នាយើងមិនចង់សោកសៅ ឬបាក់ទឹកចិត្ត គួរសាកល្បងអាហារទាំងនេះលមើល ប្រាកដជាអាចជួយបាន។
ក្នុងករណី មានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាល ជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕