ប្រុសៗ ក៏មិនខុសពីស្រីៗដែរ ជំងឺបេះដូងអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ សមាគមសុខភាពបេះដូងអាមេរិក (AHA) បង្ហាញថា ក្នុងចំណោមមនុស្ស ៣នាក់ មានលើសពីម្នាក់ ដែលមានបញ្ហាទាក់ទងជំងឺបេះដូង ដូចជា ខ្សោយបេះដូង សរសៃឈាមបេះដូង ឈឺទ្រូង ចង្វាក់បេះដូងដើរមិនទៀង ឆ្លងមេរោគក្នុងបេះដូង និងខូចទ្រង់ទ្រាយពីកំណើត ជាដើម។ ឯរោគសញ្ញាវិញ អាស្រ័យលើប្រភេទជំងឺ។