ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ
អាការៈស្បែកឡើងជាំខៀវទាំងមិនបានបុក ឬប៉ះទង្គិចជាមួយអ្វីមួយផងនោះ ជឿថាមនុស្សភាគច្រើនបានជួបប្រទះ និងកើតជាចម្ងល់។ បញ្ហានេះមិនមែនអាការៈឈឺចុកចាប់ឡើយ ហើយក៏បានសះស្បើយទៅវិញដោយឯកឯង ឬខ្លះទៀតមានជំនួយពីពេទ្យ។
វេជ្ជបណ្ឌិតឯកទេសទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ដោយសារតែមានកំណកឈាមមិនល្អនៅខាងក្រោមស្បែក ហើយទាក់ទងនឹងទៅកត្តាចំណីអាហារ និងការរស់នៅប្រចាំថ្ងៃមួយចំនួនទៀតផង។ ខាងក្រោមជាមូលហេតុនាំឲ្យស្បែកជាំ៖
១- ប្រើប្រាស់ថ្នាំ
ប្រភេទថ្នាំខ្លះ លេបហើយមានឥទ្ធិពលលើគ្រាប់ឈាម ធ្វើឲ្យលេចឡើងស្នាមជាំលើស្បែកមួយរយៈក្រោយមក នឹងរលុបទៅវិញ។ ថ្នាំទាំងនោះមានដូចជាថ្នាំប្រឆាំងនឹងការរលាក ថ្នាំផ្ទុកជាតិដែក ឬថ្នាំប្រឆាំងជំងឺហឺតជាដើម។
២- មានជំងឺ
ក្នុងករណីអ្នកមានជំងឺឈាម និងជំងឺសរសៃឈាមអាចក៏បណ្ដាលឲ្យស្បែកមានស្នាមជាំដែរ។ ក្នុងនោះរួមមានជំងឺសរសៃឈាមរីកប៉ោង ឈាមកកនៅក្នុងសរសៃឈាម ជំងឺគ្រាប់ឈាមក្រហម ឬកើតជំងឺមហារីកគ្រាប់ឈាម មូលហេតុមកពីឈាមរត់មិនស្រួល។
៣- ខ្វះវីតាមីន
រាងកាយខ្វះសារធាតុវីតាមីនមួយចំនួនក៏អាចលេចឡើងលើស្បែកបែបនេះដែរដូចជា វីតាមីន B12 វីតាមីន K ដែរសុទ្ធសឹងដើរតួយ៉ាងសំខាន់ដំណើរការផលិតឈាម ផលិតកោសិកាថ្មីៗ។
៤- អ័រម៉ូនប្រែប្រួល
បញ្ហាអ័រម៉ូនមានភាពប្រែប្រួល ក៏ជាមូលហេតុចម្បងធ្វើឲ្យមានស្នាមជាំដែរ។ សម្រាប់ស្ត្រីអាចកើតឡើងនៅពេលមានផ្ទៃពោះ អំឡុងពេលអស់រដូវ ឬនៅពេលដែលលេបប្រភេទថ្នាំអ័រម៉ូន។
[embed-health-tool-vaccination-tool]