backup og meta

សើច​ច្រើន​ចម្រើន​អាយុ ពិតកម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 02, 2021

    សើច​ច្រើន​ចម្រើន​អាយុ ពិតកម្រិតណា?

    គ្នា​យើង​ពិត​ជា​ធ្លាប់​ឮ​ហើយ​ឃ្លា​ថា «សើច​ច្រើន​ចម្រើន​អាយុ» ជា​មិន​ខាន។ តើ​ការ​លើក​ឡើង​បែប​នេះ​មាន​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ដែរ​ឬទេ​។ ពិត​ណាស់ មាន​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​មនុស្ស​ដែល​សុទិដ្ឋិ​និយម​ច្រើន គឺ​ជា​មនុស្ស​មាន​ហានិភ័យ​ទាប​លើ​ជំងឺ​បេះដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល ក៏​ដូច​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​មហារីក និង​មេរោគ​ឆ្លង​ជា​ដើម។​

    ១. ការ​សិក្សា​បង្ហាញ​ភស្តុតាង​អ្វី​ខ្លះ?

    ការ​សិក្សា​នៅ​ the National Academy of Sciences បាន​រក​ឃើញ​ថា​អ្នក​មាន​គំនិត​សុទិដ្ឋិ​និយម​​ច្រើន គឺ​មាន​អាយុ​វែង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​មាន សុទិដ្ឋិ​និយម​ច្រើន អាច​រស់​បាន​ដល់​អាយុ​វែង​ជាង​៨៥​ឆ្នាំ​។ ការសិក្សា​នេះ​ធ្វើ​លើ​ស្រ្តី​ចំនួន​៧០ ០០០​នាក់ និង​បុរស​១ ៤០០​នាក់​​។

    ការ​សិក្សា​នេះ​ក៏​បាន​វាយ​តម្លៃ​លើ​ផ្នែក​ហិរញ្ញវត្ថុ ជំងឺ​ និង​បញ្ហា​ថប់បារម្ភ ផង​ដែរ និង​នៅ​តែ​រក​ឃើញ​ថា​អ្នក​ដែល​មា​ន​ភាព​រីករាយ​ច្រើន អាច​បន្ថយ​ហានិភ័យ​ស្លាប់​លឿន​៣៥​ភាគ​រយ។​ ដូច​គ្នា​ដែរ ការ​សិក្សា​ផ្សេងៗ​មួយ​ចំនួន​ទៀត ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​មាន​គំនិត​វិជ្ជមាន​ច្រើន​ជាង​​អវិជ្ជមាន ក៏​អាច​មាន​អាយុ​វែង​ដែរ​។​

    ការ​សិក្សា​បញ្ជាក់​ថា អ្នក​មាន​គំនិត​វិជ្ជមាន ឬ​សប្បាយ​ច្រើន តែង​ធ្វើ​ការងារ​បាន​ល្អ មាន​ទំនាក់​ទំនង​ល្អ មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង មិន​សូវ​មាន​បញ្ហា​ដំណេក មិន​សូវ​មាន​បញ្ហា​ស្រ្តេស និង​មាន​សុខ​ភាព​ល្អ ជា​ហេតុ​នាំ​ឲ្យ​មាន​អាយុ​វែង​។

    រីករាយច្រើន

    ២. ធ្វើ​ដូចម្ដេច​ក្លាយ​ជា​មនុស្ស​រីករាយ​?

    សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​Harvard លោក​ Robert Waldinger មាន​ប្រ​សាសន៍​ថា​មនុស្ស​មាន​ទំនាក់​ទំនង​ក្នុង​សង្គម និង​ក្នុង​គ្រួសារ​ល្អ ជា​មនុស្ស​ដែល​រីក​រាយ និង​មាន​សុខភាព​រាង​កាយ​ល្អ និង​អាច​រស់​នៅ​បាន​អាយុ​វែង​ជាង​មនុស្ស​ដែល​មិន​សូវ​មាន​ទំនាក់ទំនង​ក្នុង​សង្គម​។​ ដូច​គ្នា​ដែរ អ្នក​ដែល​ទុក​ខ្លួន​ឲ្យ​នៅ​តែ​ម្នាក់​ឯង ឬ​ដាច់​ពី​អ្នក​ដទៃ ដូច​ធ្វើ​ឲ្យ​មាន​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ដូច​នេះ​ដែរ​។

    សាស្រ្តាចារ្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា ភាព​រីក​រាយ​មិន​មែន​សំដៅ​តែ​លើ​​ទ្រព្យ​សម្បត្តិ ឬ​កេរ្តិ៍​ឈ្មោះ ឬ​ការ​ខិត​ខំ​ធ្វើ​ការ​ធ្វើ​ឲ្យ​ធ្វើ​ទៀត​នោះ​ទេ តែ​វា​កើត​ចេញ​ពី​ទំនាក់​ទំនង​ល្អ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​សប្បាយ​ចិត្ត និង​មាន​សុខ​ភាព​ល្អ​។​

    លោក​លើក​ជា​ឧទាហរណ៍​ក្នុង​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​មិន​ចុះ​សម្រុង​គ្នា អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​បញ្ហា​សុខ​ភាព​ ហើយ​អាច​អាក្រក់​ជាង​ការ​លែង​លះ​គ្នា​ទៅ​ទៀត​ផង​។​ ផ្ទុយ​ទៅ​វិញ​ការ​រស់​នៅ​ក្នុង​សភាព​គ្រួសារ​កក់​ក្ដៅ និង​មាន​ទំនាក់​ទំនង​ល្អ​នឹង​ជួយ​ដល់​សុខភាព​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម