និយមន័យ
១- អ្វីទៅជាជំងឺរបេងសួត?
ជំងឺរបេងសួត ជាជំងឺឆ្លង ដោយសារមេរោគរបេង ហើយអាចយាយីដល់សរីរាង្គផ្សេងទៀតពិសេសគឺសួត បើមិនព្យាបាលទាន់ពេល។ ជំងឺនេះ ក៏ជាប្រភេទជំងឺងាយឆ្លងបំផុត តាមផ្លូវដង្ហើម។
២- ជំងឺរបេងសួតកើតឡើងញឹកញាប់ដែរទេ?
ជំងឺរបេងសួត ធ្លាប់ផ្ទុះឡើងខ្លាំងនៅចន្លោះសតវត្សរ៍ទី ១៨-១៩ នៅអាមេរិកខាងជើង និងអឺរ៉ុប ប៉ុន្តែសំណាងល្អដោយសាររកឃើញនូវថ្នាំផ្ សះដូចជា Streptomycin និង Isoniazid ទើបគេអាចគ្រប់គ្រងការរីកសាយភាយមេរោគនេះបាន។ បន្ទាប់ពីពេលនោះមក ស្ទើរគ្រប់ប្រទេសអភិវឌ្ឍន៍ទាំងអស់ មិនមានការផ្ទុះនូវករណីថ្មីនោះទេ តែជំងឺរបេងសួត នៅតែមានវត្តមាន ក៏ជាមូលហេតុធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេទូទាំងសកលលោក ឈរនៅលេខរៀងទី ១០ ដោយសារតែអត្រាអ្នករងគ្រោះ មានច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
រឿងសំខាន់បំផុត គ្រប់គ្នាទាំងអស់ត្រូវចេះការពារខ្លួនកុំឲ្យឆ្លងជំងឺនេះ ព្រោះតួលេខអ្នកជំងឺរបេងសួត យោងតាមសមាគមជំងឺសួតអាមេរិក គឺមានដល់ជិត ១០លាននាក់ ជុំវិញពិភពលោក។
រោគសញ្ញា
៣- រោគសញ្ញាជំងឺរបេះសួតមានអ្វីខ្លះ?
រោគសញ្ញាជំងឺរបេងសួត ដំណាក់កាលដំបូង អាចមានសញ្ញាដូចជា៖
– ពិបាកដកដង្ហើម
– ឈឺទ្រូង
– ក្អកស្លេស្ម
– ក្អកឈាម
– បែកញើសពេលយប់
– ល្ហិតល្ហៃ
– ក្ដៅខ្លួន
– ស្រកទម្ងន់
– សួតមានសំឡេងងឺតៗ។
នៅមានរោគសញ្ញាផ្សេងទៀត អាចមិនបានរៀបរាប់ខាងលើ បើមានក្តីបារម្ភពីរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។
៤- ពេលណាគួរជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺរបេងសួតមានអ្វីខ្លះ?
ជំងឺរបេងសួត គឺឆ្លងតាមខ្យល់ដង្ហើម ដោយសារតែមេរោគ អាចស្ថិតក្នុងបរិយាកាសបានជាច្រើនម៉ោង ទោះជាមិនមានវត្តមានអ្នកជំងឺក៏ដោយ ហើយអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បើសិនជាស្រូបយកខ្យល់មានផ្ទុកមេរោគនេះ ដែលជាទូទៅមានក្នុងករណីដូចជា៖
– ក្អក
– កណ្ដាស់
– សើច
– ច្រៀងកម្សាន្តរួមគ្នា
ប៉ុន្តែវាមិនឆ្លងតាមការចាប់ដៃ ញ៉ាំអាហារតុជាមួយគ្នា គេងរួមបន្ទប់គ្នា ឬថើបគ្នានោះទេ។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាឲប្រឈមធ្វើឲ្យកើតជំងឺរបេងសួតមានដូចជា៖
– មនុស្សចាស់ និងក្មេង
– ថយចុះប្រព័ន្ធភាពស៊ាំ ដូចជា មានជំងឺអេដស៍ ជំងឺទឹកនោមផ្អែម និងប្រើថ្នាំគីមី
– កង្វះអាហារូបត្ថម្ភ
– រស់នៅជាមួយអ្នកជំងឺរបេង
– រស់នៅក្នុងទីប្រជុំជនគ្មានអនាម័យ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យត្រូវការពិនិត្យជា ២ ដំណាក់កាល ដែលដំណាក់កាលទីមួយ គឺការពិនិត្យរាងកាយមានដូចជា៖
– រកមើលរោគសញ្ញារបេងសួតនៅចុងម្រាមដៃ និងមេជើង
– ការហើមប៉ោងកូនកណ្ដុរនៅ ក និងកន្លែងផ្សេងទៀត
– ស្ដាប់សួតក្រែងមានដក់ទឹក
– ស្ដាប់សំឡេងសួត។
ការពិនិត្យរាងកាយដំណាក់កាលទីពីរមានដូចជា៖
– ថតប្រុងកូស្កូពី (ថតសួត)
– ថតស៊ីធីស្កេន (CT Scan) លើប្រអប់ទ្រូង
– ថតកាំរស្មីអ៊ិចសួត
– តេស្តរកមើលសារធាតុ Interferon-gamma ( QFT-Gold test ) នៅក្នុងឈាម
– បណ្ដុះមេរោគក្នុងកំហាក
– បូមទឹកសួតទៅពិនិត្យ
– តេស្តស្បែក ( Tuberculin skin test )
– ច្រឹបយកសាច់ទៅពិនិត្យ។
៨- ព្យាបាលដោយវិធីណា?
ប្រសិទ្ធភាពនៃការព្យាបាលជំងឺរបេងសួត គឺអាស្រ័យលើការប្រើថ្នាំផ្សះ ៤ប្រភេទ ដែលតម្រូវឲ្យអ្នកជំងឺលេបយ៉ាងទៀតទាត់ មិនត្រូវភ្លេចមួយពេលនោះទេ ព្រោះនឹងធ្វើឲ្យមេរោគរបេង ស៊ាំនឹងថ្នាំ ហើយបង្កជាផលវិបាកក្នុងការព្យាបាល។ ឮ
តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺមានវិធានការគ្រប់គ្រងការស៊ាំមេរោគនេះ ត្រូវតម្រូវឲ្យអ្នកជំងឺលេបថ្នាំនៅមុខពេទ្យ ឬមន្ត្រីសុខាភិបាល នៅតាមមណ្ឌលសុខភាពឲ្យបានទៀងទាត់។ ក្នុងអំឡុងពេល ២-៤ សប្តាហ៍ដំបូង អ្នកជំងឺត្រូវសម្រាកនៅផ្ទះ ឬនៅមន្ទីរពេទ្យ ដើម្បីចៀសវាងការចម្លងទៅដទៃ។
ក្នុងករណីរកឃើញជំងឺរបេង មន្ត្រីផ្ដល់សេវាសុខភាពទាំងអស់ មានតួនាទីរាយការណ៍ជាបន្ទាន់ ទៅក្រសួងសុខាភិបាល។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
វាពិតជាពិបាកខ្លាំងណាស់ដើម្បីការពារខ្លួនពីជំងឺនេះ បើអ្នករស់នៅក្នុងមជ្ឈដ្ឋានពោរពេញទៅដោយអ្នកជំងឺរបេងសួត ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ក៏មានវិធីដែលអាចជួយកាត់បន្ថយអត្រាឆ្លងជំងឺរបេងសួតបាន ដូចជា៖
– អប់រំអ្នកជំងឺឲ្យខ្ទប់មាត់ពេលក្អក
– ចៀសវាងការប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺ
– នៅបន្ទប់មានខ្យល់ចេញចូល និងទូលាយ
– ពាក់ម៉ាស់ការពារ
– គ្រប់គ្នាប្រឈមនឹងមេរោគ ត្រូវធ្វើតេស្តរកមើលមេរោគ ព្រោះអ្នកផ្ទុកមេរោគខ្លះ អាចមិនមានលេចចេញជារោគសញ្ញានោះទេ។
[embed-health-tool-vaccination-tool]