home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សញ្ញាជំងឺ​បេះដូង​សំខាន់ៗ​ ​ប្រុសៗគួរ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន

សញ្ញាជំងឺ​បេះដូង​សំខាន់ៗ​ ​ប្រុសៗគួរ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន

ប្រុសៗ​ ក៏​មិន​ខុស​ពី​ស្រីៗ​ដែរ ជំងឺ​បេះដូង​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិតបាន។ សមាគម​សុខភាព​បេះដូង​អាមេរិក​ (AHA) បង្ហាញ​ថា​ ក្នុង​ចំណោមមនុស្ស ៣នាក់ ​មាន​លើស​ពី​ម្នាក់ ​ដែល​មាន​បញ្ហា​ទាក់ទង​ជំងឺបេះដូង​ ដូច​ជា​ ​ខ្សោយ​បេះដូង សរសៃ​ឈាម​បេះដូង ឈឺ​ទ្រូង ចង្វាក់​បេះដូង​ដើរ​មិន​ទៀង ​ឆ្លង​មេរោគ​ក្នុង​បេះដូង និង​ខូច​ទ្រង់ទ្រាយ​ពី​កំណើត ​ជាដើម។ ​ឯ​រោគសញ្ញា​វិញ​ អាស្រ័យ​លើ​ប្រភេទ​ជំងឺ​។

១- សញ្ញាដំបូងជំងឺបេះដូង

ដំណាក់​កាល​ដំបូង​ សញ្ញា​អាច​មក​ហើយ​បាត់​ទៅ​វិញ​ ដូច​ជា ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ ធ្វើ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម​ក្រោយ​ពេល​ហាត់​ប្រាណ មាន​ថា​អារម្មណ៍​គាប ឬ​តឹង​ទ្រូង វិលមុខ និង​សន្លប់ ​ជាដើម។

ជំងឺ​បេះដូង​ដែលបណ្ដាល​មក​ពី​សរសៃ​ឈាម​​បេះដូង ឲ្យ​សញ្ញា​ដោយ​ការ​ឈឺ​ទ្រូង​ ហត់ និង​សញ្ញា​នៅ​​ដៃ​ជើង​ ដូច​ជា ឈឺ ហើម មានអារម្មណ៍ដូច​មាន​អ្វី​ចាក់ ស្ពឹក ត្រជាក់​ដៃ ជើង ​និង​ខ្សោយ ផងដែរ។ សញ្ញា​ទាំង​នេះ​បង្ហាញ​ថា​ សរសៃ​ឈាម​បេះដូង​រួម​តូច ​ដោយសារ​មាន​កំណក​រាំង​ស្ទះ ​ធ្វើ​ឲ្យ​បេះដូង​ពិបាក​ច្របាច់​ឈាម​ នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ជាលិកា។ ​មានសញ្ញា​​ចម្លង​រោគ​ក្នុង​បេះដូង​ ដូច​ជា​ ក្អក​ស្ងួត ក្តៅ​ខ្លួន ​និង​ឡើង​កន្ទួល​លើ​ខ្លួន​។

​បើ​​មានទឹកនោមផ្អែម ​និង​លើស​សម្ពាធ​ឈាម (លើសឈាម) ទៀតនោះ ការ​ប្រឈម​កើត​ជំងឺ​បេះដូង​ទៅ​ថ្ងៃ​មុខ មានអត្រាកាន់​តែ​ខ្ពស់។

គំាងបេះដូង

២- សញ្ញាទូទៅជំងឺគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល

ជំងឺ​គាំង​បេះដូង ​កើត​ឡើង​ពេល​​ឈាន​ដល់​កម្រិត​មួយដែល​ឈាម​ឈប់​ហូរ​ទៅ​​សាច់​ដុំ​បេះដូង ​នាំ​ឲ្យ​វា​លែង​កន្ត្រាក់​ដូច​ធម្មតា។ យើង​គិត​ថា សញ្ញា​គាំង​បេះដូង​ មាន​តែ​ការ​ឈឺ​ទ្រូង​មែន​ទេ? ប្រុសៗ​មួយ​ចំនួនតែង​ជួប​សញ្ញា​ ​ដូច​ជា ​គាប តឹង​ ឬឈឺ​ទ្រូង និង​បញ្ហា​នៅ​ដៃ ខ្នង ក​ ពោះ ឬ​ចុករួយ​ថ្គាម​ ​អាច​ពិបាក​ដក​ដង្ហើម ចង្អោរ វិលមុខ​ ឬ​នៅ​សុខៗ​បែក​ញើស​ខ្លាំង។

ស្ទើរ​គ្រប់​ប្រុសៗ​ដែល​មាន​ជំងឺដាច់​សរសៃឈាម​ខួរ​ក្បាល​ មាន​អារម្មណ៍​ស្ពឹក ​ឬ​ខ្សោយ​មួយ​ចំហៀង​ខ្លួន ​អាច​ស្ពឹក​មុខ ដៃ ឬ​ជើង​។ សញ្ញា​ដទៃ​ទៀត​ មាន ​វង្វេង ពិបាក​និយាយ មិន​អាច​យល់​អ្វី​ដែល​អ្នក​ជិត​ខ្លួន​និយាយ បាត់បង់​តុល្យភាព​រាងកាយ​ ​ទិសដៅ និង​ឈឺ​ក្បាល​ខ្លាំង​។

ត្រូវចាំ​ថា សញ្ញា​ទាំង​អស់​នេះ​ អាច​កើត​មាន​ភ្លាម​ៗ​ដោយ​​​មិន​ដឹង​ខ្លួន អ៊ីចឹងគួរប្រញាប់ទៅ​​ពេទ្យ បើ​​​ជួប​សញ្ញា​ទាំង​នេះ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Signs and Symptoms of Heart Disease in Men. http://www.healthline.com/health/heart-disease/signs-men#Overview1. Assessed January 18, 2017.

Heart disease. http://www.mayoclinic.org/diseases-conditions/heart-disease/basics/definition/con-20034056. Assessed January 18, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 23/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត