៣– ថ្នាំពង្រីកទងសួត
សារធាតុ ថ្នាំ សម្រាប់ ពង្រីក ទង សួត ដែល មាន រយៈ ពេល ខ្លី និង វែង អាច ជួយ ក្នុង ការ សម្រួល សាច់ដុំ នៅ ក្នុង ផ្លូវ ដង្ហើម និង ពង្រីក ឲ្យ មាន ខ្យល់ ដង្ហើម ចេញ ចូល បាន។ ហើយ ការ ប្រើប្រាស់ សារធាតុ ថ្នាំ LABA (Long acting beta angonist) ផ្សំ ជាមួយ ថ្នាំ បាញ់ មាត់ corticosteroids អាច ធ្វើ ឲ្យ យើង អាច គ្រប់គ្រង ស្ថានភាព ជំងឺ បាន យូរ ក្រៅ ពី នេះ ទៀត ទម្រង់ របស់ ថ្នាំ ទាំង នេះ មាន លក្ខណៈ ជា ចំហាយ។
៤– ធ្វើឲ្យម៉ូលេគុលប្រែប្រួល
Leukotriene គឺ ជា ក្រុម នៃ ម៉ូលេគុល នៅ ក្នុង រាង កាយ ដែល អាច បណ្ដាល ឲ្យ ស្ទះ ផ្លូវ ដង្ហើម បង្កើន ស្លេះ ហើម និង រលាក សួត។ ការ ព្យាបាល គឺ ត្រូវ រាំង ខ្ទប់ សកម្មភាព របស់ ម៉ូលេគុល Lekotriene មិន ឲ្យ ដំណើរការ នាំ ឲ្យ កើន ឡើង មុខងារ របស់ សួត អ្នក ជំងឺ ហឺត មួយ ចំនួន នៅ ពេល ប្រើ ជាមួយ ថ្នាំ ហឺត ប្រភេទ Corticosteroid។ ប៉ុន្តែ ការ ប្រើ វា ក្នុង ជំងឺ ហឺត គឺ នៅ មិន ទាន់ ដឹង នៅ ឡើយ ទេ។
៥– ធ្វើតេស្ដ
ការ ធ្វើ តេស្ត រាប់ ចំនួន Eosinophils ដែល មាន នៅ ក្នុង ភ្នាស សួត អាច ជួយ ឲ្យ ដឹង ពី របៀប ព្យាបាល ជំងឺ ហឺត ធ្ងន់ធ្ងរ។ ការ ណែនាំ ឲ្យ ប្រើ ចំនួន Eosinophils នេះ ដើម្បី ជា ជំនួយ ក្នុង ការ ព្យាបាល (Treatment indicator) ប៉ុន្តែ អាច ប្រើ វា បាន លុះ ត្រា តែ ធ្លាប់ មាន បទ ពិសោធន៍ ប្រើ ប្រាស់ បច្ចេកទេស នេះ និង អប ជាមួយ តេស្ត គ្លីនិក មួយ ចំនួន ដូច ជា មុខងារ របស់ សួត ជាដើម។
ឧស្ម័ន នីទ្រិច អុកស៊ីត (Nitric oxide) ផលិត ដោយ រាង កាយ នៅ ពេល ដែល រាង កាយ មាន ប្រតិកម្ម រលាក។ ហេតុ នេះ ហើយ បាន ជា អ្នក ជំងឺ ហឺត មាន បរិមាណ ខ្ពស់ នៃ ឧស្ម័ន នីទ្រិច អុកស៊ីត (Nitric oxide) ច្រើន ជាង មនុស្ស ធម្មតា។ មុខ នាទី របស់ វា ក្នុង ករណី ជំងឺ ហឺត ធ្ងន់ ធ្ងរ គឺ មិន ទាន់ បាន បញ្ជាក់ នៅឡើយ ហេតុ ដូចនេះ ការ ណែនាំ នេះ មិន អោយ ប្រើ ឧស្ម័ន នីទ្រិច អុក ស៊ីត ដើម្បី ព្យាបាល ទេ ព្រោះ វា មាន តម្លៃ ថ្លៃ និង មិន មាន ប្រសិទ្ធភាព ចំពោះ ជំងឺ ហឺត ធ្ងន់ធ្ងរ។
៦– ព្យាបាលតាមបែបម៉ូលេគុល
នេះ ជា ការ ព្យាបាល បែប ថ្មី មួយ ដោយ ពឹង ផ្អែក ទៅ លើ ម៉ូលេគុល ក្នុង រាងកាយ សម្រាប់ ព្យាបាល។ ជា ជាង ខំ ប្រឹង កាត់ បន្ថយ រោគ សញ្ញា នៃ ជំងឺ ហឺត ដូច ទៅ នឹង ការ ប្រើប្រាស់ ថ្នាំ ការ ព្យាបាល បែប ម៉ូលេគុល នេះ នឹង ទៅ បង្ខាំង ម៉ូលេគុល ដែល ពាក់ព័ន្ធ កុំ ឲ្យ លេច ឡើង។ ការ ព្យាបាល បែប ម៉ូលេគុល ដំបូង ដែល ចុះ បញ្ជី ដាក់ ឲ្យ ប្រើប្រាស់ គឺ ការ ព្យាបាល ប្រឆាំង នឹង IgE (IgE resistant therapy) ដែល វា ទៅ បង្ខាំង immunoglobulin E ដែល មូលហេតុ ដំបូង នៃ ការ រលាក របស់ ជំងឺ ហឺត។ ប៉ុន្តែ ទោះ យ៉ាង ណា ក៏ ដោយ អ្នក ជំងឺ គួរ តែ ប្រឹក្សា យោបល់ ជាមួយ គ្រូពេទ្យ ជំនាញ ជា មុន សិន។